ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ទាហាន​២៩៥​នាក់​សង្ស័យ​ទាក់ទង​លោក​ GULEN

5 ឆ្នាំ មុន

ប្រទេស​តួ​ក​គី ៖ អាជ្ញាធរ​តួ​ក​គី​បាន​ចេញ​បញ្ជា​កាលពី​ថ្ងៃ​ទី​២២​កុម្ភៈ ឲ្យ​ចាប់ខ្លួន​ទាហាន​២៩៥​នាក់ សង្ស័យ​មាន​ទំនាក់ទំនង​ជាមួយ​បណ្ដាញ​គ្រូ​ប្រដៅ​សាសនា លោក​FETHULLAH GULEN ដែល​ជាប់ចោទ​ពី​បទ​រៀបចំរ​ដ្ខ​ប្រហារ​មិន​បាន​សម្រេច​កាលពី​ខែកក្កដា​ឆ្នាំ​២០១៦​។ ក្នុង​ចំណោម​ទាហាន​ទាំងនោះ មាន​ថ្នាក់​វរសេនីយឯក​៣​នាក់…

ប្រទេស​តួ​ក​គី ៖ អាជ្ញាធរ​តួ​ក​គី​បាន​ចេញ​បញ្ជា​កាលពី​ថ្ងៃ​ទី​២២​កុម្ភៈ ឲ្យ​ចាប់ខ្លួន​ទាហាន​២៩៥​នាក់ សង្ស័យ​មាន​ទំនាក់ទំនង​ជាមួយ​បណ្ដាញ​គ្រូ​ប្រដៅ​សាសនា លោក​FETHULLAH GULEN ដែល​ជាប់ចោទ​ពី​បទ​រៀបចំរ​ដ្ខ​ប្រហារ​មិន​បាន​សម្រេច​កាលពី​ខែកក្កដា​ឆ្នាំ​២០១៦​។

ក្នុង​ចំណោម​ទាហាន​ទាំងនោះ មាន​ថ្នាក់​វរសេនីយឯក​៣​នាក់ ថ្នាក់​មេបញ្ជាការ​៨​នាក់​និង​ថ្នាក់​អនុ​សេនីយ​១០​នាក់​។ ចាប់តាំងពី​ខែកក្កដា​ឆ្នាំ​២០១៦​មក មនុស្ស​ជាង​៧៧.០០០​នាក់ បាន​ត្រូវ​ចាប់​ឃុំឃាំង រង់ចាំ​ការ​កាត់ទោស រួច​ការ​ចាប់ខ្លួន​មនុស្ស​ច្រើន​ជាប់​រដឹក ត្រូវ​បាន​ធ្វើ​ដោយ​ប៉ូលិស​។ អាជ្ញាធរ​ក៏​ផ្អាក​ការងារ​ឬ​ដកហូត​តំណែង​មន្ត្រី​និង​យោធា​ប្រមាណ​ជា​១៥០.០០០​នាក់​។

ពួក​ប្រឆាំង​នឹង​ប្រធានាធិបតី បាន​ចោទប្រកាន់​ប្រមុខរដ្ឋ​ថា ប្រើប្រាស់​រដ្ឋប្រហារ​មិន​បាន​សម្រេច ជា​លេស​សម្រាប់​បង្ក្រាប​រាល់​ពួក​ប្រឆាំង​។ រដ្ឋាភិបាល​និយាយ​ថា នោះ​ជា​កិច្ច​ការពារ​សន្តិសុខ​ជាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ