ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​មូលហេតុ​ដែល​ដំរីព្រៃ​ដ៏​ធំ​ដេក​ស្លា.ប់​ក្បែរ​ចំការ​ស្វាយចន្ទី

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា គិត​ត្រឹម​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា…

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា គិត​ត្រឹម​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ក្រុម​មន្ត្រី​ជំនាញ​​​ចុះ​ពិនិត្យ​សព​សត្វ​ដំរីព្រៃ​មួយ​ក្បាល​ដែល​ដេក​ងាប់​នៅ​ជិត​ចំការ​ស្វាយចន្ទី​របស់​អ្នក​ភូមិ​ក្នុង​ដែន​ម្រ​ក​ការពារ​សត្វព្រៃ​កែវ​សីមា ក្នុងភូមិ​ស្រែ​ល្វី ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​នោះ បានដឹង​មូល​ហេតុ​ហើយ គឺ​ដោយសារ​ព្រានព្រៃ​បាញ់​សម្លាប់ ដើម្បី​កាត់​យក​ភ្លុក​ដំរី​។

លោក កែវ សុភ​គ៌ បញ្ជាក់​ថា ក្រោយ​ពី​ធ្វើការ​ពិនិត្យ​ទៅ​លើ​ដងខ្លួន​សត្វ​ដំរី​ដែល​ងាប់​នោះ គឺ​មាន​ស្លាក​ស្នាម​ប្រវែង​មួយ​ចំអាម​នៅ​ក្រោម​ភ្នែក ពោល​គឺ​មាន​ធ្លុះ​ចូល​ទៅ​ក្នុង​ដែល​សន្និដ្ឋាន​ថា នេះ​គឺជា​ការ​បាញ់​សម្លាប់សត្វ​ដំរី ដើម្បី​យក​ភ្លុក ។ ដំរី​ដែល​ត្រូវ​បាញ់​សម្លាប់​នោះ គឺជា​ដំរី​ឈ្មោល ហើយ​សត្វ​ដំរី​នេះ​មាន​វ័យ​ចំណាស់​។ ចំពោះ​សត្វ​ដំរី​ដែល​ងាប់​នឹង​យក​ទៅ​កប់​នៅ​កន្លែង​សុវត្ថិភាព​មួយ ដើម្បី​រក្សា​គ្រោងឆ្អឹង​យក​ទៅ​រក្សា​ទុក​ធ្វើការ​ស្រាវជ្រាវ​ជា​បន្ត​ទៀត ។

ជាមួយ​គ្នា​នេះ ក្រសួងបរិស្ថាន​ក៏​ធ្វើការ​ថ្កោលទោស​ជន​ដែល​បាញ់​សម្លាប់សត្វ​ដំរី​យក​ភ្លុក ហើយ​ខាង​សមត្ថ​កិច្ច​ជំនាញ​កំពុងធ្វើការ​បន្ត​នីតិវិធី ដើម្បី​ស្រាវជ្រាវ​រក​អ្នក​ដែល​បាញ់​សត្វ​ដំរី​យក​មក​ផ្តន្ទាទោស ។

គួរ​រំលឹក​ថា ៖ ពេល​នេះ​កំពុង​ដុតដៃដុតជើង​រក​មូលហេតុ​ដំរីព្រៃ​ដ៏​ធំ​ដេក​ស្តូក​ជិត​ចំការ​ស្វាយចន្ទី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ