ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហានិភ័យ​នៃ​ជំងឺមហារីក​ឈាម​លើ​កុមារ

5 ឆ្នាំ មុន

គ្រូពេទ្យ​មិនដឹង​ច្បាស់​ថា​ តើ​អ្វី​ដែល​បង្កើត​ឲ្យ​មាន​ករណី​ភាគច្រើន​បំផុត​នៃ​ជំងឺមហារីក​ឈាម​លើ​កុមារ​នោះ​ទេ​។ ប៉ុ​ន្តែ​កត្តា​មួយ​ចំនួន​អាច​បង្កើន​ឳ​កាស​នៃ​ការ​មាន​ជំងឺ​នេះ​។ សូម​ចង​ចាំ​ថា ការ​មាន​កត្តា​ហានិភ័យ​មិនមែន​តែងតែមាន​ន័យ​ថា កុមារ​នឹង​មាន​ជំងឺមហារីក​ឈាម​នោះ​ទេ​។ ​ការ​ពិត កុមារ​ភាគច្រើន​ដែល​មាន​ជំងឺមហារីក​ឈាម​មិន​មាន​កត្តា​ហានិភ័យ ដែល​ត្រូវ​បាន​គេ​ដឹង​នោះ​ទេ​។ យ៉ាង​ណាមិញ…

គ្រូពេទ្យ​មិនដឹង​ច្បាស់​ថា​ តើ​អ្វី​ដែល​បង្កើត​ឲ្យ​មាន​ករណី​ភាគច្រើន​បំផុត​នៃ​ជំងឺមហារីក​ឈាម​លើ​កុមារ​នោះ​ទេ​។ ប៉ុ​ន្តែ​កត្តា​មួយ​ចំនួន​អាច​បង្កើន​ឳ​កាស​នៃ​ការ​មាន​ជំងឺ​នេះ​។ សូម​ចង​ចាំ​ថា ការ​មាន​កត្តា​ហានិភ័យ​មិនមែន​តែងតែមាន​ន័យ​ថា កុមារ​នឹង​មាន​ជំងឺមហារីក​ឈាម​នោះ​ទេ​។

​ការ​ពិត កុមារ​ភាគច្រើន​ដែល​មាន​ជំងឺមហារីក​ឈាម​មិន​មាន​កត្តា​ហានិភ័យ ដែល​ត្រូវ​បាន​គេ​ដឹង​នោះ​ទេ​។ យ៉ាង​ណាមិញ ហានិភ័យ​នៃ​ជំងឺមហារីក​ឈាម​លើ​កុមារ​កើនឡើង ប្រសិនបើ​កុមារ​មាន ៖

១– ជំងឺ​តំណរ​ពូជ​ដូច​ជា ជំងឺ Li-Fraumeni, ជំងឺ Down ឬ ជំងឺ Klinefelter

២– ជំងឺ​នៃ​ប្រព័ន្ធ​ភាពស៊ាំ

៣– បងប្អូន​ប្រុស ឬ​បងប្អូន​ស្រី​មាន​ជំងឺមហារីក​ឈាម ជា​ពិសេស​កូនភ្លោះ

៤– ប្រ​វ​តិ្ត​ត្រូវ​បាន​ប៉ះពាល់​ទៅ​នឹង​កម្រិត​ខ្ពស់​នៃ​កាំរស្មី​វិទ្យុសកម្ម និង​ការ​ព្យាបាល​ដោយសារ​ធាតុគីមី​ជាដើម

៥– ប្រវត្តិ​មានការ​ថយ​ចុះ​ប្រព័ន្ធ​ភាពស៊ាំ ដូច​ជា​ការ​ប្តូរ​សរីរៈ​ក្នុង​ខ្លួន​ជាដើម​។

ទោះបីជា​ហានិភ័យ​គឺ​ទាប ប៉ុន្តែ​គ្រូពេទ្យ​ផ្តល់​ដំ​បូ​ន្មា​នា កុមារ​ដែល​មាន​កត្តា​ហានិភ័យ​ដែល​ត្រូវ​បានដឹង ត្រូវ​​ពិនិត្យ​សុខភាព​ជា​ទៀងទាត់​៕ (​ប្រភព​ពី​៖ Health.com.kh)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ