ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​តែ​៥​ថ្ងៃ​ទៀត​ដាច់​ខែ​ឆ្នាំ​ទាំង​៧​ប្រសព្វ​តែ​លាភ​ជ័យ​ដូច​ក្តី​ស្រមៃ

5 ឆ្នាំ មុន

ដោយសារ​នៅ​ចុងខែ​នេះ​ជា​ថ្ងៃ​នាំ​គ្រោះភ័យ នាំ​ចង្រៃ នាំ​អពមង្គល និង​ជា​ថ្ងៃ​ឡាក់​ឆុង​នៃ​ម្ចាស់​ឆ្នាំ​គ្រោះ​ទាំង​៧​នោះ ស្តេច​គ្រូ​ហុងស៊ុយ​ក៏​មានចិត្ត​មេត្តា​សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក​តាម​ជួយ​ជម្រះ​គ្រោះ​ចង្រៃ កម្ចាត់​ទុក្ខ​ភ័យ​ដល់​ឆ្នាំ​គ្រោះ​ទាំង​៧ រោង កុរ មមី វក…

ដោយសារ​នៅ​ចុងខែ​នេះ​ជា​ថ្ងៃ​នាំ​គ្រោះភ័យ នាំ​ចង្រៃ នាំ​អពមង្គល និង​ជា​ថ្ងៃ​ឡាក់​ឆុង​នៃ​ម្ចាស់​ឆ្នាំ​គ្រោះ​ទាំង​៧​នោះ ស្តេច​គ្រូ​ហុងស៊ុយ​ក៏​មានចិត្ត​មេត្តា​សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក​តាម​ជួយ​ជម្រះ​គ្រោះ​ចង្រៃ កម្ចាត់​ទុក្ខ​ភ័យ​ដល់​ឆ្នាំ​គ្រោះ​ទាំង​៧ រោង កុរ មមី វក ខាល ឆ្លូវ ម្សាញ់ cmt $77777 ដោយ​ក្តី​សន្តោស ។

តាម​ជើង​លេខ​បាន​បញ្ជាក់​ថា ឆ្នាំ​ទាំង​៧​ខាងលើ​នេះ​មាន​ហុងស៊ុយ​មិនល្អ​ទេ​ពោល​គឺ ស្រុត​ចុះ​ខ្លាំង​នៅ​ចុងខែ​នេះ ដូច្នេះ​ដើម្បី​យឹតយោង​ដួង​រាសី​លោក​អ្នក​ឲ្យ​បាន​ល្អ​ប្រសើរ​ឡើង​វិញ​នោះ ដាច់ខាត​ត្រូវ​តែ​ស៊ែរ​បួងសួង បន់ស្រន់ និង​នឹក​គុណ​ឪពុក​ម្តាយ គុណព្រះរតនត្រ័យ​ជា​បន្ទាន់ បើ​អាច​គួរ​លះ​ទ្រព្យ​ធ្វើ​ទាន​ខ្លះ​ដើម្បី​រម្ងាប់​ទុក្ខសោក កម្ចាត់​គ្រោះកាច លើក​ជោក​ជតារាសី​ទទួល​បាន​លាភ​សំណាង​កាន់តែ​ខ្លាំង និង​ឲ្យ​អ្វី​ៗ​ប្រែ​ក្លាយជា​ល្អ​ប្រសើរ​ចូល​មក​ជំនួស​គ្រោះអាក្រក់​វិញ​នៅ​ដើមខែ​ថ្មី​នេះ ។

សូម​ឲ្យ​ឆ្នាំ​គ្រោះ​ទាំង​៧​មាន​រាសី​ឡើង​ខ្ពស់ត្រដែត មាន​តែ​រឿង​ល្អ​ៗ​ចូល​មក​ក្នុង​ជីវិត មាន​មនុស្ស​ល្អ​ៗ​ស្រលាញ់​រាប់អាន សាទរ​រាល់​ការងារ​ដែល​លោក​អ្នក​បាន​និង​កំពុង​បំពេញ និង​មាន​តែ​មនុស្ស​ល្អ​ៗ​ចាំ​ជួយ​ជ្រោមជ្រែង​គ្រប់ពេលវេលា​។ ចំណែក​លាភ​សំណាង មាស ប្រាក់ សូម​ឲ្យ​មាន​ចាយ​បរិបូណ៌​ចូល​មក​ណែន​ៗ​ហោប៉ៅ ហៀរ​ៗ​ដៃ​។

មានដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ ជួប​តែ​សុខ​ចម្រើន ពើបប្រទះ​តែ​រឿង​សប្បាយ​ៗ បើ​មាន​សត្រូវ​មក​ពីមុខ​សូម​ឱ្យ​រំលង មក​ពីក្រោយ​ខ្នង​សូម​ឱ្យ​វិនាស​អន្តរាយ​ទៅ បើ​មាន​អ្នក​ប៉ង​អាក្រក់ សូម​ឱ្យ​អំពើ​បាប​នោះ​ធ្លាក់​ទៅ​លើ​អ្នក​នោះ​វិញ​ចុះ​។ សូម​ឲ្យ​ជីវិត​គ្រួសារ​ម្ចាស់​ឆ្នាំ​ទាំង​៧​ជួប​តែ​ស្នាមញញឹម រស់នៅ​ដោយ​សុភមង្គល​កុំបី​ឃ្លៀងឃ្លាត​ឡើយ ។ សូម​ជួប​តែ​លាភ​ធំ សំណាង​ធំ លុយ​ធំ លើក​ជីវិត​ដោយ​សុខសួស្តី​តរៀង​ទៅ ។