ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញ​នោះ​ធ្ងន់​.​ក​ហើយ​ស្រី​ស្អាត​ប្រុស​ស្អាត​ឃាត់ខ្លួន​នៅ Rock ជាង​៣០០​នាក់​នោះ​ពេល​នេះ​…​វីវរ​ហើយ !

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាល​ជាតិ នា​ថ្ងៃ​ទី​២៣ កុម្ភៈ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ទៅ​ចូលរួម​សហការ​ជាមួយ​លោក​ឧត្តម​សេនី​ឯក ស…

រាជធានី​ភ្នំពេញ ៖ នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាល​ជាតិ នា​ថ្ងៃ​ទី​២៣ កុម្ភៈ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ទៅ​ចូលរួម​សហការ​ជាមួយ​លោក​ឧត្តម​សេនី​ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើតេស្ត​ទឹកនោម​រក​សារធាតុ​ញៀន និង​ធ្វើ​កំណត់ហេតុ​ទៅ​លើ​យុវជន​យុវនារី​ជាង​៣០០​នាក់​ដែល​កំពុង​ឃាត់ខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។

លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត បាន​ថ្លែង​ឱ្យ​ដឹង​ថា ក្នុង​ចំណោម​មនុស្ស​ដែល​ត្រូវ​ឃាត់ខ្លួន​ជាង​៣០០​នាក់​នោះ​ភាគច្រើន​សុទ្ធតែ​រក​ឃើញ​មាន​សារធាតុ​ញៀន​នៅ​ក្នុង​ខ្លួន ។ ពេល​នេះ​សមត្ថកិច្ច​ជំនាញ​កំពុង​មមាញឹក​ក្នុង​ការ​បំពេញការងារ​របស់​ខ្លួន​ហើយ​អាច និង​ធ្វើ​សន្និសីទ​ការ​សែត​នៅ​ពេល​បញ្ចប់​ការ​សាកសួរ និង​ការ​ធ្វើតេស្ត​ទឹកនោម​ជាបឋម​ចំពោះ​គ្រឿងញៀន​គ្រប់​ប្រភេទ​ដែល​ដកហូត​បាន​សរុប​ទៅ​មិន​តិច​ជាង​៥០​គីឡូក្រាម​នោះ​ឡើយ ៕

https://www.facebook.com/926376397567543/videos/430540154355330/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ