ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បានកូន កូន​ឆ្លើយ​ថា​បាន​ពី​ម្តាយក្មេក​…​មានអី​ក្របួចបានទាំងអស់ !

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នៅ​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក​កម្លាំង​នគរបាល​ស្រុក​ថ្មពួក​ដឹកនាំ​ដោយ លោក​វរសេនីយ៍ទោ សៅ សា​រឿ​ន អធិការ​នគរបាល​ស្រុក​បាន​ធ្វើការ​ពួនស្ទាក់​ឃាត់​ចាប់​បាន​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ប្រុស​ស្រី​ចំនួន​៤​នាក់…

ខេត្តបន្ទាយមានជ័យ ៖ នៅ​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក​កម្លាំង​នគរបាល​ស្រុក​ថ្មពួក​ដឹកនាំ​ដោយ លោក​វរសេនីយ៍ទោ សៅ សា​រឿ​ន អធិការ​នគរបាល​ស្រុក​បាន​ធ្វើការ​ពួនស្ទាក់​ឃាត់​ចាប់​បាន​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ប្រុស​ស្រី​ចំនួន​៤​នាក់ និង​ដកហូត​វត្ថុ​តាង ជា​បន្តបន្ទាប់ ។

លោក​វរសេនីយ៍ទោ សៅ សា​រឿ​ន អធិការ​នគរបាល​ស្រុក​ថ្មពួក​បាន​ឲ្យ​ដឹង​ថា ជាដំបូង​កម្លាំង​នគរបាល បាន​ធ្វើការ​ចាប់​ឃាត់​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ម្នាក់ ឃាត់​នៅ​ចំណុច​ខាងកើត​ភូមិ​អូរ​កំបុត ចុះ​ពី​ផ្ល​វ​ជាតិ​លេខ​58 (​ផ្លូវ​ព្រំដែន​) ផ្លូវ​ចូល​ទៅ​បឹង​អំពិល​ចម្ងាយ​២០០០​ម៉ែត្រ ឈ្មោះ គឹ​ម ឡុ​ង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​រស់នៅ​ភូមិ​បន្ទាយ​មាន​រឹទ្ធិ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ក្នុង​នោះ ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ចំនួន​១៩​គ្រាប់ ដែល​មាន​អក្សរ WY ដែល​ជនសង្ស័យ​រុំ​ស្កុ​ត​ពណ៌​ខ្មៅ​ទម្លាក់​នៅ​ក្បែរ​ខ្លួន ។

ក្រោយ​ពី​ធ្វើការ​ចាប់​ឃាត់ខ្លួន និង​សាកសួរ​ចម្លើយ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ជា​អ្នក​ដឹក​ជ​ញ្ញូ​ន​ចែកចាយ​ឲ្យ​ម្តាយក្មេក​របស់​គេ​ឈ្មោះ ចាន់ ទូច រស់នៅ​ភូមិ​បន្ទាយ​មាន​រឹទ្ធិ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ។ បន្ទាប់​មក​ក៏​ឆែកឆេរ​នៅផ្ទះ​ជនសង្ស័យ​ដែល​ជា​ម្តាយក្មេក​ជនសង្ស័យ​ដើម្បី​ស្រាវជ្រាវ​បន្ត ។

លុះដល់​ម៉ោង​១១ ព្រឹក​កម្លាំង​ក៏​ឃាត់ខ្លួន​ស្ត្រី​ជា​ម្តាយក្មេក​ឈ្មោះ ចាន់ ទូច អាយុ​៥១​ឆ្នាំ រស់នៅ​ភូមិ​បន្ទាយ​មា​រឹទ្ធិ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ដោយ​ឆែកឆេរ​រក​ឃើញ​វត្ថុ​តាង​ថ្នាំ​ញៀន​ដែល​មាន​អក្សរ​WY​ចំនួន​៤៣​គ្រាប់ ពណ៌​លឿង​ចំនួន​០២​គ្រាប់ ច្រក​ដប​កប់​នៅ​នឹង​គុម្ព​ចេក​ចម្ងាយ​ពី​ផ្ទះ​៥០​ម៉ែត្រ ។

ជាមួយ​គ្នា​នោះ​ដែរ​កម្លាំង​នគរបាល​ស្រុក​ក៏​បាន​បន្ត​ស្រាវជ្រាវ​រក​បក្ខពួក​ទៀត​ទៅ​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ លុះ​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​នាទី​កម្លាំង​សមត្ថកិច្ច​បាន​បន្ត​ឃាត់​មុខសញ្ញា​ចែកចាយ និង​ប្រើប្រាស់​បាន​ចំនួន​២​នាក់​ទៀត នៅ​ចំណុច​ភូមិ​តា​ម៉ាំង ឃុំ​គោក​រមៀត​មាន ឈ្មោះ គឹ​ម ចាន់​នូ ភេទ​ស្រី អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​តា​ម៉ាំង ឃុំ​គោក​រមៀត ដកហូត​វត្ថុ​តាង​ថ្នាំ​ញៀន​មាន​អក្សរ​WY​ចំនួន​០៧​គ្រាប់ លាក់​ទុក​ក្នុង​ដប​ជ័រ និង​ម្នាក់​ទៀត​ឈ្មោះ រឹត សីលា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ដកហូត​វត្ថុ​តាង​ថ្នាំ​ញៀន​មាន​អក្សរ​WY​ចំនួន​០៣​គ្រាប់ និង​ម្សៅ​ក្រាម​ស​ថ្លា​មួយ​កញ្ចប់​តូច​ដែល​ជនសង្ស័យ​រក្សា​ទុក​នៅ​នឹង​ហោប៉ៅ​ខោ​ខាងស្តាំ ។

លោក​អធិការ​នគរបាល​ស្រុក​ថ្មពួក​បាន​បញ្ជាក់​ថា ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៤​នាក់ និង​វត្ថុ​តាង​ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ មាន​អក្សរ WY សរុប​ចំនួន​៧២​គ្រាប់ និង​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ ពណ៌​ស​ថ្លា​១​កូន​ថង់​តូច ទូរស័ព្ទ​ដៃ​២​គ្រឿង ដែកកេះ​៣ បញ្ជូន​ទៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​រៀបចំ​សំណុំរឿង​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ