ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ប្រារព្ធ​ពិធី «​ទិវា​ជាតិ​ទីក្រុង​ស្អាត​» លើក​ទី​៧

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​អញ្ជើញ​ជា​អធិបតី​ប្រារព្ធ​ពិធី​អបអរសាទរ «​ទិវា​ជាតិ…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​អញ្ជើញ​ជា​អធិបតី​ប្រារព្ធ​ពិធី​អបអរសាទរ «​ទិវា​ជាតិ ទីក្រុង​ស្អាត​» លើក​ទី​៧ ក្រោម​ប្រធានបទ «​ទីក្រុង​ស្អាត ទីក្រុង​ផ្តល់​ភាព​កក់ក្តៅ​» ដែល​ប្រព្រឹត្ត​ទៅ នៅ​ស​ណ្ឋា​សុខា​ភ្នំពេញ ។

ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ថ្នាក់ដឹកនាំ​ក្រសួងទេសចរណ៍ ថ្នាក់ដឹកនាំ​នៅ​តាម​បណ្តា​រាជធានី ខេត្ត​ទាំង​២៥ ប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ ព្រមទាំង អង្គការ​ដៃគូ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ។

ការ​ប្រារព្ធ​ទិវា​នេះ គឺជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ការ​យកចិត្ត ទុកដាក់​អំពី​អនាម័យ​ជុំវិញ​មជ្ឈដ្ឋាន​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក៏​ដូច​ជា ភ្ញៀវ​ទេ​ចរណ៍ ការ​ធានា​សន្តិសុខ សុវត្ថិភាព​ពេញលេញ​មានការ​រៀបចំ​សណ្តាប់ធ្នាប់​របៀបរៀបរយ​ល្អ មានការ​ផ្តល់​សេវា​សាធារណៈ ប្រកបដោយ​បដិសណ្ឋារកិច្ច​ល្អ ពោល គឺជា​ទីកន្លែង​ដែល​អាច​ផ្តល់​នូវ​ភាព​កក់ក្តៅ​យ៉ាង​ពិតប្រាកដ សម្រាប់​ការ​រស់នៅ​ពួក​គាត់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ