ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ចាំ​ទេ?​…​បន្ត​សំណុំរឿង​សម្លា.ប់​ស្រី​ស្អាត​​ដាក់​ក្នុង​ធុង​ទឹកកក

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ​កុម្ភៈ សាលាដំបូង​ខេត្ត​ បាន​បើក​សវនាការ​ជំនុំជម្រះ​សំណុំរឿង​សម្លាប់​សង្សារ​របស់​ខ្លួន​យ៉ាង​ព្រៃផ្សៃ រួច​ញាត់​សព​ចូល​ក្នុង​ធុង​ទឹកកក​យក​ទៅ​ទម្លាក់​ចោល​នៅ​គល់​ស្ពាន​ព្រែក​រូង​ទី​២ ក្នុងស្រុក​ខ្សាច់កណ្តាល តែ​ការ​ប្រកាស​សាលក្រម​ផ្តន្ទាទោស​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​១២ ខែមីនា…

ខេត្តកណ្តាល ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ​កុម្ភៈ សាលាដំបូង​ខេត្ត​ បាន​បើក​សវនាការ​ជំនុំជម្រះ​សំណុំរឿង​សម្លាប់​សង្សារ​របស់​ខ្លួន​យ៉ាង​ព្រៃផ្សៃ រួច​ញាត់​សព​ចូល​ក្នុង​ធុង​ទឹកកក​យក​ទៅ​ទម្លាក់​ចោល​នៅ​គល់​ស្ពាន​ព្រែក​រូង​ទី​២ ក្នុងស្រុក​ខ្សាច់កណ្តាល តែ​ការ​ប្រកាស​សាលក្រម​ផ្តន្ទាទោស​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​១២ ខែមីនា ខាង​មុខ ។ សវ​នា​ការ​នេះ​ មាន​លោក គឹ​ម ម៉េ​ង ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក ទី សំណាង និង​លោក ឆែ វី​វឌ្ឍ​នៈ ជា​ចៅក្រម ដោយ​មានការ​ចូលរួម​ពី​លោក ឯក ស៊ុន​រស្មី ជា​តំណាង​អយ្យការ ។ ក្រោយ​ពី​បញ្ចប់​ការ​សួរ​ដេញដោល​រួច​មក លោក គឹ​ម ម៉េ​ង ជា​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​ខេត្ត បាន​សម្រេច​លើក​ពេល​ប្រកាស​​សាលក្រម​ទៅ​ថ្ងៃ​ទី​១២ ខែមីនា​ខាង​មុខ ។

ជនជាប់ចោទ​ឈ្មោះ សឿ សុខ​ផេង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ដី​ថ្មីសង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ត្រូវ​បាន​លោក គឹ​ម រ័​ត្ន​ណា​រិ​ន ចៅក្រម​សើ​ុ​ប​សួរ​សាលាដំបូង​ខេត្ត កាលពី​ល្ងាច​ថ្ងៃ​ទី​២០ ​មីនា ឆ្នាំ​២០១៨ សម្រេច​ចេញ​ដីកា​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​ពី​បទ «​ឃាត
កម្ម​គិត​ទុកជា​មុន​» តាម​មាត្រា​២០០​នៃ​ក្រមព្រហ្មទណ្ឌ ។ យោង​តាម​បទល្មើស​នេះ កំណត់​ផ្តន្ទាទោស​ជន​ជាប់ចោទ​ប្រឈម​មុខ​ជាប់​ពន្ធនាគារ​មួយ​ជីវិត ដែល​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច​គល់​ស្ពាន​ព្រែក​រូង​ទី​២​ផ្នែក​ខាងលិច តាម​ផ្លូវជាតិ​លេខ​៨ ក្នុងភូមិ​អន្លង់ ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។

ជុំវិញ​ការ​ស្រាវជ្រាវ​ចាប់ខ្លួន​ឃាតករ ត្រូវ​បានលោក​ឧត្តមសេនីយ៍ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្ត​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​ដោយ​សហការ​គ្នា​រវាង​កម្លាំង​នគរបាល​នៃ​ស្នងការ​ស្នងការដ្ឋាន​ខេត្ត និង​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ក្រោម​បញ្ជា​ផ្ទាល់​ពី​លោកនាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ ។ នារី​រង​គ្រោះ​ឈ្មោះ យឿ​ន ធានី អាយុ​២៨ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ក្រូចសើច ឃុំ​ហាន់ ជ័យ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម មាន​ឪពុក​ឈ្មោះ យិ​ន យឿ​ន អាយុ​៦៨​ឆ្នាំ និង​ម្តាយ​ឈ្មោះ ផល សៀន អាយុ​៦៤​ឆ្នាំ ។

សូម​រំឭក​ថា កាលពី​វេលា​ម៉ោង​២​និង​២៤​នាទី​រសៀល​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៨​កន្លង​ទៅ នៅ​គល់​ស្ពាន​ព្រែក​រូង​ទី​២​ផ្នែក​ខាងលិច​តាម​ផ្លូវជាតិ​លេខ​៨ ក្នុងភូមិ​អន្លង់ ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល មានអ្នក​បើក​ម៉ូតូ​កង់​បី​ប្រទះ​ឃើញ​ធុង​ទឹកកក​ពណ៌ក្រហម​ចំណុះ​២០០​លី​ត្រ​មួយ ចាក់សោ​ប្លុង​ចោល ក្បែរផ្លូវ ក៏​រាយការណ៍​ប្រាប់​នគរបាល​ចរាចរណ៍​ដែល​ឈរជើង​នៅ​គោលដៅ​ក្បែរ​នោះ ។

ភ្លាម​នោះ សមត្ថកិច្ច​បាន​ទៅ​ពិនិត្យ​ឃើញ​ធុង​ទឹកកក​ខាងលើ​មាន​ចាក់សោ​ពណ៌​ខ្មៅ និង​បាន​កាត់​ត្រចៀក​ធុង​ទឹកកក​នោះ​បើក​មើល ឃើញសព​ស្រី្ត​ម្នាក់​អាក្រាត​កាយ​នៅ​ក្នុង​នោះ​ដែល​មាន​អាយុ​ប្រហែល​ចន្លោះ​ពី​២៨​ឆ្នាំទៅ​៣៥​ឆ្នាំ មាន​កម្ពស់​១,៥០​ម៉ែត្រ ។ ចំណែក​នៅ​ជាមួយ​សពមាន មួក​សុវត្ថិភាព​១ កាបូបដៃ​១ ដែល​ក្នុង​នោះ​មាន ស៊ី​ម​ទូរស័ព្ទ​១ កាំបិត​ចិតបន្លែ​ចុង​ស្រួច​ដង​ឈើ​បាក់​ផ្លែ​១ អាវ​ពណ៌​លឿង​១ ខ្សែភ្លើង​មានឌុ​យ​​ដាក់​ក្នុង​ថង់​ប្លា​ស្ទិ​ក​១ អាវទ្រនាប់​ពណ៌​ផ្កាឈូក​១ ដប​ទឹកបរិសុទ្ធ​១ រ៉ូ​ប​ពណ៌​ផ្កាឈូក​១​មាន​ប្រឡាក់​ឈាម កន្សែងពោះគោ​ពណ៌​ស​ឆ្នូត​១ ម៉ាស់​ពណ៌​ខៀវ​១ ស្បែកជើង​ស្រី​១​គូ និង​ស្បៃ​ដុស​ខ្លួន​១ ។

នៅ​លើ​មុខ​សព​និង​ស្មា​ខាងស្តាំ មាន​ស្នាម​បាញ់​ស្ប្រ៉ា​យ​ពណ៌​ខ្មៅ មាន​ស្នាម​របួស​នៅ​គុម្ព ត្រចៀក​ខាងស្តាំ​មុត​រយះ​ដល់​ថ្ពាល់ ដាច់​រយះ​សៀតផ្កា​ខាងស្តាំ រលាត់ស្បែក​ដើមដៃ​ទាំង​សង ខាង មាន​ស្នាម​មុត​នៅ​លើ​ទ្រូង​និង​លើ​ពោះ​ចំនួន​២០​កន្លែង ធ្លុះ​៧​កន្លែង ឈាម​ហូរ​ចេញពី​មាត់ បាក់ឆ្អឹង​ចង្កា របូត​ធ្មេញ​ដាក់​ខាងក្រោម របួស​បបូរមាត់​ខាងស្តាំ​១​កន្លែង របួស​ច្រមុះ​ខាងស្តាំ​១​កន្លែង ស្នាម​រោល​ខ្លោច​រលាត់ស្បែក​ខាងក្រោយខ្នង ស្នាម​រោល​ខ្លោច​កំប៉េះគូទ​ទាំង​សង ខាង ស្នាម​រោល​ខ្លោច​រលាត់ស្បែក​កំភួនជើង​ទាំង សងខាង ស្នាម​ជាំ​ភ្លៅ​ឆ្វេង​១​កន្លែង និង​រលាត់ស្បែក​ជង្គង់​ខាងស្តាំ​១​កន្លែង ។

យោង​តាម​ចម្លើយ​សារភាព​របស់​ជនជាប់ចោទ​ថា មូលហេតុ​ដែល​គេ​សម្លាប់​ស្ត្រី​រង​គ្រោះ​ខាងលើ​បណ្តាល​មក​ពី​ត្រូវការ​លុយ ព្រោះ​រូបគេ​លេងល្បែង​ចាញ់​និង​ជំពាក់​លុយ​គេ​ច្រើន ។ រូបគេ​ស្គាល់​នាង​២​ទៅ​៣​ឆ្នាំ​ហើយ ហើយ​នៅ​ថ្ងៃកើតហេតុ នាង​បាន​មក​ជួសជុល​ទូរស័ព្ទ​នៅ​កន្លែងរបស់​ខ្លួន​ឃើញ​នាង​មាន​ពាក់​គ្រឿង​អលង្ការនៅ​ជាប់​ខ្លួន​ច្រើន ក៏​រៀបចំ​គម្រោង​សម្លាប់​តែ​ម្តង ។ ជនជាប់ចោទ​ឆ្លើយ​ទៀត​ថា ខ្លួន​ចាញ់ល្បែង​និង​បាន​យក​ម៉ូតូ​របស់​ខ្លួន​មួយ​គ្រឿង​ម៉ាក​ហុងដា ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៨ ទៅ​បញ្ចាំ ។ លុះ​ក្រោយ​ពេល​សម្លាប់​នាង​រួច ខ្លួន​បាន​យក​ម៉ូតូ​នាង​ម៉ាក​ហ្សូ​៊​ម័​រ​អុ​ិ​ច​ទៅ​លក់​យក​លុយ​ទៅ​លោះ​ម៉ូតូ​របស់​ខ្លួន​មក​វិញ ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ៕


អត្ថបទសរសេរ ដោយ