ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ា​! កញ្ញា ស៊ូ ស៊ី​រី​កា ចាក​ចេញពី​​កម្ពុជា​ទៅ​សហរដ្ឋអាមេរិក​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ស៊ូ ស៊ី​រី​កា បាន​ចាក​ចេញពី​មាតុភូមិ​កម្ពុជា​យើង​ហើយ ដើម្បី​ចេញ​ទៅ​សម្តែង​​នៅ​លើ​ទឹកដី​មហាអំណាច​នៃ​សហរដ្ឋអាមេរិក​។ ការ​ហោះ​ឆ្លង​ដែន​នេះ សាមីខ្លួន​យល់​ថា មិន​នឹក​ស្មាន ស្រប​ពេល​ការ​សម្ភាសន៍​ចេញពី​ក្នុង​ប្រទេស​មានការ​តឹងតែង​។…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ស៊ូ ស៊ី​រី​កា បាន​ចាក​ចេញពី​មាតុភូមិ​កម្ពុជា​យើង​ហើយ ដើម្បី​ចេញ​ទៅ​សម្តែង​​នៅ​លើ​ទឹកដី​មហាអំណាច​នៃ​សហរដ្ឋអាមេរិក​។ ការ​ហោះ​ឆ្លង​ដែន​នេះ សាមីខ្លួន​យល់​ថា មិន​នឹក​ស្មាន ស្រប​ពេល​ការ​សម្ភាសន៍​ចេញពី​ក្នុង​ប្រទេស​មានការ​តឹងតែង​។ តារាចម្រៀង​បែប​យុវវ័យ​កំពុង​តែ​ឡើង​កូដ​ស៊ូ ស៊ី​រី​កា បាន​ចេញដំណើរ​ទៅ​អា​មេ​រិ​ក​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ កុម្ភៈ ឆ្នាំ​២០១៩​ដោយ​មាន​ចូលរួម​ជូន​ដំណើរ​ពី​សំណាក់​សាច់ញាតិ ជា​ពិសេស​លោកយាយ​ដែល​ជា​អតីត​តារា​សម្តែង និង​ចម្រៀង​ទស្ស​វត្ស​៦០ គឺ​លោកស្រី កែវ ម​ន្ថា ត្រូវជា​ជីដូន​បង្កើត​របស់​រី​កា​។

កញ្ញា​ស៊ូ ស៊ី​រី​កា ដែល​បាន VISA ដល់​ដៃ​ហើយ ទើប​ស្រឡះ​ចិត្តបាន​ឲ្យ​អ្នក​សារព័ត៌មាន​ដឹង​ថា ដំណើរ​ឆ្ពោះទៅ​កាន់​សហរដ្ឋអាមេរិក​លើក​នេះ នាង​ចាកចេញ​ទៅ​ជាង​២​ខែ ហើយ​វិល​មក​វិញ​នា​ដើមខែ​ឧសភា​។ រយៈពេល​សម្តែង​តាម​រដ្ឋ គឺ​ចំនួន​១៥​រដ្ឋ​នេះ ជា​ឱកាស​ដែល​នាង​ផ្ទាល់​គិត​ថា ពិតជា​ពិសេស​បំផុត​។

តារា​ដែល​ទើប​ឆក់​បាន​ដៃគូ​ចម្រៀង​តារា​ប្រុស​២​រូប មាន​លោក​ខេ​ម និង​លោក​ម៉ៅ ហា​ជី កញ្ញា​ស៊ី​រី​កា​បាន​បន្ត​ទៀត​ថា បើ​គិត​ទៅ​នាង​និយាយ​មិន​ចេញ​ឡើយ ពេល​ជាប់​ទៅ​អា​មេ​រិ​ក ហើយ​សន្យា​ថា នឹង​ខំ​សម្តែង​ឲ្យ​ល្អ ព្រោះ​នាង​ជា​អ្នកចម្រៀង​ស្រករ​ក្រោយ​នៅ​មិន​ទាន់​មាន​គេ​ស្គាល់​ច្រើន​ទេ ត្រូវ​តែ​ពុះពារ​ច្រៀង ថែម​ទាំង​ដាក់​សៀវភៅ​ចម្រៀង​ទុកជា​ស្រេច​រាល់​ការ​សំណូមពរ​។

អតីត​បេក្ខជន​ឆ្នើម​ឌឹ​វ៉​យ​ខេ​ម​បូ​ឌា ស៊ូ ស៊ី​រី​កា មុន​ឡើង​ទៅ​អា​មេ​រិ​ក​នាង​បាន​សម្រុក​ថត​ចម្រៀង​បានជា​ច្រើន​បទ ដោយ​ក្នុង​នោះ​ទើបតែ​ថត​បទ​ចង្វាក់​ប្រពៃណី​អបអរ​ចូល​ឆ្នាំ ចាប់​ដៃគូ​ជាមួយ​លោក​ខេ​ម និង​លោក​ម៉ៅ ហា​ជី​។ ក្រៅពី​នេះ ត្រៀម​ចេញ​បទ​បែប​យុវវ័យ​ផ្សេង​ទៀត ក្រោយ​ចូល​ឆ្នាំ​ខ្មែរ​។ នាង​ក៏​អះអាង​ថា មិន​ទាន់​បើក​ចិត្ត​ទទួលយក​បុរស​ណា​នៅឡើយ​ទេ បើ​ទោះ​ទៅ​ដល់​ដែនដី​អា​មេ​រិ​ក​ក្តី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ