ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មការិនី​៥០​នាក់​សន្លប់ ដោយសារ​ក្លិន​ប្រេង​ប៉ុង​ឡាន​ភាយ​ចេញពី​យានដ្ឋាន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ កម្មការិនី​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​យីហោ​«OLIVE APPAREL(Cambodia)​Co,Ltd»៥០​នាក់​បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់​ ដែល​តាម​ការ​ស្រាវជ្រាវ​របស់​នគរបាល​មូលដ្ឋាន​រក​ឃើញ​ថា​ បណ្ដាល​មក​ពី​ក្លិន​ប្រេង​ប៉ុង​និង​ក្លិន​ឈ្ងៀម​ ដែល​ភាយ​ចេញពី​យានដ្ឋាន​ជួសជុល​រថយន្ត​មួយ​កន្លែង​ខាង​ក្រោយ​រោងចក្រ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កម្មការិនី​ទាំងនោះ​ទ្រាំ​មិន​បាន​ទើប​មាន​អាកា​រៈ​មិន​ដ្រួ​ល​ខ្លួន​និង​ដួល​សន្លប់​​តែ​ម្ដង​។ ហេតុការណ៍​ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ខែកុម្ភៈ…

រាជធានី​ភ្នំពេញ​៖ កម្មការិនី​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​យីហោ​«OLIVE APPAREL(Cambodia)​Co,Ltd»៥០​នាក់​បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់​ ដែល​តាម​ការ​ស្រាវជ្រាវ​របស់​នគរបាល​មូលដ្ឋាន​រក​ឃើញ​ថា​ បណ្ដាល​មក​ពី​ក្លិន​ប្រេង​ប៉ុង​និង​ក្លិន​ឈ្ងៀម​ ដែល​ភាយ​ចេញពី​យានដ្ឋាន​ជួសជុល​រថយន្ត​មួយ​កន្លែង​ខាង​ក្រោយ​រោងចក្រ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កម្មការិនី​ទាំងនោះ​ទ្រាំ​មិន​បាន​ទើប​មាន​អាកា​រៈ​មិន​ដ្រួ​ល​ខ្លួន​និង​ដួល​សន្លប់​​តែ​ម្ដង​។

ហេតុការណ៍​ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៩ ដែល​រោង​ចក្រ​កាត់ដេរ​មួយ​នេះ​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​ព្រៃ​កំ​បុត្រ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

​កម្មករ​បាន​និយាយ​ថា នៅ​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​កើតហេតុ​ពេល​ដែល​ពួក​គាត់​ចូល​ទៅ​ដល់​ក្នុង​រោងចក្រ​និង​បាន​នាំ​គ្នា​ធ្វើការ​ជា​ធម្មតា លុះ​ធ្វើការ​បាន​រយៈពេល​១​ម៉ោង​កន្លះ​ក្រោយមក​គឺ​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ស្រាប់តែ​បាន​ធំក្លិន​អាក្រក់​ភាយ​ពី​ខាងក្រៅ​ចូល​ពេញ​ក្នុង​អគារ​រោងចក្រ​តែ​ម្ដង​។​ហើយ​ក្លិន​នោះ​មិន​ធម្ម​តា​ឡើ​យ ​ធ្វើ​ឲ្យ​ពួក​គាត់​ពិបាក​ទ្រាំ​ខ្លាំង​ណាស់​ហើយ​មិនយូរ​ប៉ុន្មាន​ស្រាប់តែមាន​អ្នក​ដួល​សន្លប់​ជា​បន្តបន្ទាប់​តែ​ម្ដង ដោយ​អ្នក​ទាំងនោះ​មាន​អាកា​រៈ​ក្អួតចង្អោរ​និង​ទន់​ដៃជើង​និង​ត្រូវ​បាន​ខាង​រោងចក្រ​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់​។

​ខណៈនោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ហើយ​អ្នក​អត់​សន្លប់​បាន​រត់​ចេញ​ក្រៅ​ហើយ​រោងចក្រ​ត្រូវ​បាន​បិ​ទ្ទ្វារ​បណ្ដោះអាសន្ន​នា​ព្រឹក​នោះ​ផង​ដែរ​។តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​រោងចក្រ​កាត់ដេរ​មួយ​នេះ​មាន​កម្មករ​កម្មក​រិ​នី​បម្រើ​ការងារ​សរុប​ចំនួន​ជាង​២​ពាន់​ហើយ​កម្មការិនី​ដែល​ដួល​សន្លប់​មាន​ចំនួន​៥០​នាក់​។​អ្នក​ទាំងនោះ​ត្រូវ​បាន​ខាង​រោងចក្រ​បញ្ជូន​ទៅ​កាន់​មន្ទី​សម្រាក​ព្យាបាល​និង​សម្ភព​មូល​មិត្ត​ចំនួន​១៨​នាក់ មន្ទី​ពហុ​ព្យាបាល​ជម្ងឺ​ទូទៅ និង​សម្ភព​ហ៊ា​ង មុន្នី​វុ​ធ​២៩​នាក់ និង​មន្ទី​ពហុ​ព្យាបាល​និង​សម្ភព​ឡាំ ប៊ុ​ន​ថន ចំនួន​៣​នាក់​។​

ចំណែក​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មានការ​ដួល​សន្លប់​ខាងលើ​នេះ​ដោយ​សារ​ធំក្លិន​ចំហាយ​ប្រេង​ប៉ុងរ​ថយ​ន​ន​ត​និង​ក្លិន​ឈ្ងៀមដែល​ភាយ​ចេញពី​យានដ្ឋាន​ជួសជុល​រថយន្ត​ដែល​ស្ថិត​នៅ​ខាងក្រោយ​រោងចក្រ​នោះ​។​ដោយសារ​តែ​យានដ្ឋាន​ខាងលើ​ប្ដូរ​ប្រេង​ប៉ុង​រថយន្ត​ហើយ​ហូរហៀរ​លើ​ដី​ទើប​ភាយ​ក្លិន​ពាស​វាល​ពាស​កាល​បន្ទាប់​មក​កង្ហារ​ខ្យល់​រោងចក្រ​បឺត​ចូល​ពេញ​អគារ​រោងចក្រ​ទើប​ប៉ះពាល់​ដល់​សុខភាព​កម្មករ​និង​ដួល​សន្លប់​ជា​បន្តបន្ទាប់​បែប​នេះ​ប​តែ​ម្ដង​៕​​

អត្ថបទសរសេរ ដោយ