ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង «Batman» វគ្គ​ថ្មី​នឹង​ត្រូវ​ប្តូរ​តួ​សម្តែង​ហើយ

5 ឆ្នាំ មុន

សារព័ត៌​មាននៅ​សហរដ្ឋអាមេរិក​បាន​បញ្ជាក់​ថា ​លោក Armie Hammer តារា​សម្តែង​មាន​សមត្ថភាព​ខ្ពស់​កំពុង​ត្រៀម​ដើរតួ​ជា​«Bruce Wayne» ​ក្នុង​រឿង​«Batman» ឬ​«​មនុស្ស​ប្រចៀវ​»​វគ្គ​បន្ត​ក្នុង​ឆ្នាំ​២០២១ ជំនួស​លោក ​Ben…

សារព័ត៌​មាននៅ​សហរដ្ឋអាមេរិក​បាន​បញ្ជាក់​ថា ​លោក Armie Hammer តារា​សម្តែង​មាន​សមត្ថភាព​ខ្ពស់​កំពុង​ត្រៀម​ដើរតួ​ជា​«Bruce Wayne» ​ក្នុង​រឿង​«Batman» ឬ​«​មនុស្ស​ប្រចៀវ​»​វគ្គ​បន្ត​ក្នុង​ឆ្នាំ​២០២១ ជំនួស​លោក ​Ben Affleck ។

លោក​ Affleck បាន​ដើរតួ​សំខាន់​នេះ​នៅ​ក្នុង​រឿង «Batman v. Superman: Dawn of Justice» បច្ចុប្បន្ន​តារា​សម្តែង​អាយុ​៤៦​ឆ្នាំ​រូប​នេះ​បង្ហើប​ឲ្យ​ដឹង​ថា ​នឹង​មិន​ដើរតួ​ជា​វីរបុរស​«Batman» វគ្គ​បន្ដ​ក្នុង​ឆ្នាំ​២០២១​ទេ ។

កន្លង​មក​ទស្សនិកជន​ដែល​ចាប់អារម្មណ៍​រឿង​វាយតប់​នេះ​រមែង​ផ្ដោត​ជា​សំខាន់​ថា​ តើ​បុរស​រូប​ណា​សម្តែង​ជា​តួ​ដ៏​សំខាន់?

ជា​ចុង​ក្រោយ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ​តារា​សម្តែង​ដែល​មានឱកាស​ដើរតួ​ជា​វីរបុរស «Batman» គឺ​លោក​ Armie Hammer អាយុ​៣២​ឆ្នាំ​ជា​តារា​សម្តែង​ជនជាតិ​អា​មេ​រិ​ក​ពី​ភាពយន្ត​រឿង «On the Basis of Sex» ហើយ​វគ្គ​ថ្មី​នេះ​នឹង​ដាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី​២៥ ខែមិថុនា​ ឆ្នាំ២០២១ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ