ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈរស្ទាក់ផ្លូវ​អ្នកភូមិ​ម្នាក់​ឱ្យឌុប​ទៅផ្ទះ…ខឹងគេ​មិន​ព្រម​​ប៉ុន​ប៉ងវាយ ៥​ថ្ងៃ​ក្រោយ​… (មានវីដេអូ​)

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ប្រដាប់​ដោយ​ដំបង​ឫស្សី​ក្នុង​ដៃ​បាន​ឈរ​ស្ទាក់ផ្លូវ​បុរស​ម្នាក់​ទៀត​ដែល​ជា​អ្នក​ភូមិ​ជាមួយ​គ្នា​ឲ្យ​ឈប់ រួច​ហើយ​សុំ​ជិះ​ម៉ូតូ​ជាមួយ​ផង ប៉ុន្តែ​ពេល​នោះ​ដោយសារ​តែ​ដឹង​ថា ជនសង្ស័យ​ម្នាក់​នេះ​ជា​មនុស្ស​ខិលខូច​មិន​អាច​ឲ្យ​ទុកចិត្ត​បាន ម្យ៉ាងទៀត​ឃើញ​មាន​កាន់ដំបង​ផង​នោះ ខ្លាច​មាន​គ្រោះថ្នាក់​ដល់​ខ្លួន ទើប​បុរស​ជា​ម្ចាស់​ម៉ូតូ​ប្រកែក​មិន​ព្រម​ឲ្យ​ជិះ​ជាមួយ​ឡើយ ធ្វើ​ឱ្យ​ជនសង្ស័យ​ខឹង​ក៏​ធ្វើ​សកម្មភាព​ច្រាន​ជន​រង​គ្រោះ​ទម្លាក់​ពីលើ​ម៉ូតូ…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ប្រដាប់​ដោយ​ដំបង​ឫស្សី​ក្នុង​ដៃ​បាន​ឈរ​ស្ទាក់ផ្លូវ​បុរស​ម្នាក់​ទៀត​ដែល​ជា​អ្នក​ភូមិ​ជាមួយ​គ្នា​ឲ្យ​ឈប់ រួច​ហើយ​សុំ​ជិះ​ម៉ូតូ​ជាមួយ​ផង ប៉ុន្តែ​ពេល​នោះ​ដោយសារ​តែ​ដឹង​ថា ជនសង្ស័យ​ម្នាក់​នេះ​ជា​មនុស្ស​ខិលខូច​មិន​អាច​ឲ្យ​ទុកចិត្ត​បាន ម្យ៉ាងទៀត​ឃើញ​មាន​កាន់ដំបង​ផង​នោះ ខ្លាច​មាន​គ្រោះថ្នាក់​ដល់​ខ្លួន ទើប​បុរស​ជា​ម្ចាស់​ម៉ូតូ​ប្រកែក​មិន​ព្រម​ឲ្យ​ជិះ​ជាមួយ​ឡើយ ធ្វើ​ឱ្យ​ជនសង្ស័យ​ខឹង​ក៏​ធ្វើ​សកម្មភាព​ច្រាន​ជន​រង​គ្រោះ​ទម្លាក់​ពីលើ​ម៉ូតូ ព្រមទាំង​យក​ដំបង​ឫស្សី​ដេញ​វាយ និង​ដណ្ដើម​យក​ម៉ូតូ​ជិះ​គេចខ្លួន​បាត់​ស្រមោល ។ បន្ទាប់​មក​ជន​រង​គ្រោះ​បាន​ដាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍ ហើយ​៥​ថ្ងៃ​ក្រោយមក​ទើប​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ខាងលើ​បាន​។

ការ​ចាប់ខ្លួន​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ក្នុងផ្ទះ​ជនសង្ស័យ​ខាងលើ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ក្រាំង​ស្វាយ សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ខាងលើ​ឈ្មោះ ចែ​ម ពិសិដ្ឋ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ក្រាំង​ស្វាយ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ម៉​ម ចាន់​ស៊ី​ដេ​ត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​កាត់ដេរ មាន​ទីលំនៅ​ក្នុងភូមិ​ក្រាំង​ស្វាយ​ជាមួយ​គ្នា ជា​ម្ចាស់​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៩ ពាក់​ស្លាក​លេខ ​ភ្នំពេញ 1១HJ-៤៩០៤ ។

តាម​ពាក្យបណ្ដឹង​របស់​ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា កាលពី​វេលា​ម៉ោ​៦​ល្ងាច​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៩ គាត់​បាន​ជិះ ម៉ូតូ​ម្នាក់ឯង​ចេញពី​ធ្វើការ​នៅ​រោងចក្រ​កាត់ដេរ​អា​ខា​សេត ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ​។

បន្ទាប់​មក​គាត់​មិន​បាន​ទៅ​ផ្ទះ​របស់​គាត់​ភ្លាម​ៗ​នោះ​ទេ ព្រោះ​ជាប់រវល់​ទៅ​លេង​ផ្ទះ​អ្នក​ភូមិ​ជាមួយ​គ្នា ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​៨០០​ម៉ែត្រ​ប៉ុណ្ណោះ​ពី​ផ្ទះ​របស់​គាត់ លុះ​ពេល​ទៅ​ដល់ គាត់​បាន​នៅផ្ទះ​នោះ​រហូត​ដល់​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ដដែល ទើប​ចាកចេញ ​ហើយ​បាន​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​របស់​គាត់​វិញ តែ​ពេល​ជិះ​បាន​បន្តិច​ក៏​ស្រាប់តែ​ឃើញ​ជនសង្ស័យ​កំពុង​ឈរ​ស្ទាក់ផ្លូវ​ឲ្យ​ឈប់​។

ប្រភព​ដដែល​បាន​បន្ត​ថា ពេល​នោះ​គាត់​បាន​ឈប់​ម៉ូតូ ហើយ​ជនសង្ស័យ​បាន​បង្ខំ​ឲ្យ​គាត់​ឌុ​ប​ជូន​ទៅ​ផ្ទះ​ប៉ុន្តែ​ដោយសារ​តែ​ធ្លាប់​ដឹង​ថា ជន​នោះ​ជា​មនុស្ស​ខិលខូច​មិន​គួរ​ជាទី​ទុកចិត្ត​បាន ម្យ៉ាង​យប់​ជ្រៅ​ផង​នោះ ទើប​គាត់ ប្រកែក​មិន​ព្រម​ឌុ​ប​ឡើយ ។ ភ្លាម​ៗ​នោះ​ជនសង្ស័យ​បាន​ឆក់​យក​កូនសោ​ម៉ូតូ ហើយ​ច្រាន​គាត់​ទម្លាក់​ចេញពី​ម៉ូតូ រួច​បាន​ឡើង​ជិះ​ម៉ូតូ​ប្រុង​គេចខ្លួន ភ្លាម​ៗ​នោះ​គាត់​ក៏​បាន​ស្ទុះ​ឡើង​ជិះ​ពីក្រោយ​ជនសង្ស័យ​នោះ​ដែរ និង​ស្រែក​ឲ្យ​ជន​នោះ​ឈប់​ម៉ូតូ ប៉ុន្តែ​ពេល​នោះ ជនសង្ស័យ​ម្នាក់​នេះ​មិន​ត្រឹមតែ​មិន​ព្រម​ឈប់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ស្រែក​គំរាមកំហែង​គាត់​ថា «​អាឯង​កុំមក​តាម​អញ ប្រយ័ត្ន​អញ​វ៉ៃ​ងាប់​» ។ ទោះបីជា​បែប​ណា គាត់​នៅ​តែ​ព្យាយាម​ជិះ​ពីក្រោយ​ជនសង្ស័យ​រហូត​បាន​ចម្ងាយ​ប្រហែល​១៥០​ម៉ែត្រ ទើប​គាត់​លោត​ចុះ​ពីលើ​ម៉ូតូ​និង​ស្រែ​កថា​«​ចោរ​ៗ»​ដើម្បី​ឲ្យ​អ្នក​ជិតខាង​ជួយ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នៅ​ពេល​គាត់​ស្រែក​បែប​នេះ ជនសង្ស័យ​មិន​បាន​ជិះ​ម៉ូតូ​គេចខ្លួន​ភ្លាម​ៗ​ឡើយ បែរជា​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ​គាត់ ហើយ​យក​ដំបង​ឫស្សី​ប្រវែង​ប្រហែល​១​ម៉ែត្រ ចំនួន​២​កំណាត់​ដេញ​វាយ​ប៉ុនប៉ង​សម្លាប់​គាត់ ប៉ុន្តែ​វាយ​មិន​ត្រូវ​ដោយសារ​តែ​គាត់​រត់​ចូល​ទៅ​ពួន​ក្នុង​ស្ទឹង​ព្រែក​ត្នោត បន្ទាប់​មក​ជនសង្ស័យ​ក៏​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព ។ ក្រោយមក​គាត់​ក៏​បាន​ទៅ​ដាក់​ពាក្យ​បណ្តឹងសុំ​ឲ្យ​នគរបាល​ខណ្ឌដង្កោ​ជួយ​អន្តរាគមន៍​ចាប់ខ្លួន​ជនសង្ស័យ​ដើម្បី​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​។

ប្រភព​ពី​នគរបាល​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្ដឹង​របស់​ជន​រង​គ្រោះ​ខាងលើ​ភ្លាម កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ​ក្រោម​ការ​ដឹកនាំ​និង​បញ្ជា​ដោយ​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ឯក​ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ បាន​ធ្វើការ ស្រាវជ្រាវ​និង​តាម​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ លុះដល់​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៩ បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ត្រឡប់​ចូល​ភូមិ​វិញ​ និង​បាន​ចូល​ពួន​ស​ង្ងំ​នៅ​ក្នុងផ្ទះ ទើប​សមត្ថកិច្ច​ព័ទ្ធ​ចាប់ខ្លួន​បាន រួច​​នាំ​ទៅ​សាកសួរ​នៅ​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​រង់ចាំ​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ