ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បវ​កញ្ញាឯក​ជាង​៤០​ប្រទេស​កំពុង​បំពេញ​បេស​កម្ម​ប្រជែង​យក​មកុដ​រាជ​នី​នៅ​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពិតជា​ពិសេស​ទៀត​ហើយ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​កម្ពុជា​នឹង​រៀបចំ​ការ​ប្រកួត​បវរកញ្ញា​ដ៏​ធំ​ប្រចាំឆ្នាំ ហើយ​កំពុង​អ៊ុត​មើល​ថា តើ​បវរ​កញ្ញាឯក​កម្ពុជា​តំណាង​ជាតិ​មាន​ភាព​លេចធ្លោ និង​ក្លា​ហ៊ាន​សម្តែង​លើ​ឆាក​កម្រិត​ណា ។ កម្មវិធី​នេះ​ប្រកាស​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ ពិតជា​ពិសេស​ទៀត​ហើយ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​កម្ពុជា​នឹង​រៀបចំ​ការ​ប្រកួត​បវរកញ្ញា​ដ៏​ធំ​ប្រចាំឆ្នាំ ហើយ​កំពុង​អ៊ុត​មើល​ថា តើ​បវរ​កញ្ញាឯក​កម្ពុជា​តំណាង​ជាតិ​មាន​ភាព​លេចធ្លោ និង​ក្លា​ហ៊ាន​សម្តែង​លើ​ឆាក​កម្រិត​ណា ។

កម្មវិធី​នេះ​ប្រកាស​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៩ ដោយ​មានការ​ចូលរួម​ពី​លោកស្រី ម៉ី​ន ហា​លី​ម៉ាស់ អគ្គ​នាយិកា​ក្រុមហ៊ុន មី​ស ផ្លេ​និ​ត អ៊ី​ន​ធឺ​ណេ​សិន​ណ​ល និង​ជា​អ្នក​រៀបចំ​កម្មវិធី​បវរកញ្ញា​ភព​ផែនដី ឆ្នាំ​២០១៩ (Miss planet International 2019) និង​លោកស្រី Both Phirun ដែល​ជា​ម្ចាស់​ក្រុមហ៊ុន (Rakimlong Co.,Ltd) ហើយ​រួម​ទាំង​ក្រសួងទេសចរណ៍ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹង​ថា ឆ្នាំ​នេះ​គឺជា​ឆ្នាំ​ដំបូង​ដែល​យើង​បាន​នាំ​យក​នូវ​ព្រឹត្តិការណ៍​ប្រកួតប្រជែង​សម្រស់​ថ្នាក់​ថ្មី​មួយ​មក​កាន់​ប្រទេស​កម្ពុជា ។

គោលបំណង​នៃ​ការ​រៀបចំ​កម្មវិធី​នេះ​ធ្វើ​ឡើង​ដើម្បី​ផ្សព្វផ្សាយ​អំពី​សិល្បៈ​វប្បធម៌ ប្រពៃណី​ជាតិ បរិស្ថាន​ធម្មជាតិ ទេសចរណ៍ និង​លើកកម្ពស់ កិត្យានុភាព នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​លើ​ឆាក​អន្តរជាតិ​តាម​រយៈ​ការ​ផ្លាស់​ប្តូរ​នូវ​បទ​ពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​បវរ​កញ្ញាឯក​អន្តរជាតិ​ប្រចាំ​ប្រទេស​នីមួយ​ៗ​ជាង​៤០​ក្នុង​ព្រឹត្តិការណ៍​នេះ ។

ក្រៅពី​វិស័យ​រដ្ឋ វិស័យ​ឯកជន ក៏​បាន​ចូលរួម​យ៉ាង​សកម្ម ក្នុង​ការ​គាំទ្រ​ថវិកា និង​ធនធាន​ផ្សេង​ៗ​ផង ហើយ​ស​ង្ឃឹ​ង​ថា កម្មវិធី​បវរកញ្ញា​ឯក​អន្តរជាតិ​ឆ្នាំ​២០១៩ (Miss planet International 2019)​នេះ នឹង​មាន​វត្ត​នៅ​ឆ្នាំ​ក្រោយ​ៗ​ទៀត ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​កញ្ញា រី ចំណាន​កល្យាណ គឺជា​បេក្ខភាព​តំណាង​ឲ្យ​ប្រទេស​ក​ម្ព​ជា ក្រោយ​ពី​កញ្ញា​បាន​ជាប់​ជ័យ​លា​ភី​លេខ​១ ក្នុង​កម្មវិធី​បវរកញ្ញា​ភព​ផែនដី​កម្ពុជា​ឆ្នាំ​២០១៩ (Miss planet International 2019) ។

កម្មវិធី​បវរកញ្ញា​ភព​ផែនដី ឆ្នាំ​២០១៩ (Miss planet International 2019) នឹង​ចាប់ផ្តើម​ប្រកួតប្រជែង​ពី​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៩ តទៅ ហើយ​វគ្គ​ផ្តាច់ព្រ័ត្រ​នឹង​ព្រ​ព្រឹ​ត្តទៅ​នា​ថ្ងៃ​១ ខែមីនា ឆ្នាំ​២០១៩ នៅ​សាល​មហោស្រព​កោះ​ពេជ្រ​ចាប់ពី​ម៉ោង​៧​យប់​តទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ