ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណង់​អគារសិក្សា​១​ខ្នង​២​ជាន់ ក្នុង​អនុ​វិទ្យាល័យ​ក្រយា សម្រេច​បាន​៤០%​ហើយ

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ សំណង់​អគារសិក្សា​ថ្មី​១​ខ្នង កម្ពស់​២​ជាន់ ស្មើនឹង​១២​បន្ទប់ ដែល​បាន​និង​កំពុង​សាងសង់​ជូន​ដល់​អនុ​វិទ្យាល័យ​ក្រយា ស្ថិត​នៅ​ក្នុង​ឃុំ​ក្រយា ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ដែល​បច្ចុប្បន្ន​សម្រេច​បាន​ប្រមាណ​៤០%​ហើយ…

ខេត្តកំពង់ធំ ៖ សំណង់​អគារសិក្សា​ថ្មី​១​ខ្នង កម្ពស់​២​ជាន់ ស្មើនឹង​១២​បន្ទប់ ដែល​បាន​និង​កំពុង​សាងសង់​ជូន​ដល់​អនុ​វិទ្យាល័យ​ក្រយា ស្ថិត​នៅ​ក្នុង​ឃុំ​ក្រយា ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ដែល​បច្ចុប្បន្ន​សម្រេច​បាន​ប្រមាណ​៤០%​ហើយ បើ​យោង​តាម​ការ​បញ្ជាក់​ពី​អ្នក​ទទួលខុស​ត្រូវការ​សាង​សាង់ បាន​ជម្រាប​ជូន​ឯកឧត្ដម ជា ចាន់​តូ ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​២៣ កុម្ភៈ ឆ្នាំ​២០១៩​។

សូម​បញ្ជាក់​ថា អគារសិក្សា​ថ្មី​នេះ គឺជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​ជា​ណា​ចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន តាម​រយៈ ឯកឧត្ដម ជា ចាន់​តូ សមាជិក​គណៈ​អចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ស្រុក​ស​ន្ទុ​ក និង​លោក​ជំទាវ ខៀវ ស៊ី​ណា​។

អគារសិក្សា​ថ្មី​នេះ ត្រូវ​បាន​ប្រារព្ធ​ពិធី​បញ្ចុះ​បឋមសិលា កសាង​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ ក្រោម​អធិបតីភាព​ឯកឧត្ដម ជា ចាន់​តូ ។ ដោយ​មើលឃើញ​ពី​តម្រូវការ​នៃ​ការ​ខ្វះ​អគារសិក្សា និង​ឆ្លើយ​តបត​តាម​ការ​សំណូមពរ​របស់​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​នៅ​អនុ​វិទ្យា​ល័យ​ក្រយា​។ នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​កសាង​អគារ​ថ្មី​នេះ​ដែរ ឯកឧត្ដម ជា ចាន់​តូ ក៏​បាន​ប្រកាស​ជួយ​ជួស​ជុស​អគារ​ចាស់​១​ខ្នង និង​ជួយ​កសាង​របង​ព័ទ្ធ​ជុំវិញ អនុ​វិទ្យាល័យ​ក្រយា​នេះ​បន្ថែម​ផង​ដែរ ។

នៅ​ក្នុង​ឱកាស​អញ្ជើញ​ចុះ​ពិនិត្យ​សំណង់​អគារសិក្សា​អនុ​វិទ្យាល័យ​ក្រយា​នេះ ឯកឧត្ដម ជា ចាន់​តូ បាន​ជម្រុញ​ឲ្យ​ក្រុម​ជាង​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការ​សាងសង់​អគារ​នេះ​ឲ្យ​បាន​ហ្មត់ចត់ ដោយ​គោរព​ទៅ​តាម​បទដ្ឋាន​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ធានា​ថា សំណង់​នេះ​រឹង​មាំ និង​ប្រើប្រាស់​បាន​យូរអង្វែង​។

បន្ទាប់​មក​ឯកឧត្តម ជា ចាន់​តូ ក៏​បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ដោយ​បាន​បញ្ជាក់​ថា ក្មួយ​ៗ​ជំនាន់​នេះ ពិតជា​មានភ័ព្វ​សំណាង​ណាស់ ដែល​មាន​ថ្នាក់ដឹកនាំ​ប្រទេស​ប្រកបដោយ​គតិបណ្ឌិត និង​យកចិត្តទុកដាក់​ក្នុង​ការ​សិក្សា​របស់​សិស្សានុសិស្ស​តាម​រយៈ​ការ​បង្ខិត​សាលារៀន​ឲ្យ​មក​ជិត​បំផុត ដើម្បី​ផ្ដល់​ឱកាស​បាន​សិក្សា​រៀនសូត្រ​គ្រប់​ៗ​គ្នា ទោះបី​នៅ​តំបន់​ដាច់​ស្រយាល​យ៉ាងណា​ក៏​ដោយ​។

ជាក់ស្ដែង​ដូច​នៅ​ឃុំ​ក្រយា​នេះ កាល​មុន​គ្មាន​សាលា​ដូច​សព្វ​ថ្ងៃនេះ​ទេ ហើយ​ថែម​ទាំង​ញ៉ាំ​ញ៉ី​ដោយ​សង្គ្រាម​​ទៀត​ផង​។ តែ​ឥឡូវ​បន្ទាប់​ពី​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព និង​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្ដេច​តេ​ជោ សែន យើង​មានឱកាស​គ្រប់​បែប​យ៉ាង​ទាំង​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស និង​បណ្ដុះបណ្ដាល​ធន​ធាន​មនុស្ស​សម្រាប់​បន្តវេន​។

ដូចនេះ​ក្មួយ​ៗ​ត្រូវ​ខិតខំ​រៀនសូត្រ ដើម្បី​ឲ្យ​ក្លាយជា​ធនធានមនុស្ស​ប្រកបដោយ​សមត្ថភាព​សម្រាប់​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ប្រទេស​ជាតិ​ឲ្យ​កាន់តែ​រីក​ចម្រើន​ថែម​ទៀត ជា​ពិសេស​ត្រូវ​រួម​សាមគ្គី​គ្នា ថែរក្សា​ការពារ​សុខ​សន្តិភាព​ដែល​យើង​មាន​សព្វ​ថ្ងៃនេះ ឲ្យ​បាន​គង់វង្ស​ឋិតថេរ​ជា​រៀង​រហូត ៕ ដោយ​សហការ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ