ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ម៉ូតូ​ឆ្លង​ផ្លូវ​បុក​ជា​មួយ​រថយន្ដ​របួស​បាក់​ជើង​សង​500ដុល្លារ​

10 ឆ្នាំ មុន

ខេត្ដ​កំពង់​ឆ្នាំង​ ៖ ស្រ្ដី​ម្នាក់​បាន​រង​របួស​បាក់​ជើង​ខាង​ស្ដាំ​ ខណៈ​បើក​ម៉ូតូ​ឆ្លង​ផ្លូវ​ជាតិ​ជ្រុល​ទៅ​បុក​ជា​មួយ​រថយន្ដ​ កាល​ពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៤​ កញ្ញា​ លើ​ផ្លូវ​ជាតិ​លេខ​៥​ ចំណុច​មុខ​ខ្លោង​ទ្វារ​ចូល​វត្ដ​បា.ញ់​ឆ្កោល​ ស្ថិត​ក្នុង​ភូមិ​បា.ញ់​ឆ្កោល​ ឃុំ​ជ្រៃ​បាក់​ ស្រុក​រលា​ប្អៀរ​ ។​

ខេត្ដ​កំពង់​ឆ្នាំង​ ៖ ស្រ្ដី​ម្នាក់​បាន​រង​របួស​បាក់​ជើង​ខាង​ស្ដាំ​ ខណៈ​បើក​ម៉ូតូ​ឆ្លង​ផ្លូវ​ជាតិ​ជ្រុល​ទៅ​បុក​ជា​មួយ​រថយន្ដ​ កាល​ពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៤​ កញ្ញា​ លើ​ផ្លូវ​ជាតិ​លេខ​៥​ ចំណុច​មុខ​ខ្លោង​ទ្វារ​ចូល​វត្ដ​បាញ់​ឆ្កោល​ ស្ថិត​ក្នុង​ភូមិ​បាញ់​ឆ្កោល​ ឃុំ​ជ្រៃ​បាក់​ ស្រុក​រលា​ប្អៀរ​ ។​

នគរបាល​ស្រុក​រលាប្អៀរ​ឱ្យ​ដឹង​ថា​ ស្រ្ដី​រង​គ្រោះ​ឈ្មោះ​ ជូន​ សុផាន​ អាយុ​៤៣​ឆ្នាំ​ ជា​ស្រ្ដី​មេម៉ាយ​មាន​កូន​៤​នាក់​ មុខ​របរ​ទិញ​ត្រី​លក់​ រស់​នៅ​ភូមិ​-ឃុំ​ខាង​លើ​ ។​ ប្រភព​ដដែល​បន្ដ​ថា​ មុន​ពេល​កើត​ហេតុ​ ស្រ្ដី​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​គុប​ចេញ​ពី​ផ្ទះ​ ពេល​ទៅ​ដល់​ខ្លោង​ទ្វារ​ចូល​វត្ដ​បាញ់​ឆ្កោល​បាន​ឆ្លង​ផ្លូវ​ជាតិ​ ។​ ស្រាប់​តែ​ពេល​នោះ​មាន​រថយន្ដ​កាមរី​ឆ្លាម​មួយ​គ្រឿង​បើក​បរ​ពី​ទិស​ខាង​ជើង​ទៅ​ត្បូង​ ក៏​ជ្រុល​បុក​គ្នា​ពេញ​ទំហឹង​បណ្ដាល​ឱ្យ​ស្រ្ដី​នោះ​ដួល​នឹង​ថ្នល់​ជា​ច្រើន​ត្រឡប់​រង​របួស​បាក់​ជើង​ខាង​ស្ដាំ​ជា​២​កំណាត់​ ​ត្រូវ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ដ​ ។​

ប្រភព​បន្ដ​ថា​ រថយន្ដ​កាមរី​ឆ្លាម​ ពណ៌​ត្រី​ឆ្លូញ​ ខាង​លើ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​កម្មសិទ្ធិ​របស់​លោក​គ្រូ​បង្រៀន​ម្នាក់​ បាន​ធ្វើ​ដំណើរ​ពី​ខេត្ដ​បន្ទាយ​មាន​ជ័យ​ដើម្បី​ទៅ​ចូល​រួម​សិក្ខា​សាលា​នៅ​រាជធានី​ភ្នំពេញ​ ។​ ក្រោយ​ពេល​កើត​ហេតុ​ ភាគី​ម្ចាស់​រថយន្ដ​បាន​សម្រួល​គ្នា​ជា​មួយ​តំណាង​ស្រ្ដី​រង​គ្រោះ​នៅ​អធិការ​ដ្ឋាន​ស្រុក​រលាប្អៀរ​ ដោយ​ជួយ​ថ្លៃ​ព្យាបាល​​​​ទៅ​ឱ្យ​ស្រ្ដី​នោះ​ចំនួន​៥០០​ដុល្លារ​ដើម្បី​បញ្ចប់​រឿង​ ៕