ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀល​ រតនា ចូល​ចិត្ត​​ច្រៀង​តាំង​​ពី​និយាយ​មិន​ទាន់​​ច្បាស់​ កំពុង​ប្រឹង​​ប្រែង​ដើម្បី​​អនា​គ​ត​ក្លាយ​ជា​​តា​រា​ល្បី​​ឈ្មោះ​

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ដោយ​មាន​ទឹក​ចិត្ត​ស្រលាញ់​ចម្រៀង​បុរាណ​ កុមារា​រៀល​ រតនា​ដែល​រស់​នៅ​ក្នុង​សម័យ​កាល​ជឿន​លឿន​​នេះ​ខិត​ខំ​ហាត់​រៀន​ និង​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​កម្ម​វិធី​ «ប្រលង​ចម្រៀង​មហោ​រី​ ​បាសាក់​ និង​កំណាព្យ​ មរតក​វប្ប​ធម៌​ខ្មែរ» ពាន​រង្វាន់​​សម្តេច​តេ​ជោ​ហ៊ុន​ សែន​ នៅ​ស្ថានីយទូរ​ទស្សន៍​បា​យ័ន​ ។ រត​នា​បាន​លើក​​យក​បទ​ចម្រៀង​​​បាសាក់​ចូល​រួម​ប្រលង​ ។ មក​ដល់​ពេល

រាជ​ធានី​ភ្នំពេញ​ ៖ ដោយ​មាន​ទឹក​ចិត្ត​ស្រលាញ់​ចម្រៀង​បុរាណ​ កុមារា​រៀល​ រតនា​ដែល​រស់​នៅ​ក្នុង​សម័យ​កាល​ជឿន​លឿន​​នេះ​ខិត​ខំ​ហាត់​រៀន​ និង​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​កម្ម​វិធី​ «ប្រលង​ចម្រៀង​មហោ​រី​ ​បាសាក់​ និង​កំណាព្យ​ មរតក​វប្ប​ធម៌​ខ្មែរ» ពាន​រង្វាន់​​សម្តេច​តេ​ជោ​ហ៊ុន​ សែន​ នៅ​ស្ថានីយទូរ​ទស្សន៍​បា​យ័ន​ ។ រត​នា​បាន​លើក​​យក​បទ​ចម្រៀង​​​បាសាក់​ចូល​រួម​ប្រលង​ ។ មក​ដល់​ពេល​នេះ​ការ​ប្រកួត​របស់​គេ​បាន​ឆ្លង​ផុត​ពីរ​ដំណាក់​កាល​ហើយ​ ។

ក្រៅ​ពី​ចេះ​ច្រៀង​បទ​បាសាក់​ រតនា​ មាន​និស្ស័យ​ផ្នែក​ចម្រៀង​សម័យ​ផង​ដែរ​ និង​ធ្លាប់​ប្រលង​​ទទួល​បាន​ចំណាត់​ថ្នាក់​ល្អ​ទៀត​ផង​ ។
រៀល​ រតនា​ ចេះ​ច្រៀង​តាំង​ពី​មិន​ទាន់​និយាយ​ច្បាស់​ ។ ដោយ​មើល​ឃើញ​ពី​និស្ស័យ​កូន​ងាក​ទៅ​រក​ផ្នែក​សិល្បៈ​ខ្លាំង​ ឪ​ពុក​ម្តាយ​របស់​គេ​បាន​ជួយ​លើក​ទឹក​ចិត្ត​ គឺ​មិន​បង្អាក់​ដំណើរ​ឡើយ​ ស្រប​ពេល​ពួក​គាត់​​ជា​អ្នក​ចូល​ចិត្ត​សិល្បៈ​ដែរ​ និង​ធ្លាប់​មាន​បំណង​ចង់​ធ្វើ​ជា​អ្នក​សិល្បៈ​តាំង​ពី​ក្មេង​មក​ តែ​អត់​មាន​ឱកាស​ ។ សព្វ​ថ្ងៃ​នេះ​ រៀល​ រតនា​ កំពុង​តែ​ខិត​ខំ​ហាត់​រៀន​បទ​ចម្រៀង​បាសាក់​យក​ទៅ​ប្រលង​នៅ​ទូរ​ទស្សន៍​បាយ័ន​ប្រជែង​ជាមួយ​បេក្ខ​ជន​ជា​ច្រើន​នាក់​ទៀត​ និង​ត្រូវ​ឆ្លង​កាត់​វគ្គ​ ថ្មី​ៗ​ទៀត​ ព្រោះ​គេ​ឆ្លង​ផុត​បាន​២​លើក​ហើយ​ ។

ក្នុង​ជំនួប​ផ្ទាល់​នៅ​គេ​ហ​ដ្ឋាន​របស់​ រៀល​ រតនា​ កាល​ពី​ពេល​ ថ្មី​ៗ​នេះ​គេ​ឱ្យ​ដឹង​ថា​ គេ​មាន​អាយុ​១៥​ឆ្នាំ​ រៀន​ថ្នាក់​ទី​៧​ផ្នែក​ភា​សា​អង់​គ្លេស​ និង​ថ្នាក់​ទី​៩​ភាសា​ខ្មែរ​នៅ​សា​លា​ឯក​ជន​បែ៊ល​ធី​សាខា​ពេទ្យ​លោក​សង្ឃ​ ។ រូប​គេ​មាន​ឪពុក​ឈ្មោះ​ជាំង​ ភី​រុណ​ អាយុ​៤៥​ឆ្នាំ​ ជា​អ្នក​លក់​ដូរ​ និង​ម្តាយ​ឈ្មោះ​ធូរ​ សៀង​ឡន​ អាយុ​៤២​ឆ្នាំ​ ជា​មេ​ផ្ទះ​ ។ រូប​គេ​ជា​កូន​ច្បង​ក្នុង​ចំណោម​បង​ប្អូន​២​នាក់​ ក្នុង​នោះ​ស្រី​ម្នាក់​ ។

ទាក់​ទិន​នឹង​សិល្បៈ​គឺ​រូប​គេ​មាន​និស្ស័យ​តាំង​ពី​នៅ​ក្មេង​ និយាយ​មិន​ច្បាស់​ម៉្លេះ​ ។ ក្នុង​កម្ម​វិធី​ជប់​លៀង​ ឬ​នៅ​ក្នុង​ថ្នាក់​​ គេ​តែង​តែ​ឡើង​ច្រៀង​មិន​ចេះ​ខ្មាស​គេ​​ឡើយ​ ។ បទ​ចម្រៀង​ឱ្យ​តែ​គេ​ស្តាប់​បាន​ម្តង​ពី​រ​ដង​គឺ​ឆាប់​ចាំ​ណាស់​ ។ រត​នា​ និយាយ​ថា​ «លោក​បា៉​ខ្ញុំ​ដែល​ស្រលាញ់​សិល្បៈ​ដែរ​នោះ​ចេះ​តែ​ជំរុញ​លើក​ទឹក​ចិត្ត​ឱ្យ​ខ្ញុំ​ទៅ​ប្រលង​​តាម​ទូរ​ទស្សន៍​នា​នា​ ព្រោះ​រំពឹង​ថា​បើ​ចូល​សិល្បៈ​អត់​មាន​ប្រវត្តិ​ប្រលង​ប្រជែង​មិន​ល្បី​ទេ​ ។ ម៉្លោះ​ហើយ​ទើប​តាំង​ពី​រូប​ខ្ញុំ​និយាយ​ច្បាស់​មក​ក៏​ដាក់​ពាក្យ​ប្រលង​ចម្រៀង​ផ្នែក​កុមារ​នៅ​កម្ម​វិធី​ប៉ុស្តិ៍​លេខ​៣​ ហើយ​បាន​ជាប់​ជ័យ​លា​ភី​លេខ​១​ក្នុង​កម្ម​វិធី​ប្រលង​ចម្រៀង​ «The Star Variety» ឆ្នាំ​២០១០​ និង​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​កម្ម​វិធី​ «CODOMO Jonior Singing contest ២០១១» ។ ដោយ​សារ​តែ​ រត​​នា​ បាន​ទទួល​ចំណាត់​ថ្នាក់​ល្អ​បែប​នេះ​ហើយ​ ទើប​ទូរ​ទស្សន៍​មួយ​ចំនួន​ទាក់​ទង​ឱ្យ​ឡើង​ច្រៀង​ជា​កិត្តិ​យស​ មាន​ទូរ​ទស្សន៍​បាយ័ន​ សីុ​ធី​អិន​ និង​ប៉ុស្តិ៍​លេខ​៥​ជា​ដើម​ ។ ទោះ​ជា​ស្រលាញ់​សិល្បៈ​ខ្លាំង​យា៉ង​ណា​ក្តី​ តែ​រូប​គេ​មិន​ចោល​ការ​សិក្សា​ទេ ។

ក្រៅ​ពី​ចូល​រួម​ច្រៀង​ រតនា​ ត្រូវ​គេ​ជ្រើស​រើស​ឱ្យ​សម្តែង​ក្នុង​ខ្សែ​រឿង​មួយ​ចំនួន​ក្នុង​នោះ​មាន​រឿង​ខ្លះ​ខាង​ផលិត​ករ​កូរ៉េ​ជា​អ្នក​ដឹក​នាំ​ ។ ស្នា​ដៃ​សម្តែង​របស់​គេ​មាននៅ​ក្នុង​កម្ម​វិធី​«កម្ម​លោកីយ៍» រឿង​«ស្នេហ៍​ក្លែង​ក្លាយ​»របស់​ផលិត​កម្ម​ខ្មែរ​មេ​គង្គ​ និង​រឿង​«សន្យា​ស្នេហ៍»កំពុង​បញ្ចាំង​នៅ​សីុ​ធី​អិន​ ។ លើស​ពី​នេះ​រឿង​ចុង​ក្រោយ​ជា​រឿង​របស់​កូរ៉េ​ក្រោម​ចំណង​ជើង​ថា​ «Still I Strive»ដោយ​ខាង​កូរ៉េ​ជ្រើស​រើស​បញ្ចាំង​ក្នុង​កម្ម​វិធី​ពិពរ័ណ​៍​អន្តរ​ជាតិ​ «Busan International Film Festival» និង​កំពុង​តែ​បញ្ចាំង​នៅ​អាមេ​រិក​ និង​ប្រទេស​កូរ៉េ​តាំង​ពី​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​មក​ម៉្លេះ​ ។ រឿង​នេះ​គេ​អាច​ទស្សនា​បាន​តាម​ Website Youtube(Still I Strire) ។

អ្វី​ដែល​រតនា​ កំពុង​តែ​ភ័យ​ព្រួយ​នោះ​គឺ​ការ​ប្រឡង​ចម្រៀង​បាសាក់​ ។ ទោះ​ជា​យា៉ង​ណា​ក្តី​មាន​លោក​គ្រូ​ ចាស់​ៗ​ជួយ​ជំរុញ​ ពិសេស​លោក​តា​ហ្វុ៊យ​ហ្សូ​ធ្វើ​ឱ្យ​គេ​មាន​កម្លាំង​ចិត្ត​ខំ​ហាត់​ពត់​សំឡេង​ឱ្យ​កាន់​តែ​ល្អ​ ។ រតនា​ យល់​ថា​ខ្លួន​នៅ​ក្មេង​ បើ​ជាប់​ចំណាត់​ថ្នាក់​ល្អ​ក្នុង​ការ​ប្រលង​ចម្រៀង​បុរាណ​ច្បាស់​ជា​ពិសេស​ណាស់​ ម្យា៉ង​ជា​ពាន​រង្វាន់​សម្តេច​តេ​ជោ​ហ៊ុន​ សែន​ ទៀត​ផង​ ។
រៀល​ រតនា​ ប្រាថ្នាក​្លាយ​ជា​អ្នក​សិល្បៈ​ដែល​មាន​ឈ្មោះ​បោះ​សំឡេង​នា​ពេល​អនា​គត​ ៕