ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមជាងសម្រុកឡើងតច្រើននាក់…បាក់ប្រាវ​នៅ​កណ្តាលថ្នល់

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ​សេចក្តីរាយការណ៍ឱ្យដឹងថា ខ្លោង​ទ្វារធំដែលជា​និមិត្តសសញ្ញា​ឆ្នាំង សម្រាប់​អបអរសាទរ​ពិធី​បុណ្យ​​​ទន្លេ នៅ​មុខ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ស្ថិត​ក្នុង​ក្រុង​កំពង់ឆ្នាំង ត្រូវ​បាន​បាក់់ទាំងផ្ទាំង​ ខ​ណៈ​ក្រុម​​ជាង​កំពុងធ្វើ​ការ​ដំឡើង​ភ្លើង ក្នុងនោះ​ក៏បណ្តាលឱ្យមានមនុស្ស​រងរបួស​​ចំនួន​៣​នាក់ផងដែរ…

ខេត្តកំពង់ឆ្នាំង ៖ ​សេចក្តីរាយការណ៍ឱ្យដឹងថា ខ្លោង​ទ្វារធំដែលជា​និមិត្តសសញ្ញា​ឆ្នាំង សម្រាប់​អបអរសាទរ​ពិធី​បុណ្យ​​​ទន្លេ នៅ​មុខ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ស្ថិត​ក្នុង​ក្រុង​កំពង់ឆ្នាំង ត្រូវ​បាន​បាក់់ទាំងផ្ទាំង​ ខ​ណៈ​ក្រុម​​ជាង​កំពុងធ្វើ​ការ​ដំឡើង​ភ្លើង ក្នុងនោះ​ក៏បណ្តាលឱ្យមានមនុស្ស​រងរបួស​​ចំនួន​៣​នាក់ផងដែរ ។

ហេតុការណ៍រន្ធត់នេះ កើតឡើង​កាលពី​៧​ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី២៣ កុម្ភៈ នេះ ។​ បើតាម​ប្រភពនៅ​កើត​ហេតុ​​​​ថា ដោយសារ​តែ​ក្រុមបច្ចេកទេសដំឡើង​ខ្លោង​ទ្វារ​ឡើង​ទៅ​ខាងលើ​​ច្រើន​គ្នាពេក​ ទើប​ធ្វើ​ឱ្យ​ជើង​ទម្រ​ទប់​លែង​បាន ដោយ​មិនមែន​បណ្តាល​មក​ពី​រថយន្ត​បើក​កៀរ ឬ​​បុក​នោះ​ឡើយ​ ។

ប្រភពបន្តថា ជន​រ​ង​គ្រោះ​ទាំង​៣​នាក់ខាងលើ ​១-​ឈ្មោះ​​ឡាយ ថា​ន់ ២-​ឈ្មោះឆាយ សួន និង​៣-​ឈ្មោះ ជឿន លឿនជី​ម កំពុង​​ត្រូវ​បាន​​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរខេត្តភ្លាមៗផងដែរ​។

អត្ថបទសរសេរ ដោយ