ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Lady Gaga អន់ចិត្ត​គូ​ដណ្តឹង​ខ្លួន​បណ្តើរ​អ្នក​ថ្មី

5 ឆ្នាំ មុន

ឡេ​ឌី ហ្គា​ហ្គា តារា​សម្តែង​ដ៏​ល្បី​មួយ​រូប​កំពុង​ក្រៀមក្រំ ក្រោយ​ពី​មាន​របាយការណ៍​បញ្ជាក់​ថា​លោក ​គ្រី​ស្ទៀ​ន ការី​ណូ (Christian Carino) ជា​គូ​ដណ្ដឹង​បាន​បណ្ដើរ​នារី​ស្រស់​ស្អា​តទៅ​ទទួលទាន​អាហា​ពេល​ល្ងាច ដូច្នេះ​ហើយ​បាន​ចែកផ្លូវ​គ្នា…

ឡេ​ឌី ហ្គា​ហ្គា តារា​សម្តែង​ដ៏​ល្បី​មួយ​រូប​កំពុង​ក្រៀមក្រំ ក្រោយ​ពី​មាន​របាយការណ៍​បញ្ជាក់​ថា​លោក ​គ្រី​ស្ទៀ​ន ការី​ណូ (Christian Carino) ជា​គូ​ដណ្ដឹង​បាន​បណ្ដើរ​នារី​ស្រស់​ស្អា​តទៅ​ទទួលទាន​អាហា​ពេល​ល្ងាច ដូច្នេះ​ហើយ​បាន​ចែកផ្លូវ​គ្នា ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​វេ​ប​សាយ «radaronline.com» ។

ហ្គា​ហ្គា​បាន​ទទួល​ជោគជ័យ​ខ្ពស់​លើ​បទ​ចម្រៀង បច្ចុប្បន្ន​បាន​ចូល​ប្រឡូក​ក្នុង​ការ​សម្តែង​ភាពយន្ត​រឿង «A Star Is Born» ប៉ុន្តែ​ស្ថានភាព​ជីវិត​ផ្ទាល់​មិន​រុងរឿង​ដូច​ការងារ​ព្រោះ​បាន​បែកបាក់​ពី​លោក​ការី​ណូ ។

លោក​ការី​ណូ​បាន​បណ្ដើរ​នារី​ស្រស់​ស្អាត​ម្នាក់​ទទួលទាន​អាហារ​ពេល​ល្ងាច នៅ​តំបន់ «West Hollywood» ដោយ​កើតឡើង​២​ថ្ងៃមុន​ពេល​នាង​ឡេ​ឌី ហ្គា​ហ្គា ពាក់ចិញ្ចៀន​ភ្ជាប់ពាក្យ​ចូលរួម​ក្នុង​ពិធី​ប្រកាស​ពានរង្វាន់ «Grammy Award» ។

លោក​ការី​ណូ បាន​ចូល​ហាង​«Sunset Tower» កាលពី​យប់​ថ្ងៃ​ទី​១៥ កុម្ភៈ ជាមួយ​នារី​សក់ទង់ដែង ដោយ​ពួក​គេ​បាន​ចាប់ដៃ​គ្នា​ប្រកបដោយ​ភាព​ផ្អែមល្ហែម ។ ការ​ចែកផ្លូវ​បាន​បង្ហាញ​ឡើង ខណៈ​ពេល​នាង​ហ្គា​ហ្គា​បង្ហាញ​ស្នាម​សាក់​ថ្មី​ជាមួយ​តំណាង​ផ្ទាល់ និង​គ្មាន​រូប​គូ​ដណ្ដឹង ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​តំណាង​ផ្ទាល់​របស់​នាង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ