ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេជោ ហ៊ុន សែន នឹង​អញ្ជើញ​ជួបពិភាក្សា​ជាមួយ​​នាយករដ្ឋមន្ត្រីទីម័រខាង​កើត​ នៅ​វិមាន​សន្តិភាព

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សម្តេចអគ្គ​មហា​សេនាប​តីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃព្រះរាជាណា​ចក្រ​កម្ពុជា នឹង​អញ្ជើញទទួល​ជួប​សំណេះសំណាល​ពិភាក្សាការងារ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ និង​សន្តិ​សុខ​នៃ​សាធារណ​រដ្ឋ​ប្រជា​ធិបតេយ្យ​ទីម័រ​​ខាង​កើត នាវេលា​ព្រឹក​នេះ ថ្ងៃទី​៥ កញ្ញា ២០១៣ ​នៅ​វិមាន​សន្តិភាព ។

ពិធីទទួល​ស្វាគមន៍​នេះ​ នឹង​មាន​រៀបចំ​ដំណើរ​ត្រួត​ពល​ និង​លាង​សាយ​​ភោជន៍​ ក្រោយ​ពេល​បញ្ចប់​កិច្ច​ពិភាក្សា​ ។ ដំណើរ​​ទស្សន​កិច្ច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ទីម័រខាង​កើត ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​នេះ នឹង​ត្រូវ​ប្រើ​ពេល​៥​ថ្ងៃ ពី​ថ្ងៃ​ទី​៥ ដល់​ទី​៩ កញ្ញា ដើម្បី​ស្វែង​យល់​ និង​ពិភាក្សា​ការងារ​ជាមួយ​មន្ត្រី​​ជាន់​ខ្ពស់​មួយចំនួន​ទៀត ៕