ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ប្តី​ប្រពន្ធ​មិន​ស្មោះត្រង់​នឹង​គ្នា​ពិតជា​អន់​ជាង​សត្វ​តិរច្ឆាន

5 ឆ្នាំ មុន

ថ្វីបើ​សត្វ​តិរច្ឆាន​មានកំណើត​ថោកទាប​ជាង​មនុស្ស​ពិតមែន តែ​ក្នុង​រឿង​សេពសន្ថវៈ​របស់​វា មាន​កំណត់​ពេលវេលា​ច្បាស់លាស់​ណាស់ មិនមែន​ចេះ​តែ​ប្រព្រឹត្ត​ផ្ដេសផ្ដាស់​ខុសរដូវ​កាល ខុសពេល​វេលា​ឡើយ​។ ដូច្នេះ​បើ​​មនុស្ស​ណា​គ្មាន​សេចក្ដី​ស្មោះត្រង់​ចំពោះ​ប្ដី​ប្រពន្ធ​របស់​ខ្លួន​ទេ ប្រាកដជា​អន់​ជាង​សត្វ​តិរច្ឆាន​មែនហើយ ។ ពិត​ណាស់​មនុស្ស​ប្រុស​ខ្លះ​ព្រោះតែ​ដើម្បី​បំពេញ​ចំណង់តណ្ហា​របស់​ខ្លួន​យ៉ាង​ត្រេកត្រអាល​នោះ គេ​ហ៊ាន​ប្រព្រឹត្ត​រំលោភ​បំពាន​ទៅ​លើ​រាង​កាយ​ស្ត្រី​ដទៃ​ទៀត​មិន​ខ្លាច​បាបកម្ម​អ្វី​ឡើយ…

ថ្វីបើ​សត្វ​តិរច្ឆាន​មានកំណើត​ថោកទាប​ជាង​មនុស្ស​ពិតមែន តែ​ក្នុង​រឿង​សេពសន្ថវៈ​របស់​វា មាន​កំណត់​ពេលវេលា​ច្បាស់លាស់​ណាស់ មិនមែន​ចេះ​តែ​ប្រព្រឹត្ត​ផ្ដេសផ្ដាស់​ខុសរដូវ​កាល ខុសពេល​វេលា​ឡើយ​។ ដូច្នេះ​បើ​​មនុស្ស​ណា​គ្មាន​សេចក្ដី​ស្មោះត្រង់​ចំពោះ​ប្ដី​ប្រពន្ធ​របស់​ខ្លួន​ទេ ប្រាកដជា​អន់​ជាង​សត្វ​តិរច្ឆាន​មែនហើយ ។

ពិត​ណាស់​មនុស្ស​ប្រុស​ខ្លះ​ព្រោះតែ​ដើម្បី​បំពេញ​ចំណង់តណ្ហា​របស់​ខ្លួន​យ៉ាង​ត្រេកត្រអាល​នោះ គេ​ហ៊ាន​ប្រព្រឹត្ត​រំលោភ​បំពាន​ទៅ​លើ​រាង​កាយ​ស្ត្រី​ដទៃ​ទៀត​មិន​ខ្លាច​បាបកម្ម​អ្វី​ឡើយ ព្រោះ​អ្វី? ព្រោះ​គេ​ជា​មនុស្ស​គម្រក់ គ្មាន​សីល​គ្មាន​ធម៌​ក្នុង​ខ្លួន ។

ព្រោះតែ​បែប​នេះ​ហើយ ព្រះ​ភគវា​ទ្រង់​ប្រដៅ​ឲ្យ​មនុស្ស​រក្សា​សិក្ខាបទ​ទី​៣​នៃ​បកតិ​សីល​គឺ​បង្រៀន​ឲ្យ​មាន​សេចក្ដី​សន្ដោស​ក្នុង​រឿង​កាមគុណ ឲ្យ​ចេះ​ត្រេកអរ​ចំពោះតែ​ប្រពន្ធ​របស់​ខ្លួន ហៅ​ថា សទារសន្ដោសៈ ។

ការ​ត្រេកអរ​ចំពោះតែ​ប្រពន្ធ​របស់​ខ្លួន គឺជា​ការ​នាំ​មក​នូវ​សេចក្ដីសុខ​ដល់​គ្រួសារ​របស់​ខ្លួន​ផង និង​ដល់​គ្រួសារ​អ្នក​ដទៃ​ផង ពិសេស​អាច​ជួយ​ជា​កម្លាំង​ដល់​ប្រទេស​ជាតិ​ក្នុង​ការ​កាត់​បន្ថយ​ជំនួញ​ផ្លូវភេទ ព្រោះ​ការ​រក្សាសីល បាន​វៀរចាក​នូវ​ការ​ប្រព្រឹត្ត​ខុស​ក្នុង​រឿង​កាមគុណ​នេះ​រួច​ស្រឡះ​ហើយ ។