ឡិច​ស៊ី​ស​មួយ​គ្រឿង​បុក​រះ​ជា​ច្រើន​គ្រឿង​មុខ​សាលាខេត្ត


​ខេត្តបន្ទាយមានជ័យ ៖ យ៉ាង​ហោច​ណាស់ មនុស្ស​ប្រុស​ស្រី​ចំនួន​២​នាក់​បាន​រង​របួសធ្ងន់ ក្នុង​ហេតុ​ការ​ណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​ម៉ាក​ឡិច​ស៊ី​សបាន​បើក​បុក​រថយន្ត​២​គ្រឿង រួច​បន្ត​ទៅ​បុក​ម៉ូតូ​២​គ្រឿង​ទៀត ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ទល់មុខ​សាលា​ខេត្តបន្ទាយមានជ័យ​(​រង្វង់​មូល​ដៃ​៣២) ស្ថិត​ក្នុងភូមិ​គោរ​ដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ទោ សួន នី​ប៉ូ នាយ​រង​ការិយាល័យ ចរាចរណ៍​ផ្លូវគោក​ខេត្ត បាន​ឲ្យ​ដឹង​ថា បាន​ឲ្យ​ដឹង​ថា ភាគី​ខាង​រថយន្ត​បង្ក​ម៉ាក​ឡិច​ស៊ី​ស ពណ៌​ខ្មៅ បើកបរ​ដោយ​ឈ្មោះ ភិន វ៉ា​យ​យ៉ា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ នៅ​ភូមិ​ចក្រី ឃុំ​ចក្រី ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ រថយន្ត​២​គ្រឿង ។

ចំណែក​ភាគី​ខាង​រថយន្ត​និង​ម៉ូតូ​រង​គ្រោះ​រួម​មាន រថយន្ត​មួយ​គ្រឿង​ម៉ាក កា​ម៉ា​រី ពណ៌ ស បើកបរ​ដោយ​ឈ្មោះ លឿម រតនៈ​ពិសិដ្ឋ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ នៅ​ភូមិ​២០ ឧសភា សង្កាត់​ស្វាយប៉ោ ក​ង្រុ​ង​និង​ខេត្តបាត់ដំបង និង​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡិន​ឌ័​រ ពណ៌​ទឹកប្រាក់ ដែល​បើកបរ​ដោយ​ឈ្មោះ ស​ម្បិ​ត្ត ឆេ​ង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​ផ្សា​កណ្តាល សង្កា​ក់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

រីឯ​ម៉ូតូ​មួយ​គ្រឿង​បើកបរ​ដោយ​ឈ្មោះ ប៉ោង សុ​ម៉ា​លី ភេទ​ស្រី នៅ​ភូមិ​តារាង​ប៉ា​ល់ សង្កាត់​កំពង់ស្វាយ ក្រុ​ង​ សិរី​សោភ័ណ បាន​រង​របួសធ្ងន់ និង​ម៉ូតូ​មួយ​គ្រឿង​បើកបរ​ដោយ​ឈ្មោះ ហេង សុ​ភ័​ក្រ ភេទ​ប្រុស ​អាយុ ២៦​ឆ្នាំ នៅ​ភូមិ​គោរ​ដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ បាន​រង​របួសធ្ងន់ ។

លោកនាយ​រង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បង្ក​ឡើង​ដោយ​អ្នកបើកបរ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​បើក​ជែង​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ក្នុង​ស្ថានភាព ស្រវឹង លុះ​មក​ដល់​ចំណុច​កើតហេតុ​បាន​ទៅ​បុក​ជាមួយ​រថយន្ត​២​គ្រឿង​បើក​ក្នុង​ទិស​ដៅ​ស្របគ្នា រួច​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​បន្ត​ទៅ​បុក​ម៉ូតូ​ចំនួន​២​គ្រឿង​ទៀត​ដែល​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​រង​របួសធ្ងន់​ចំនួន​២​នាក់ ត្រូវ​បាន​គេ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ ចំណែក​រថយន្ត​ខូចខាត​ធ្ងន់​ទាំង​៣​គ្រឿង ។

បច្ចុប្បន្ន រថយន្ត​ទាំង​៣​គ្រឿង និង​ម៉ូតូ​ចំនួន​២​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ខេត្ត រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ