ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ស្នើ​ឲ្យ​ក្រសួង​ទូរគមនាគមន៍ និង​ប្រៃសណីយ​បំពាក់ WiFi ជូន​អ្នក​ទេសចរណ៍​ប្រើប្រាស់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យ​ក្រសួង​ប្រៃសណីយ​បំពាក់​វ៉ា​យ​ហ្វា​យ ៗ (WiFi) ព្រី​ជូន​ដល់​ភ្ញៀវ​ទេសចរណ៍​នៅ​កន្លែង​ទេសចរណ៍​ឲ្យ​បាន​ប្រើប្រាស់​គ្រប់គ្រាន់ ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យ​ក្រសួង​ប្រៃសណីយ​បំពាក់​វ៉ា​យ​ហ្វា​យ ៗ (WiFi) ព្រី​ជូន​ដល់​ភ្ញៀវ​ទេសចរណ៍​នៅ​កន្លែង​ទេសចរណ៍​ឲ្យ​បាន​ប្រើប្រាស់​គ្រប់គ្រាន់ ។ មាន​ប្រសាសន៍ ក្នុង​ពិធី​អបអរសាទរ «​ទិវា​ជាតិ​ទីក្រុង​ស្អាត​» លើក​ទី​៧ ក្រោម​ប្រធានបទ «​ទីក្រុង​ស្អាត ទីក្រុង​ផ្តល់​ភាព កក់ក្តៅ​» ដែល​ប្រព្រឹត្ត​ទៅ​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែកុម្ភៈ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ស្នើ​ឲ្យ​ក្រសួង​ទូរគមនាគមន៍ និង​ប្រៃសណីយ បំពាក់​វ៉ា​យ​ហ្វា​យ នៅ​កន្លែង​ទេសចរណ៍​ជូន​ដល់​ភ្ញៀវ ចរណ៍​ប្រើប្រាស់​ឲ្យ​បាន​ល្អ ។

សម្តេច​តេ​ជោ​ក៏​បាន​លើក​ឡើង​ថា កន្លង​មកនេះ​សេវាកម្ម​វ៉ា​យ​ហ្វា​យ​នេះ​ពេល​ខ្លះ​មិន​អាច​ប្រើប្រាស់ បាន​នោះ​ទេ ដូច្នេះ​អ្នក​ដាក់​ប្រើប្រាស់​ត្រូវ​ពិនិត្យ និង​និយាយ​ជាមួយ​ក្រុមហ៊ុន​ឲ្យ​បាន​ច្បាស់លាស់ កុំ​បាន​ដាក់ តែ​មិន​អាច​ប្រើប្រាស់​កើត ។ ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​បាន​ឲ្យ​ដឹង​ថា សម្តេច​ក៏​បាន​ប្រើប្រាស់ ដុំ​វាយ​ហ្វា​យ នៅ​ខ្លួន​រហូត​ដល់​ចំនួន​ពីរ​គ្រឿង ប៉ុន្តែ​ពេល​ខ្លះ​ក៏​មិន​អាច​ប្រើប្រាស់​បាន​ដែរ ដោយសារ​សេវា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ