ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ-កម្មការិនី​​រោងចក្រ​ជាង​១០០​នាក់ ទៅ​ប្តឹង​តុលាការ​សុំ​ចូល​ធ្វើការ​វិញ (មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្មករ-កម្មការិនី​ប្រមាណ​ជាង​១០០​នាក់​បម្រើ​ការងារ​ឲ្យ​រោងចក្រ (W & D) ដែល​មាន​ទីតាំង​ស្ថិត​នៅ​ផ្លូវ​មុន្នី​រ៉េ​ត ក្រុម​ទី​៤ ភូមិ​ឬ​ស្សី​២ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣…

រាជធានី​ភ្នំពេញ ៖ កម្មករ-កម្មការិនី​ប្រមាណ​ជាង​១០០​នាក់​បម្រើ​ការងារ​ឲ្យ​រោងចក្រ (W & D) ដែល​មាន​ទីតាំង​ស្ថិត​នៅ​ផ្លូវ​មុន្នី​រ៉េ​ត ក្រុម​ទី​៤ ភូមិ​ឬ​ស្សី​២ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ កុម្ភៈ បាន​មក​ជួបជុំ​គ្នា​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុង​គោលបំណង​ទាមទារ​សុំ​ចូល​បម្រើ​ការងារ​វិញ ។

តាម​ការ​រៀបរាប់​ពី​ស្ត្រី​ម្នាក់​ដែល​ជាក​ម្មការិ​នី​កាត់ដេរ​សំលៀក​បំពាក់ (W & D) បាន​រៀបរាប់​ឲ្យ​ដឹង​ថា កម្មករ កម្ម​ការ​នី បម្រើ​ការងារ​ឲ្យ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​(W & D) សរុប​១៨០០​នាក់ (​ប្រុស​២៣៩​នាក់​) ក្នុង​នោះ​មាន​កម្មករ កម្មការិនី​ចូល​ធ្វើការ​ធម្មតា​វិញ​៧៤២​នាក់ តែ​ចំពោះ​កម្មករ កម្មការិនី​ចំនួន​១១៣​នាក់ ដែល​នាំ​គ្នា​មក​សាលាដំបូង​នេះ ក្រុមហ៊ុន​គិត​ថា ពួក​គេ​សុទ្ធតែ​ជា​អ្នកដឹកនាំ​ញុះញង់​ឲ្យ​ធ្វើ​បាតុកម្ម កូដកម្ម​នា​ពេល​កន្លង​មក ទើបត្រូវ​បាន​ក្រុមហ៊ុន​ដាច់ខាត​មិន​ឲ្យ​ចូល​ធ្វើការ​វិញ​ទេ ។ ចំណែកឯ​កម្មករ​ចំនួន​៩៤៥​នាក់​ទៀត​នោះ ក្រុមហ៊ុន​បាន​អនុញ្ញាត​ឱ្យ​ចូល​ធ្វើការ​វិញ​ផង​ដែរ ប៉ុន្តែ​ពួក​គេ​មិន​ព្រម​ចូល​ធ្វើ​ទេ ។

កម្មការិនី​ដដែល​បន្ត​ថា ពួក​គេ​មក​កាន់​សាលាដំបូង​រាជធានី​ពេល​នេះ គោលបំណង​ដើម្បី​ទាមទារ​សុំ​ចូល​ធ្វើការ​វិញ ចំពោះ​អ្នក​ដែល​ក្រុមហ៊ុន​បាន​បញ្ឈប់​នោះ ។ នា​ព្រឹក​នោះ​សាលាដំបូង​បាន​អនុញ្ញាត​ឲ្យ​តំណាង​១០​នាក់​ចូល​ជួប​ដើម្បី​ធ្វើកា​បំភ្លឺ ដែល​មាន​តំណាង​កម្មករ​៦​នាក់ និង​តំណាង​សហជីព​ស៊ី​ខូ​វ​ឌូ​៤​នាក់ ។ លុះដល់​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ដដែល​តំណាង​កម្មករ​ទាំង​១០​នាក់​នោះ​បាន​ចេញពី​សាលាដំបូង​វិញ ចំពោះ​លទ្ធផល​ពុំ​ទាន់​ដឹង​នៅឡើយ ខាង​តុលាការ​នឹង​ជូនដំណឹង​ពេល​ក្រោយ ។ បន្ទាប់​មក​ក្រុម​កម្មករ​បាន​នាំ​គ្នា​រំសាយ ហើយ​បាន​និយាយ​ប្រាប់ត​ៗ​គ្នា​ថា នឹង​ទៅ​កាន់​ក្រសួង​ការងារ​បន្ត​ទៀត នៅ​វេលា​រសៀល​ថ្ងៃ​ទី​២៥ កុម្ភៈ នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ