ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បរិស្ថាន​ផ្ទុះអាវុធ​៣​គ្រាប់​ជំរិត​យក​លុយ​ពី​អ្នក​ភូមិ​មិន​បាន​ដកខ្លួន​រត់​ប្រាសអាយុ

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ អ្នក​ភូមិ​អូរ​ឡង់ ឃុំ​សៀម​បូក ប្រមាណ​ជា​៤០​នាក់​បាន​ចោទប្រកាន់​នាយ​ដែន​ជម្រក​សត្វ​ព្រៃ ព្រៃ​ឡង់ រួម​មន្ត្រី​បក្សពួក​៥​នាក់​ទៀត ប្រដាប់​ដោយ​កាំភ្លើង​វែង​បាញ់​៣​គ្រាប់​គំរាម​ទារ​លុយ​ពី​គោ​យន្ត​របស់​ពួក​គាត់ កាលពី​យប់​ម៉ោង​១២​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤ កុម្ភៈ…

ខេត្តស្ទឹងត្រែង ៖ អ្នក​ភូមិ​អូរ​ឡង់ ឃុំ​សៀម​បូក ប្រមាណ​ជា​៤០​នាក់​បាន​ចោទប្រកាន់​នាយ​ដែន​ជម្រក​សត្វ​ព្រៃ ព្រៃ​ឡង់ រួម​មន្ត្រី​បក្សពួក​៥​នាក់​ទៀត ប្រដាប់​ដោយ​កាំភ្លើង​វែង​បាញ់​៣​គ្រាប់​គំរាម​ទារ​លុយ​ពី​គោ​យន្ត​របស់​ពួក​គាត់ កាលពី​យប់​ម៉ោង​១២​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤ កុម្ភៈ ២០១៩ នៅ​ចំណុច​ក្រោយ​ភូមិ​អូរ​ឡង់ ឃុំ​សៀម​បូក ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង​។

យោង​តាម​ការ​បញ្ជាក់​ពី​ស្ត្រី​ឈ្មោះ ហេង ជា​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ប្រមាណ​ជា​៤០​នាក់ ស្ថិត​នៅ​ក្នុង​ហេតុការណ៍​នោះ​បានឱ្យ​ដឹង​ថា នា​ម៉ោង​ខាងលើ​ពួក​គាត់​ត្រឡប់​មក​ពី​ចំការ​ចូល​ភូមិ​វិញ ដោយ​រួម​ដំណើរ​​ផ្សេង​ៗ​គ្នា​មាន​គោ​យន្ត​កន្ត្រៃ​ចំនួន​៧​គ្រឿង​បើកបរ​បន្តកន្ទុយ​គ្នា លុះដល់​ចំណុច​ក្រោយ​ភូមិ ស្រាប់​តែ​នាយ​ដែនជម្រកសត្វព្រៃ តាំង​ស្នាក់​ការ​ព្រៃ​ឡង់ រួម​កូនចៅ​ម្នាក់​ទៀត បញ្ជា​ឱ្យ​ឈប់ ហើយ​ដាក់​កម្រិត​ក្នុង​គោ​យន្ត​មួយ​គ្រឿង​ត្រូវ​បង់លុយ​ចំនួន​៧០​ម៉ឺន​រៀល សរុប​៧​គ្រឿង បើ​មិន​ដូច្នោះ​នឹង​ត្រូវ​រឹបអូស​គោ​យន្ត​ទៅ​ស្នាក់​ការ​។

ស្ត្រី​ដដែល​បន្ត​ថា ពលរដ្ឋ​ក៏​បាន​តវ៉ា​ថា ពួក​គេ​មក​ពី​ចំការ​សោះ ហើយ​គ្មាន​ដឹកឈើ​សូ​ម្បី​តែ​មួយ​ដុំ ហេតុ​អី​ត្រូវ​បង់លុយ​ឱ្យ? ក្រោយមក​លោកនាយ​ដែនជម្រកសត្វព្រៃ ព្រៃ​ឡង់​ក៏​បាន ទូរស័ព្ទ​ហៅ​កូនចៅ​របស់​ខ្លួន​មក​ថែម​ចំនួន​៤​នាក់​ទៀត​ដើម្បី​ជួយ​អន្តរាគមន៍ ។ ឃើញ​សភាព បែប​នេះ ពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​​ទូរស័ព្ទ​ទៅ​អ្នក​ភូមិ​ឯទៀត លើ​គ្នីគ្នា​ប្រមាណ​ជា​៤០​នាក់​មក​បះបោរ​តវ៉ា ដោយ​ឃើញ​សភាព​មិនសូវ​ល្អ​នាយ​ដែនជម្រកសត្វព្រៃ ព្រៃ​ឡង់​ក៏​បាន​លើ កាំភ្លើង​វែង​បាញ់​ចំនួន​បី​គ្រាប់​រំដោះខ្លួន​ទៅ​បាត់​អស់ ចំណែក​ពលរដ្ឋ​ក៏​បាន​នាំគោ​យន្ត​រៀង​ៗ​ខ្លួន​បន្ត​ទៅ​ផ្ទះ​វិញ​ដែរ​។

ទាក់ទិន​ករណី​ផ្ទុះអាវុធ​ខាងលើ​នៅ​រសៀល​ថ្ងៃ​ទី​២៤ កុម្ភៈ ២០១៩​នេះ កោះសន្តិភាព​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក អេ​ង ភី​រុង ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង​បាន​ទេ ដោយសារ​ប្រធាន​មន្ទីរ​រូប​នេះ​មិន​មាន​ទំនួល​ខុស​ត្រូវ​លើ​មន្ត្រី​របស់​ខ្លួន ខណៈ​កោះសន្តិភាព​ទំនាក់​ទំនាក់ទំនង​តាម​រយៈ​ទូរស័ព្ទ​ចូល​មិន​លើក បន្ទាប់​មក​មិន​អាច​ទាក់ទង​បាន​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ