ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាយឆ្អែតអត់ការធ្វើទំនេរ​ដើរ​ដុត​បំផ្លាញ​ចំការ​គេ​លេង គេ​ចាប់​ដេក​គុក​លេង !

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ពាក្សចាស់លោកពោលថា រពិសដៃផ្ទៃឆ្អែតតែម្នាក់នេះបែរជារពិសដៃពេលដើរព្រៃហាមមិនស្តាប់ ដុតរាលឆេះដំ​ណាំ​អ្នកដទៃត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃបានចេញប្រតិបត្តិការចាប់​ឃាត់ខ្លួនកសាងសំណុំរឿងទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់​ ។ ប្រតិបត្តិការបង្ក្រាប់នេះ​ធ្វើឡើងងនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង២រសៀល…

ខេត្តបន្ទាយមានជ័យ ៖ ពាក្សចាស់លោកពោលថា រពិសដៃផ្ទៃឆ្អែតតែម្នាក់នេះបែរជារពិសដៃពេលដើរព្រៃហាមមិនស្តាប់ ដុតរាលឆេះដំ​ណាំ​អ្នកដទៃត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃបានចេញប្រតិបត្តិការចាប់​ឃាត់ខ្លួនកសាងសំណុំរឿងទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់​ ។ ប្រតិបត្តិការបង្ក្រាប់នេះ​ធ្វើឡើងងនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង២រសៀល  នៅចំណុចភូមិអភិវឌ្ឍន៍  ឃុំទួលពង្រ  ស្រុកម៉ាឡៃ  ខេត្តបន្ទាយមានជ័យ​ ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌បានឲ្យដឹងថា យោងតាមពាក្យបណ្តឹងជន​រង​គ្រោះឈ្មោះ អ៊ឹង ស៊ីហុង ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិក្បាលកោះ  សង្កាត់ប៉ោយប៉ែត  ក្រុងប៉ោយប៉ែតបានបំភ្លឺឲ្យដឹងថា មានជនសង្ស័យឈ្មោះ ម៉ន ទ្រី  ភេទប្រុស  អាយុ២១ឆ្នាំ  ជន​ជាតិ​ខ្មែរ  បច្ចុប្បន្នរស់នៅចំណុចភូមិអភិវឌ្ឍន៍ ឃុំទួលពង្រ ស្រុកម៉ាឡៃ តែងតែដើរដុតព្រៃនៅក្បែរ​ចំការអំពៅអ្នកដ៏ទៃពេលខ្លះក៏ពន្លត់ទាន់តែពេលខ្លះពន្លត់មិនទាន់បណ្តាលឲ្យឆេះរាលដាលជា​ច្រើនលើកច្រើនសារមកហើយ ។

កន្លងមកម្ចាស់ចំការតែងតែធ្វើការណែនាំដល់ជនសង្ស័យខាងលើឲ្យបញ្ឈប់សកម្មភាពដើរដុតព្រៃតែជនសង្ស័យមិនព្រមស្តាប់ហើយនៅតែបន្តធ្វើសកម្មភាពដើរដុតព្រៃនៅក្បែរចំការរហូត​ឆេះ​រាលដាលបណ្តាលឲ្យឆេះខូចខាតដល់ចំការអំពៅអ្នកដទៃ និងចំការអំពៅរបស់ខ្លួនថែមទៀត ។

ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនមិនបានដុតចំការអំពៅអ្នកណាម្នាក់ឡើយគ្រាន់តែដុតស្មៅនៅក្រៅចំការប៉ុណ្ណោះតែចៃដន្យរាលឆេះដល់ចំការអំពៅ​របស់គេ ​និងរបស់​ខ្លួនឯង ។

លោកវរសេនីយ៍ទោ ព្រហ្ម  ថេង បានបញ្ជាក់បន្ថែមទៀតថា ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងយោងតាមការបំភ្លឺរបស់សាក្សីឃើញថា មានតម្រុយពិរុទ្ធភាពនៃបទល្មើសយ៉ាងជាក់លាក់ ជនសង្ស័យខាងលើអាចត្រូវចោទពីបទ ធ្វើឲ្យខូចខាតដោយចេតនា(ដុតចំការអំពៅអ្នកដ៏ទៃ) បច្ចុប្បន្ន កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ