ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ​ដៃ​ដំរី​បំផ្លាញ​ផ្ទះ​ពល​រដ្ឋ​នៅ​តំបន់​ជើង​ភ្នំ​50​ខ្នង​និង​របួស​6​នាក់​

10 ឆ្នាំ មុន

ខេត្ត​កំពត​ ៖ ខ្យល់​ព្យុះ​ និង​ភ្លៀង​ផ្គរ​ព្រម​ទាំង​រន្ទះ​ផង​ បាន​វាយ​ប្រហារ​លើ​លំនៅ​ឋាន​អ្នក​ស្រុក​អស់​ចំនួន​៥០​ខ្នង​ និង​រង​របួស​ចំនួន​៦​នាក់​ កាល​ពី​វេលា​ម៉ោង​ជាង​២​រសៀល​ថ្ងៃ​ទី​៣​ កញ្ញា​ ​នៅ​ក្នុង​ភូមិ​កំរែង​ក្រ​សាំង​ ឃុំ​ខ្ជាយ​ខាង​ជើង​ ស្រុក​ដង​ទង់​ ។អ្នក​ភូមិ​ម្នាក់​ដែល​រង​របួស​ ហើយ​ខ្យល់​បាន​កួច​ផ្ទះ​របស់​គាត់​ឱ្យ​ដួល​រលំ​រាប​ដល់​ដី​បាន​និយាយ​ថា​ នៅ​ពេល​មាន​ភ្លៀង​ និង​ព្យុះ​នោះ​ គាត់​បាន​ឃើញ​ដុំ​

ខេត្ត​កំពត​ ៖ ខ្យល់​ព្យុះ​ និង​ភ្លៀង​ផ្គរ​ព្រម​ទាំង​រន្ទះ​ផង​ បាន​វាយ​ប្រហារ​លើ​លំនៅ​ឋាន​អ្នក​ស្រុក​អស់​ចំនួន​៥០​ខ្នង​ និង​រង​របួស​ចំនួន​៦​នាក់​ កាល​ពី​វេលា​ម៉ោង​ជាង​២​រសៀល​ថ្ងៃ​ទី​៣​ កញ្ញា​ ​នៅ​ក្នុង​ភូមិ​កំរែង​ក្រ​សាំង​ ឃុំ​ខ្ជាយ​ខាង​ជើង​ ស្រុក​ដង​ទង់​ ។អ្នក​ភូមិ​ម្នាក់​ដែល​រង​របួស​ ហើយ​ខ្យល់​បាន​កួច​ផ្ទះ​របស់​គាត់​ឱ្យ​ដួល​រលំ​រាប​ដល់​ដី​បាន​និយាយ​ថា​ នៅ​ពេល​មាន​ភ្លៀង​ និង​ព្យុះ​នោះ​ គាត់​បាន​ឃើញ​ដុំ​ខ្យល់​យា៉ង​ធំ​មួយ​ដែល​អ្នក​ភូមិ​​ស្គាល់​ថា​ជា​ខ្យល់​ព្យុះ​ដៃ​ដំរី​​ធ្លាក់​ចំ​ភូមិ​ពួក​គាត់​ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ជើង​ភ្នំ​ ដោយ​បាន​កួច​ព្រៃ​ឱ្យ​រាប​ដល់​ដី​ និង​បណ្តាល​ឱ្យ​ផ្ទះ​អ្នក​ស្រុក​ជា​ច្រើន​ខ្នង​រង​ការ​ខូច​ខាត​ ។

អ្នក​ភូមិ​ម្នាក់​ឈ្មោះ​ ធន​ កាន​ ភេទ​ប្រុស​ អាយុ​៥៦​ឆ្នាំ​ ​និយាយ​ថា​ ផ្ទះ​គាត់​បាន​ត្រូវ​​ខ្យល់​កាច់​បាក់​​ទាំង​ស្រុង​ ​លុយ​កាក់​​បាត់​ ហើយ​ប្រពន្ធ​គាត់​រង​របួស​ត្រង់​ពោះ​ដោយ​សារ​ឈើ​វាយ​ត្រូវ​។ អ្នក​ភូមិ​ម្នាក់​ទៀត​ឈ្មោះ​ សូត្រ​ ភាព​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ ​ប្រពន្ធ​ឈ្មោះ​ អីុម​ ធន​ ផ្ទះ​សម្បែង​ក៏​​ត្រូវ​​ខូច​ខាត​ទាំង​ស្រុង​ដែរ​ និង​បាត់​លុយ​អស់​៣៨​ម៉ឺន​រៀល​ ព្រម​ទាំង​រង​របួស​ថែម​ទៀត​ ។

អ្នក​ភូមិ​​និយាយ​​ថា​ ស្ត្រី​ម្នាក់​មាន​ផ្ទៃ​ពោះ​៥​ខែ​បាន​រង​របួស​ធ្ងន់​ដោយ​សារ​បំណែក​ឈើ​ហើរ​ត្រូវ​ ។ ដោយ​សារ​ការ​ភិត​ភ័យ​នឹង​សំឡេង​ផ្គរ​រន្ទះ​ស្ត្រី​រូប​នេះ​បាន​ព្យា​យាម​រត់​ហើយ​ដួល​នៅ​លើ​ភ្លឺ​ស្រែ​ ។ លោក​ មាស​ និន​ ប្រធាន​ឃុំ​ខ្ជាយ​ខាង​ជើង​បាន​ឱ្យ​​ដឹង​ថា​ ផ្ទះ​អ្នក​ស្រុក​ចំនួន​៥០​ខ្នង​បាន​រង​ការ​ខូច​ខាត​ក្នុង​ហតុ​ការណ៍​ព្យុះ​ភ្លៀង​នេះ​ ក្នុង​នោះ​​១៩​ខ្នង​ដួល​រំ​លំ​ដល់​ដី​ ​៧​ខ្នង​​សសរ​ហក់​ចេញ​ពី​ជើង​តាង​ និង​​២៤​ខ្នង​របើក​ដំបូល​ ។ ជាមួយ​នេះ​ពល​រដ្ឋ​​ចំនួន​៦​នាក់​បាន​រង​របួស​ក្នុង​នោះ​​ស្ត្រី​ម្នាក់​រង​របួស​ធ្ងន់​ និង​គោ​មេ​អ្នក​ភូមិ​មួយ​ក្បាល​ងាប់​​ដោយ​សារ​រន្ទះ​បាញ់​ ។

លោក​ អុ៊ក​ ស៊ាន​ នាយ​ប៉ុស្តិ៍​នគរ​បាល​ឃុំ​ខ្ជាយ​ខាង​ជើង​​ថ្លែង​ថា​ នេះ​ជា​គ្រោះ​មហន្ត​រាយ​យា៉ង​ធំ​ធេង​ដែល​ខ្យល់​ព្យុះ​បាន​បំផ្លាញ​ផ្ទះ​អ្នក​ភូមិ​ ហើយ​ផ្ទះ​ខ្លះ​ត្រូវ​​ដើម​ដូង​រលំ​សង្កត់​ ដំបូល​ផ្ទះ​​ខ្លះ​បាន​ហើរ​ទៅ​លើ​មេឃ​ ហើយ​ពួក​គាត់​តាម​រក​ឃើញ​នៅ​ចម្ងាយ​ប្រមាណ​៣០០​ម៉ែត្រ​ ។ អ្នក​ភូមិ​បាន​សំណូម​ពរ​ឱ្យ​អាជ្ញា​ធរ​ជួយ​ឧបត្ថម្ភ​សម្ភារ​ផ្សេង​ៗ​ដល់​ពួក​គាត់​ផង​ ។

ហេតុ​ការណ៍​ដោយ​ឡែក​មួយ​ទៀត​ ផ្ទះ​អ្នក​ស្រុក​មួយ​ខ្នង​ទៀត​នៅ​ភូមិ​ដំណាក់​ត្រយឹង​ ឃុំ​ខ្ជាយ​ខាង​ត្បូង​ ស្រុក​ដង​ទង់​ ក៏​ទទួល​រង​ខូច​ទាំង​ស្រុង​​ដែរ​ ។ គេ​បាន​កត់​​សម្គាល់​ឃើញ​ថា​ ក្នុង​ឆ្នាំ​២០១៣​នេះ​នៅ​ស្រុក​ដង​ទង់​ ពល​រដ្ឋ​ទទួល​រង​គ្រោះ​ដោយ​ធម្ម​ជាតិ​២​លើក​​ហើយ​ ដោយ​សារ​​ខ្យល់​ព្យុះ​បំផ្លាញ​ផ្ទះ​ ៕