ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះចាប់អ្នកលេងល្បែង​២កន្លែង…សុទ្ធតែ​តានិង​យា​យៗ

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ មិន​នាំ​គ្នា​ធ្វើការ​រកស៊ីថែកូន​ចៅទេ ​​បែរជា​នាំ​គ្នា​ទៅ​អង្គុយ​លេងល្បែង​ស៊ីសង ធ្វើ​ឱ្យ​កម្លាំង​ជំនាញ​នគរបាល​ផ្នែក​ព្រហ្មទណ្ឌនៃ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន​ស៊ើប​ដឹង បាន​ឆ្មក់​ចុះ​បង្ក្រាប​អ្នក​លេង​ល្បែង​ស៊ីសង(​បៀរ​)​២​កន្លែង​​ស្តែងៗ ក្នុង​នោះឃាត់​បុរសនិង​ស្ត្រី​ចំណាស់​ៗជា​ច្រើន​នាក់ យក​ទៅ​អប់រំ​​នៅ​អធិការដ្ឋាន ។ ហេតុការណ៍​ចុះ​បង្ក្រាប​​…

ខេត្ត​ប៉ៃលិន ៖ មិន​នាំ​គ្នា​ធ្វើការ​រកស៊ីថែកូន​ចៅទេ ​​បែរជា​នាំ​គ្នា​ទៅ​អង្គុយ​លេងល្បែង​ស៊ីសង ធ្វើ​ឱ្យ​កម្លាំង​ជំនាញ​នគរបាល​ផ្នែក​ព្រហ្មទណ្ឌនៃ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន​ស៊ើប​ដឹង បាន​ឆ្មក់​ចុះ​បង្ក្រាប​អ្នក​លេង​ល្បែង​ស៊ីសង(​បៀរ​)​២​កន្លែង​​ស្តែងៗ ក្នុង​នោះឃាត់​បុរសនិង​ស្ត្រី​ចំណាស់​ៗជា​ច្រើន​នាក់ យក​ទៅ​អប់រំ​​នៅ​អធិការដ្ឋាន ។ ហេតុការណ៍​ចុះ​បង្ក្រាប​​ ធ្វើឡើង​​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល​​ថ្ងៃ​ទី​២២ ​កុម្ភៈ ​ស្ថិត​នៅ​២​កន្លែង ទីតាំងទី​​១​​នៅ​ចំណុច​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន និង​ទី​២-ក្នុង​ភូមិ​អូរ​តា​ប្រា​ង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ហើយសរុប​មនុស្ស​ឃាត់បាន​ចំនួន​៧​នាក់ (ប្រុស​ម្នាក់) ។

​អ្នកលេងល្បែង ​ទី​១-​ឈ្មោះ ណ​ង សា​ម៉េ​ត ភេទ​ស្រី អាយុ៥៤​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ទី​២-​ឈ្មោះ ទៀង ហុង ភេទ​ប្រុស ​អាយុ​៥៧​ឆ្នាំ ជា​កសិករ មាន​ទីលំនៅ​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ទី​៣-​ឈ្មោះ សយ គី​មសុ​ន ភេទ​ស្រី អាយុ​៧០​ឆ្នាំ ជា​មេផ្ទះ ទី​៤-​ឈ្មោះ ញ៉ែ​ម មឿ​ន ភេទ​ស្រី អាយុ​៦៣​ឆ្នាំ ​ជា​កសិករ ទី​៥-​ឈ្មោះ សង លឿម ភេទ​ស្រី អាយុ​៦៥​ឆ្នាំ ​ជា​មេផ្ទះ ទី​៦-​ឈ្មោះ ឌី ណា ភេទ​ស្រី ​អាយុ​៥០​ឆ្នាំ ​ជា​មេផ្ទះ និង​ទី​៧-​ឈ្មោះ ប៊ុ​ន ឡា​ច ភេទ​ស្រី អាយុ​៥២​ឆ្នាំ ​ជា​កសិករ ទាំង​ទាំង​៥​នាក់ មាន​ទីលំនៅ ​បច្ចុប្បន្ន​ក្នុងភូមិ​អូរ​តា​ប្រា​ង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

ពាក់ព័ន្ធ​​ករណី​ខាងលើ​ កម្លាំង​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ៃ​លិន​បាន​ធ្វើការ​អប់រំ ផាកពិន័យ និង​ធ្វើ​កិច្ចសន្យា​រាងចាល​ឱ្យ​ត្រលប់​ទៅ​ផ្ទះ​វិញ ៕

អត្ថបទសរសេរ ដោយ