ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណើត​ស្នេហ៍​បែប​ណា​ដែល សៅ ឧត្តម បាក់ចិត្ត​ជាមួយ​ភរិយា​ទើប​រៀប​ការ​!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​កំពុង​លេចធ្លោ​ដែល​មហាជន​ស្គាល់​តាម​រយៈ​ការ​ប្រឡង​ខេ​ម​បូ​ឌា​អាយ​ឌ​ល លោក សៅ ឧត្តម បាន​ចូល​រោងការ​តាម​ផែនការ​គ្រោងទុក​កាលពី​យប់​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៩ ។…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​កំពុង​លេចធ្លោ​ដែល​មហាជន​ស្គាល់​តាម​រយៈ​ការ​ប្រឡង​ខេ​ម​បូ​ឌា​អាយ​ឌ​ល លោក សៅ ឧត្តម បាន​ចូល​រោងការ​តាម​ផែនការ​គ្រោងទុក​កាលពី​យប់​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៩ ។ នេះ​ជា​ការ​ចូល​រោង​យ៉ាង​ភ្ញាក់ផ្អើល​ពី​សំណាក់​អ្នកគាំទ្រ ដោយសារ​នៅ​ក្នុង​សង្គម​សិល្បៈ​អ្នក​ល្បី​ៗ​ខ្លះ​ត្រៀម​រៀប​ការ ខ្លះ​រៀប​ការ​ជា​បន្តបន្ទាប់​។

យ៉ាងណាមិញ តារាចម្រៀង​សំឡេង​ផ្អែម សៅ ឧត្តម បាន​សម្រេចចិត្ត​ភាព​នៅ​លីវ​ក្នុង​វ័យ​២៨​ឆ្នាំ ជាមួយ​កូនក្រមុំ​វ័យ​២៣​ឆ្នាំ ជា​អ្នកស្រុក​ចំការ​ដួង រាជធានី​ភ្នំពេញ​។ មង្គលការ សៅ ឧត្តម បាន​រៀបចំ​រំលេច​ឡើង​យ៉ាង​អ​ធឹ​ក​អ​ធ័​មនា​សាកលវិទ្យាល័យ​កសិកម្ម​ចំការ​ដូង ដោយ​មាន​ទាំង​អ្នកសិល្បៈ និង​ភ្ញៀវ​ប្រមាណ​៧០​តុ​។ វត្តមាន​តារា​ចូលរួម​មាន ៖ ប៉ែន សា​រ៉ាវ គូ​ម៉ា សុវត្ថិ ឌី​ធា​រិ​កា លោក​ផ​ល្លី ស៊ិ​ន សោភ័ណ យ៉ា​យ៉ា ម៉ៅ គឹ​ម​ធីតា លឹ​ម ជា​ឡាយ ព្រមទាំង​តារា​មួយ​ចំនួន​ទៀត​។

តាម​ការ​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​កោះសន្តិភាព កូន​ក​ម្លោះ​ស្រអែម​ស្រស់ សៅ ឧត្តម បាន​ឲ្យ​ដឹង​ថា កូនក្រមុំ​របស់​លោក​មានឈ្មោះ ចាន់ កែវ​វង គាត់​ជាតា​រា​ម៉ូ​ដែល​ម្នាក់ ហើយ​ក៏​ជា​អ្នករក​ស៊ីពេល​ទំនេរ​ពី​ការងារ​។ លោក និង​ភរិយា​បាន​ស្គាល់គ្នា​៥​ឆ្នាំ​មក​ហើយ ដោយ​កំណើត​ស្នេហ៍​ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​សម្តែង​មួយ​នៅ​ឯ​តាម​ខេត្ត ដោយ​ម្នាក់​ច្រៀង និង​ម្នាក់​ទៀត​ដើរ​ម៉ូ​ដ​។

តារាចម្រៀង​និយម Cover បទ​ចម្រៀង​ពី​ដើម​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា យើង​សម្រេចចិត្ត​រៀប​ការ ក៏​ព្រោះតែ​បាន​មើលចិត្ត​គ្នា​យូរ​ឆ្នាំ​ហើយ សម​ល្មម​អាច​រួមរស់​ជាមួយ​គ្នា​បាន​។ ចំពោះ​អាជីព​ដើរ​ម៉ូ​ដ ស្ថិត​លើ​លោក​ជា​អ្នក​សម្រេច គួរតែ​ឲ្យ​បន្ត​ឬ បញ្ចប់​ក្រោយ​ពិគ្រោះគ្នា​។ ទាក់ទិន​និង​គម្រោង​យក​បុត្រ​ប្រហែល​មួយ​ឆ្នាំ​ជាង​ទៀត ព្រោះ​ត្រូវ​រក​លុយកាក់​ទុកដាក់​សិន​ងាយស្រួល​ចិញ្ចឹម​ក្មេង​ឲ្យ​មាន​អនាគត​ល្អ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ