ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ហិ.ង្សា​​​នៅ​ព្រំដែន…​បង្ខំ​ឲ្យ​​អ្នក​គាំទ្រ​មេ​ដឹកនាំ​បោះបង់​​ការ​បញ្ជូន​​ជំនួយ​មនុស្សធម៌

5 ឆ្នាំ មុន

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ កងទ័ព​វេ​ណេ​ស៊ុ​យ​អេ​ឡា កាលពី​ថ្ងៃ​ទី​២៣​ កុម្ភៈ ​បាន​តបត​យ៉ាង​ខ្លាំង នៅ​ព្រំ​ដែន​របស់​ប្រទេស ដោយ​បង្ខំ​ឲ្យ​ពួក​អ្នកគាំទ្រ​មេដឹកនាំ​ប្រឆាំង លោក​ JUAN…

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ កងទ័ព​វេ​ណេ​ស៊ុ​យ​អេ​ឡា កាលពី​ថ្ងៃ​ទី​២៣​ កុម្ភៈ ​បាន​តបត​យ៉ាង​ខ្លាំង នៅ​ព្រំ​ដែន​របស់​ប្រទេស ដោយ​បង្ខំ​ឲ្យ​ពួក​អ្នកគាំទ្រ​មេដឹកនាំ​ប្រឆាំង លោក​ JUAN GUAIDO ឲ្យ​បោះបង់​ចោល​ការ​បញ្ជូន​ជំនួយ​មនុស្សធម៌ ខណៈ​ប្រធានាធិបតី​លោក​នី​កូ​ឡាស់​ម៉ា​ឌូ​រ៉ូ​បដិសេធ​មិន​ឲ្យ​បញ្ជូន​ចូល ដោយ​បរិហារ​ជំនួយ​នោះ​ថា អាច​ក្លាយទៅជា​អន្តរាគមន៍​យោធា​មួយ​របស់​អា​មេ​រិ​ក​។

ចំណែក​មនុស្ស​២​នាក់​បាន​ត្រូវ​ស្លាប់ ហើយ​ជាង​៣០០​នាក់​រង​របួស ក្នុង​ការ​ប៉ះទង្គិច​គ្នា​នានា​នៅ​តាម​ព្រំដែន​ជាមួយ​កូ​ឡុំ​ប៊ី ក្នុង​ថ្ងៃ​ទី​២៣​កុម្ភៈ​នោះ ហើយ​មនុស្ស​៣០​នាក់​ក៏​រង​របួស​ដែរ នៅ​ព្រំដែន​ជាមួយ​ប្រេ​ស៊ីល​។ នៅ​ព្រំដែន​ជាមួយ​កូ​ឡុំ​ប៊ី នារី​ម្នាក់​បាន​ស្លាប់​រួច​ហើយ​កាលពី​ថ្ងៃ​ទី​២២​កុម្ភៈ​។

អង្គការក្រៅរដ្ឋាភិបាល​ក្នុងស្រុក​មួយ បាន​ចោទប្រកាន់​កង​យោធា​វេ​ណេ​ស៊ុ​យ​អេ​ឡា​ថា បាញ់​ទៅ​លើ​ពួក​បាតុករ ដែល​ប្រមូលផ្ដុំ​គ្នា​ដើម្បី​ទាមទារ​ឲ្យ​បញ្ជូន​ជំនួយ​ចូល​។ ប្រឈម​មុខ​នឹង​អំពើ​ហិង្សា រដ្ឋាភិបាល​កូ​ឡុំ​ប៊ី​ដែល​គាំទ្រ​លោក​GUAIDO បាន​ចេញ​បញ្ជា​ឲ្យ​បណ្ដា​រថយន្ត​កាំ​មី​ញ៉ុ​ង​ដែល​ដឹក​ជំនួយ វិល​បក​ក្រោយ​វិញ​ដើម្បី​ការពារ​ជំនួយ ហើយ​បរិហារ​ពី​ការ​រំលោភ​បំពាន​លើ​សិទ្ធិ​មនុស្ស​។ ចំណែក​រថយន្ត​ដឹក​ជំនួយ​២​គ្រឿង​បាន​ត្រូវ​ដុត​ចោល ដោយ​តំណាងរាស្ត្រ​ម្នាក់​ស្និទ្ធ​លោក​GUAIDO ចោទ​កងកម្លាំង​សន្តិសុខ​វេ​ណេ​ស៊ុ​យ​ឡា​ថា អនុវត្ត​តាម​បញ្ជា​របស់​លោក​ម៉ា​ឌូ​រ៉ូ​។

ម្យ៉ាងវិញទៀត​កង​ម៉ា​រី​ន​វេ​ណេ​ស៊ុ​យ​អេ​ឡា​បាន​គំរាម​បាញ់​នាវា​តូច​មួយ ដែល​ចាកចេញ​កាលពី​ថ្ងៃ​ទី​២០​កុម្ភៈ​ពី​ព័រ​តូ​រី​កូ ជាមួយ​ជំនួយ​។ នាវា​នោះ​រង​ការ​គំរាមកំហែង​ដោយ​ផ្ទាល់​ពី​សំណាក់ កង​នាវាចម្បាំង​វេ​ណេ​ស៊ុ​យ​អេ​ឡា ហើយ​ត្រូវ​បក​ក្រោយ​វិញ​។

ខណៈ​ភាព​តានតឹង​មាន​ខ្លាំង​នៅ​ព្រំដែន នៅ​ក្រុង​កា​រ៉ា​កាស់​វិញ មាន​ក្បួន​បាតុកម្ម​ធំ​២ ដោយ​បាតុកម្ម​មួយ​គាំទ្រ​លោក​GUAIDO ហើយ​បាតុកម្ម​មួយទៀត​គាំទ្រ​លោក​ម៉ា​ឌូ​រ៉ូ​ុ​។ ពួក​អ្នក​គាំំ​ទ្រ​លោក​GUAIDO ច្រើន​ពាន់​នាក់ បាន​លើកគ្នា​មក​កាន់​មុខ​ព្រ​លាន​យន្តហោះ​យោធា​CARLOTA អំពាវនាវ​ដល់​កងទ័ព​ឲ្យ​ជំនួយ​ចូល​។

សហរដ្ឋអាមេរិក​អះអាង​នា​ថ្ងៃ​ទី​២៣​កុម្ភៈ​ថា ខ្លួន​នឹង​ឈាន​ទៅ​ធ្វើ​សកម្មភាព ដើម្បី​គាំទ្រ​ដល់​លទ្ធិប្រជា​ធិប​តេយ្យ​នៅ​វេ​ណេ​ស៊ុ​យ​អេ​ឡា ដោយ​ចោទប្រកាន់​អំពើ​ព្រៃផ្សៃ​របស់​កងកម្លាំង​សន្តិសុខ​លោក​ម៉ា​ឌូ​រ៉ូ ដែល​បាញ់​លើ​ពួក​បាតុករ​។ ម្យ៉ាងទៀត​លោក​ម៉ា​ឌូ​រ៉ូ​ប្រកាស​ពី​ការ​ផ្ដាច់ទំនាក់ទំនង​ការទូត​ជាមួយ​កូ​ឡុំ​ប៊ី ដោយ​ចោទប្រកាន់​ប្រទេស​នោះ​ថា ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​លោក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ