ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ទេច​ចោលផ្ទះ​ស្កឹមស្កៃ​របស់​អតីត​ស្ដេច​គ្រឿងញៀ.ន​ម្នាក់

5 ឆ្នាំ មុន

ប្រទេស​ម៉ូ​ណា​កូ ៖ អតីត​និវេសនដ្ឋាន​ដ៏​ស្កឹមស្កៃ​របស់​អតីត​ស្ដេច​គ្រឿងញៀន PABLO ESCOBA ទើបត្រូវ​កម្ទេច​ចោល ២៥​ឆ្នាំ​ក្រោយ​ការ​ស្លាប់​របស់​គេ​។ PABLO ESCOBA ជា​ស្ដេច​រត់ពន្ធ​គ្រឿងញៀន​ដែល​មានឈ្មោះ​ល្បីល្បាញ​បំផុត…

ប្រទេស​ម៉ូ​ណា​កូ ៖ អតីត​និវេសនដ្ឋាន​ដ៏​ស្កឹមស្កៃ​របស់​អតីត​ស្ដេច​គ្រឿងញៀន PABLO ESCOBA ទើបត្រូវ​កម្ទេច​ចោល ២៥​ឆ្នាំ​ក្រោយ​ការ​ស្លាប់​របស់​គេ​។ PABLO ESCOBA ជា​ស្ដេច​រត់ពន្ធ​គ្រឿងញៀន​ដែល​មានឈ្មោះ​ល្បីល្បាញ​បំផុត ហើយ​និវេសនដ្ឋាន​របស់​គេ ទាក់់ទាញ​ការ​ចាប់អារម្មណ៍​របស់​ពួក​អ្នកទេសចរ​។

ប្លុក​ផ្ទះ​ដ៏​ស្កឹមស្កៃ​នោះ ត្រូវ​បាន​ដាក់​គ្រឿងផ្ទុះ​កម្ទេច​ចោល ប្រើ​ពេល​តែ​៥​វិនាទី​ប៉ុណ្ណោះ​។ ជ្ទះ​ដ៏​ធំ​នោះ​របស់​PABLO ESCOBA​ជា​ផ្ទះ​ដឺ​លុ​ច មាន​កម្ពស់​៨​ជាន់​ស្ថិត​នៅ​ក្រុង​MEDELLIN កសាង​ឡើង​កាលពី​ទស​វត្ស​ឆ្នាំ​៨០ សម្រាប់​ការ​ស្នាក់​នៅ​របស់​គ្រួសារ​គេ​។ គេ​បាន​ប្រើ​គ្រឿងផ្ទុះ​ដល់​ទៅ​២៧៥​គីឡូក្រាម សម្រាប់​កម្ទេច​វា​ចោល​។

ប្រធានាធិបតី​មូ​ណា​កូ​លោក​IVAN DUQUE ថ្លែង​ថា នេះ​ជា​ទិវា​ប្រវត្តិសាស្ត្រ​សម្រាប់​បណ្ដាជន​រង​គ្រោះ សម្រាប់​ប្រជាជន​ក្រុង​MEDELLIN​និង​សម្រាប់​ប្រជាជន​កូ​ឡុំ​ប៊ី​។ ប្រជាជន​កូ​ឡុំ​ប៊ី​ច្រើន​រយ​ពាន់​នាក់ បាន​តាមដាន​មើល​ដោយ​ផ្ទាល់​ការ​រលំរលាយ​នៃ​អគារ​នោះ នា​វេលា​ម៉ោង​១១​និង​៥៣​នាទី​ម៉ោង​ក្នុងស្រុក ដោយសារ​ការ​ផ្សាយ​បន្ត​ផ្ទាល់​ពី់​គ្រប់​ទូរទស្សន៍​របស់​ប្រទេស​។

នៅ​កន្លែង​មួយ​ចម្ងាយ​៣០០​ម៉ែត្រ​ពី​ទីតាំង​ផ្ទះ​នោះ មនុស្ស​ប្រមាណ​ជា​១៦០០​នាក់ ត្រូវ​បាន​សាលាក្រុង​អញ្ជើញ​មក​មើល​ព្រឹត្តិការណ៍ តាម​អេ​ក្រង់​យក្ស ហើយ​គោរព​វិញ្ញាណ​ក្ខ័​ន្ធ​បណ្ដាជន​រង​គ្រោះ ដោយ​ការ​រត់ពន្ធ​គ្រឿងញៀន ក្នុង​ទស​វត្ស​ឆ្នាំ​៨០​និង​៩០​។ ជន​នោះ​ជា​ស្ដេច​រត់ពន្ធ​គ្រឿងញៀន​ដែល​មាន​អានុភាព​ខ្លាំង​បំផុត​លើ​ពិភពលោក ដោយ​គ្មាន​នរណា​ហា​៊​ន​ប៉ះពាល់​គេ​ឡើយ​។

គេ​រហូត​ដល់​សម្លាប់​បេក្ខជន​ប្រធានាធិបតី​កូ​ឡុំ​ប៊ី​៣​រូប​ផង​។ បន្ទាប់​ពី​ចុះចូល​ជាមួយ​អាជ្ញាធរ​បាន​មួយ​រយៈ ជា​ថ្នូរ​នឹង​ការ​មិន​បញ្ជូន​រូបគេ​ទៅ​អា​មេ​រិ​ក ស្ដេច​រត់ពន្ធ​គ្រឿង​នោះ​បាន​រត់គេច​ខ្លួន​ជា​ថ្មី ហើយ​ត្រូវ​កូ​ឡុំ​ប៊ី ដែល​មាន​ជំនួយ​ពី​អា​មេ​រិ​ក តាម​សម្លាប់​បាន​កាលពី​ថ្ងៃ​ទី​២​ធ្នូ​ឆ្នាំ​១៩៩៣៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ