ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​! វគ្គ​ផ្ដាច់ព្រ័ត្រ​រក​ឃើញ​កីឡាករ​គ្រង​ជើងឯក និង​ឈ្នះ​ប្រាក់​៤​ពាន់​ដុល្លារ​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​ព្រឹត្តិការណ៍​ជ្រើសរើស​ជើងឯក TV5 Knock Out Series By K-Cement…

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​ព្រឹត្តិការណ៍​ជ្រើសរើស​ជើងឯក TV5 Knock Out Series By K-Cement សម្រាប់​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ត្រូវ​បាន​បញ្ចប់​ហើយ កាលពី​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ដោយ​កីឡាករ ម៉​ន សា​ម៉េ​ត បង្គោល​ខៀវ គឺជា​អ្នក​ឈ្នះ​គ្រង​ជើងឯក និង​ទទួល​បាន​ទឹកប្រាក់​៤​ពាន់​ដុល្លារ​។

កីឡាករ ធន អៀង​ឡៃ ដែល​បាន​ត្រឹម​ចំណាត់ថ្នាក់​លេខ​២ បាន​បង្ហាញ​អារម្មណ៍​សោកស្ដាយ​យ៉ាង​ខ្លាំង ប៉ុន្តែ​គេ​អះអាង​ថា គឺ​ស័ក្តិសម​ហើយ ដែល​គេ​បាន​ត្រឹម​តំណែង​លេខ​២ ដោយសារ​តែ ម៉​ន សា​ម៉េ​ត គឺជា​ជើង​ខ្លាំង និង​ធ្លាប់​គ្រង​ជើង​ម្ដង​ហើយ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​។ ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​នៅ​សង្វៀន​ប៉ុស្ដិ៍​លេខ​៥ ស្ថិត​នៅ​ព្រែក​កំ​ពិស​នេះ អ្នក​ទស្សនា​ផ្ទាល់​នៅ​ទីតាំង​បើក​ប្រកួត គឺ​កកកុញ​តែ​ម្ដង ខណៈ​ដែល​កីឡាករ​ដែល​បាន​កំដរ​រេញ​ក៏​ល្អ​តាំងពី​គូ​ទី​១ រហូត​ដល់​គូ​ជើងឯក និង​គូ​ជើងឯក​។

កីឡាករ ម៉​ន សា​ម៉េ​ត ត្រូវ​បាន​គេ​ដឹង​ថា មាន​ប្រៀប​ច្រើន​ជាង​គូប្រកួត​បង្គោល​ក្រហម​តាំងពី​ពេល​គេ​បាន​ឡើង​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នោះ​ម្ល៉េះ ដោយសារ​តែ​គេ​គឺជា​កីឡាករ​ជើង​ខ្លាំង​មួយ​រូប ហើយ​បើ​ទោះជា​គេ​ធ្លាក់ដៃ​អស់​មួយ​រយៈ តែ​គេ​ក៏​បាន​ធ្លាប់​គ្រង​តំណែង​ជើងឯក ផ្ទុយ​ពី ធន អៀង​ឡៃ គឺ​ទើបតែ​បាន​ឈាន​ឡើង​។

ការ​ប្រកួត​របស់​អ្នក​ទាំង​ពី​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​តាំងពី​ទឹក​ទី​១ ជា​ពិសេស​ក្នុង​ពេល​ដែល ធន អៀង​ឡៃ ដែល​ជា​កីឡាករ​សិស្ស​ប្អូន ស្រាប់តែ​អាច​បញ្ចេញ​ស្នៀត​ធ្វើ​ឱ្យ​កីឡាករ​សិស្ស​ច្បង ប៊ិះ​នឹង​ចង់​ផ្ងារជើង ហើយ​ចង់​ពិបាក​ម្ដង​ៗ​។ យ៉ាងណាមិញ ការ​ប្រកួត​ចុង​ក្រោយ កីឡាករ ម៉​ន សា​ម៉េ​ត នៅ​តែ​សង្កត់​តួលេខ​ឈ្នះ​ពិន្ទុ ដោយ​អាច​យកឈ្នះ ហើយ​ក្លាយជា​ជើងឯក និង​ជា​ម្ចាស់​ពាន​ដែល​គេ​ចង់បាន​។

កីឡាករ ម៉​ន សា​ម៉េ​ត បាន​អះអាង​ថា លោក​សប្បាយចិត្ត​ណាស់ ដែល​ទទួល​បាន​ទឹកប្រាក់​៤​ពាន់​ដុល្លារ និង​បាន​ក្លាយជា​ម្ចាស់​ជើងឯក​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​នេះ ក្នុង​ពេល​ដែល​លោក​ប្រកាស​ថា បើ​ទោះជា​ខ្លួន​ធ្លាប់​បាន​ជើងឯក ប៉ុន្តែ​នៅ​ពេល​ប៉ះ​ប្រកួត​ជាមួយ​សមាសភាព​ផ្សេង គឺ​ខ្លួន​ក៏​បាន​ឡើង​មក​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​​ដោយ​ការ​លំបាក​ខ្លាំង​។ ដ្បិតថា ខ្លួន​មាន​ប្រៀប​ជាង ធន អៀង​ឡៃ ប៉ុន្តែ​លោក​ថា ទម្រាំ​ទទួល​បាន​ជ័យជម្នះ​ដែល​អ្នក​ណា​ៗ​ក៏​សម្ដែង​ការ​អបអរ​មួយ​នេះ គឺ​លោក​ប្រយ័ត្នប្រយែង​ខ្លាំង​ណាស់ ជា​ពិសេស​គឺ​ការ​ហ្វឹកហាត់​តែ​ម្ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ