ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ចាយ​ប្រមាណ​៦៣.៨​លាន​ដុល្លារ​លើ​គម្រោង​កែ​ច្នៃ​សំរាម​

5 ឆ្នាំ មុន

ប្រទេស​ថៃ​៖ ភ្នាក់ងា​សារព័ត៌មាន ​Bangkok Post បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ កន្លង​មក​ថា រដ្ឋាភិបាល​ថៃ​បាន​យល់​ស្រប​ឲ្យ​ប្រើ​ថវិកា​ដែល​នៅ​សល់​ក្នុង​មូលនិធិ​អភិរក្ស​ថាមពល​សម្រាប់​គម្រោង​កែ​ច្នៃ​បន្ទះ​ស្រូប​ពន្លឺព្រះអាទិត្យ និង​អា​គុយ​យានយន្ត ។ ក្រសួង​ឧស្សាហកម្ម…

ប្រទេស​ថៃ​៖ ភ្នាក់ងា​សារព័ត៌មាន ​Bangkok Post បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ កន្លង​មក​ថា រដ្ឋាភិបាល​ថៃ​បាន​យល់​ស្រប​ឲ្យ​ប្រើ​ថវិកា​ដែល​នៅ​សល់​ក្នុង​មូលនិធិ​អភិរក្ស​ថាមពល​សម្រាប់​គម្រោង​កែ​ច្នៃ​បន្ទះ​ស្រូប​ពន្លឺព្រះអាទិត្យ និង​អា​គុយ​យានយន្ត ។ ក្រសួង​ឧស្សាហកម្ម ថាមពល និង​ដឹក​ជញ្ជូន នឹង​អនុវត្ត​គម្រោង​នេះ​បន្ទាប់​ពី​មន្ត្រី​បាន​ជួប​គ្នា​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ មុន ។

លោក Pasu Loharjun ដែល​ជា​លេខាធិកា​អចិន្ត្រៃយ៍​នៃ​ក្រសួង​ឧស្សាហកម្ម​បាន​និយាយ​ថា «​ប្រទេស​ថៃ​កំពុង​តែ​ជំរុញ​ដល់​ប្រជាជន និង​ក្រុមហ៊ុន​ឲ្យ​ប្រើ​ថាមពលបៃតង និង​ប្រើ​យានយន្ត​អគ្គិសនី ប៉ុន្តែ​ពួក​គេ​មិន​ទាន់​មាន​គម្រោង​កែ​ច្នៃ និង​កម្មវិធី​គ្រប់គ្រង​សម្រាប់​សម្រាម​ឧស្សាហកម្ម​ទាំងនេះ​ទេ​» ។ លោក​បាន​បន្ថែម​ថា ក្រសួង​ទាំង​បី​ខាងលើ​បាន​ព្រមព្រៀង​ថា នឹង​សហការ​ដើម្បី​ចាប់ផ្តើម​គម្រោង​ក្នុង​ពេល​ឆាប់​ៗ ។

លោក​បាន​បន្ត​ទៀត​ថា «​ពួក​យើង​កំពុង​តែ​ប្រមូល​ទិន្នន័យ​ដែល​ពាក់ព័ន្ធ​ដើម្បី​បង្កើត​ផែនការ​កែ​ច្នៃ និង​គ្រប់គ្រង ខណៈ​ដែល​មាន​ថវិកា​ប្រមាណ៦៣.៨​លាន​ដុល្លារ​សម្រាប់​គម្រោង​នេះ​» ។

លោក​បាន​និយាយ​ថា មន្ត្រី​ថ្នាក់ខ្ពស់​ៗ​ពី​ក្រសួង​ទាំង​បី​ក៏​បាន​លើក​ឡើង​ពី​យុទ្ធសាស្ត្រ​ជាតិ​ផង​ដែរ និង​បង្ហាញ​ចំណាប់អារម្មណ៍​ក្នុង​ការ​លើកតម្កើង​យានយន្ត​អគ្គិសនី ប្រព័ន្ធ​ផ្ទុក​ថាមពល និង​ប្រព័ន្ធ​បណ្តាញ​ថាមពល​ជាតិ​ដើម្បី​អាច​ចល័ត​ថាមពល​ក្នុង​ប្រទេស​បាន​កាន់តែ​លឿន ។ ដោយ​មានការ​លើកតម្កើង​ទាំងនេះ ពួក​គេ​ព្យាករណ៍​ថា​នឹង​មាន​កាក​សំណល់​ជា​ច្រើន​ផង​ដែរ​ពី​បន្ទះ​ស្រូប​ថាម​ពល​សូ​ឡា និង​អា​គុយ​យានយន្ត​នា​ពេល​អនាគត ។

លើស​ពី​នេះ​ទៅ​ទៀត លោក Pasu បាន​និយាយ​ថា រដ្ឋាភិបាល​នឹង​ព​ន្លឿ​ន​ដំណាក់កាល​ទី​បួន​នៃ​ផែនការអភិវឌ្ឍន៍​គីមី​ឥន្ធនៈ​ជាតិ​បន្ទាប់​ពី​ដំណាក់កាល​ទី​៣​ត្រូវ​បាន​បញ្ចប់​នៅ​ឆ្នាំ ២០១៨ ៕

ប្រភព ៖ Bangkok Post

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ