ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​.​ក ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់ ​វាយ​ប្រហារ​​ខេត្ត​២​ផ្ទួន​ៗ…​រហូត​មនុស្ស​របួស

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា មាន​ខ្យល់កន្ត្រាក់លាយឡំដោយភ្លៀង​​បក់​បោក​យ៉ាងខ្លាំង​ រហូត​ធ្វើឱ្យ​រោងមួយកន្លែងដួលរលំ​លើ​មនុស្ស២នាក់រងរបួសទៀតផង កើត​ឡើង​​កាល​ពី​វេលាម៉ោង​០៦យប់​ថ្ងៃទី​២៤ កុម្ភៈ ស្ថិត​ត្រង់ចំណុច​ភូមិ​ចក់​ពួក ​ឃុំ​ស្ល​ក្រាម​ ​ស្រុក​ស្វាយចេក​…

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា មាន​ខ្យល់កន្ត្រាក់លាយឡំដោយភ្លៀង​​បក់​បោក​យ៉ាងខ្លាំង​ រហូត​ធ្វើឱ្យ​រោងមួយកន្លែងដួលរលំ​លើ​មនុស្ស២នាក់រងរបួសទៀតផង កើត​ឡើង​​កាល​ពី​វេលាម៉ោង​០៦យប់​ថ្ងៃទី​២៤ កុម្ភៈ ស្ថិត​ត្រង់ចំណុច​ភូមិ​ចក់​ពួក ​ឃុំ​ស្ល​ក្រាម​ ​ស្រុក​ស្វាយចេក​ ​បន្ទាយ
​​មាន​ជ័យ​ ។ ​

សេចក្តីរាយការណ៍បន្តថា ចំពោះ​អ្នករងរបួសទាំង២នាក់ខាងលើ ១-ឈ្មោះស៊ន ស៊ីន ​អាយុ​៤៦​ឆ្នាំ និង២-​ឈ្មោះ​ស៊ីន ពិសិដ្ឋ អាយុ២០ឆ្នាំ (ទាំង២នាក់ជាឪពុក-កូន) មានទីលំនៅក្នុងភូមិ​អំពិល​ព្រង់​ ​ឃុំ​ទ្រាស ​ស្រុក​ស្វាយចេក​.​ខេត្តបន្ទាយមានជ័យ ដែល​​ពេល​នេះពួកគាត់​កំពុង​សម្រាកព្យាបាល​​នៅ​មន្ទី​រពេទ្យ​បង្អែក​ថ្ម
ពួក ។

ខេត្តបាត់ដំបង ៖ ដោយឡែក ស្រុក​ចំនួន​២ក្នុង​ខេត្តបាត់ដំបងឯណោះវិញ ក៏បាន​ប៉ះ​ទ​ង្គិច​​ដោយ​ខ្យល់​កន្ត្រាក់​ខុសរដូវនេះ​ដែរ ​​បណ្ដាល​ឱ្យ​​ខូចខាត​លំនៅ​ឋាន, ឃ្លាំង​ស្ដុក​កសិផល ហើយ​ថែម​ទាំង​ប៉ើង​រោង​មង្គលការ​ទៀត​ផង នា​​​ល្ងាច​​ថ្ងៃ​ទី​២៤​ កុម្ភៈ ដដែលនេះ ​។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​របស់​សមត្ថកិច្ច ​។

សេចក្ដី​រាយ​ការ​ណ៍​បន្តទៀត​​ថា ខ្យល់​កន្ត្រាក់​​លាយឡំ​ភ្លៀង​​ត្រឹម​រយៈ​ពេល​ខ្លី​​​នេះ បាន​វាយប្រហារ​ទៅ​លើ​ស្រុក​គាស់​ក្រឡ និង​ស្រុក​សំពៅ​លូន ​(​ហាក់​កើតឡើង​ដំណាល​ៗ​គ្នា​រវាង​ស្រុក​ទាំង​២​) ។ សមត្ថកិច្ចឱ្យ​ដឹង​ថា នៅ​ស្រុក​គាស់​ក្រឡ គឺខ្យល់​កន្ត្រាក់​បាន​ប៉ះ​ទ​ង្កិ​ច​ទៅ​លើ​ភូមិ​ព្រៃ​ទទឹង ឃុំ​ឆ្នាល់មាន់ បណ្ដាល​ឲ្យ​ខូចខាត​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​អស់​ចំនួន​២​ខ្នង ។ តែ​មិន​បណ្ដាល​ឲ្យ​ខូចខាត​ផលដំណាំ​ ឬ​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ​ ។​

រីឯ​​ស្រុក​សំពៅ​លូនវិញ ​បើ​តាម​សេចក្ដី​រាយការណ៍​ឱ្យ​ដឹង​ទៀត​​ថា ភ្លៀង​​លាយ​​ខ្យល់​ក​ន្ទ្រា​ក់​ គឺ​​ខ្លាំងក្លាដូចគ្នា ​ប៉ះ​ទ​ង្កិ​ច​ទៅ​លើ​ភូមិសាស្ត្រ​ឃុំ​សន្តិភាព ​​ខូចខាត​ឃ្លាំង​ស្ដុក​កសិផល សាលារៀន និង​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន ហើយ​ថែម​ទាំង​បាន​វាយ​បំផ្លាញ​រោង​មង្គលការ​ផ្អើល​អស់​ភ្ញៀវ​ទៀត​ផង ​។ ​

​​គួរកត់សម្គាល់ នៅដើម​ឆ្នាំ​២០១៩ នេះ គឺ​តែងតែ​កើត​មាន​គ្រោះធម្មជាតិ​​ជារឿយ​ៗ ​នៅតាម​បណ្តា​ខេត្ត ​​ដែលគួរ​ឱ្យ​​ចម្លែកបំផុត ​។ ជាក់ស្តែង ដូចហេតុការណ៍ខាងលើ បែរ​ជាមាន​ធ្លាក់ភ្លៀង​​លាយ​ខ្យល់​កន្ត្រាក់ នៅក្នុង​​រដូវប្រាំងទៅវិញ ។ ដូច្នេះ សូមបងប្អូន​ទាំងអស់ គួរតែ​​មានការប្រុងប្រយ័ត្នចំពោះ​សុវត្ថិភាព​ខ្លួនឯង​ជានិច្ច ចៀសវាង​គ្រោះថ្នាក់​​ដែល​អាច​កើត​មានឡើង​ជា​យថហេតុ ។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ