ទស្សនៈមនុស្សភាគច្រើនយល់ឃើញថា ស្នេហាឬក្តីស្រលាញ់ស្មោះមួយនិងមួយតែងនាំមកនូវសេចក្ដីសុខ មានការទាក់ទងយ៉ាងសំខាន់ទៅនឹងសុភមង្គលក្នុងរង្វង់គ្រួសារ តែផ្ទុយទៅវិញទស្សនៈព្រះសម្ពុទ្ធទ្រង់ឃើញថា ស្នេហាគឺជាបញ្ហាស្មុគ្រស្មាញបំផុតសម្រាប់ជីវិត ។
មែនហើយស្វាមីភរិយាខ្លះមានការលែងលះគ្នា ដោយសារតែបញ្ហាបន្តិចបន្តួច ព្រោះគេសម្លឹងឃើញគ្នាតែលើរូបសម្រស់ ដើម្បីបំពេញកាមតណ្ហារបស់គេរៀងៗខ្លួន តែ នៅពេលដែលរូបសម្រស់ដៃគូររបស់ខ្លួនអន់ថយ គេក៏កើតក្ដីនឿយណាយ ហើយក៏ចាប់ផ្ដើមសម្លឹងរកដៃគូថ្មី ដើម្បីបំពេញចំណង់របស់ខ្លួន ។
ត្រង់នេះហើយ ដែលធ្វើឱ្យប្តីប្រពន្ធអស់សេចក្ដីទុកចិត្តគ្នាទៅវិញទៅមក ហើយបញ្ហាផ្សេងៗ ក៏បានចាប់ផ្ដើមកើតជាបន្តបន្ទាប់ ដូចនាំមេរោគចូលផ្ទះ និងត្រូវប្រឈមនឹងការព្យាបាលជាដើម ។
តាមពិតមេរោគដែលបង្កជាជំងឺនោះគ្មានអ្វីគួរឱ្យខ្លាចនោះទេ តែមេរោគដែលគួរឱ្យខ្លាចហើយលំបាកក្នុងការព្យាបាលបំផុតនោះ គឺរោគស្នេហា ព្រោះជំងឺផ្លូវចិត្តមិនងាយនឹងព្យាបាលឱ្យជាសះស្បើយឡើយ ត្រូវការបេះដូចស្មោះមួយនិងមួយ ។
ចែករំលែកព័តមាននេះ