ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុក​ក្មេក​ចូល​ឃាត់​កុំឱ្យ​ឈ្លោះ​ជាមួយ​ប្រពន្ធ​…​ក្រពុលមុខ​ កា.ប់​សុសសាច់

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បុរស​ម្នាក់​ព្រោះតែ​ខឹង​ឪពុកក្មេក​ស្តីបន្ទោស ខណៈ​ឃើញ​ខ្លួន​ចាប់​ប្រ​ពន្ធ​បង្ខាំង​ក្នុងផ្ទះ ស្រាប់តែ​ទាញ​កាំបិត​ខ្វែវ​កាប់​ឪពុកក្មេក​គ្មាន​ប្រណី​ដៃ បណ្តាល​ឱ្យ​ដួល​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង រួច​គេច​ខ្លួន​បាត់ និង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ​ រហូត​ដឹង​ដល់​សមត្ថកិច្ច​នគរបាល​ស្រុក​អង្គរជុំ ទៅ​ធ្វើ​អន្តរា​គមន៍​ភ្លាម​ៗ…

ខេត្តសៀមរាប ៖ បុរស​ម្នាក់​ព្រោះតែ​ខឹង​ឪពុកក្មេក​ស្តីបន្ទោស ខណៈ​ឃើញ​ខ្លួន​ចាប់​ប្រ​ពន្ធ​បង្ខាំង​ក្នុងផ្ទះ ស្រាប់តែ​ទាញ​កាំបិត​ខ្វែវ​កាប់​ឪពុកក្មេក​គ្មាន​ប្រណី​ដៃ បណ្តាល​ឱ្យ​ដួល​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង រួច​គេច​ខ្លួន​បាត់ និង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ​ រហូត​ដឹង​ដល់​សមត្ថកិច្ច​នគរបាល​ស្រុក​អង្គរជុំ ទៅ​ធ្វើ​អន្តរា​គមន៍​ភ្លាម​ៗ ។

ហេតុការណ៍​កូនប្រសា​កាប់​ឪពុកក្មេក​ស្លាប់​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១៩ ខែកុម្ភៈ​កន្លង​ទៅ នៅ​មុខ​ផ្ទះ​ជន​រង​គ្រោះ​ក្នុងភូមិ​គោក​ត្របែក ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ។ លោក​វរសេនីយ៍ឯក ម៉ា​ន់ សុ​ខាត់ អធិការ​នគរបាល​ស្រុក​អង្គរជុំ បានឱ្យ​ដឹង​ថា បុរស​ជា​ឪពុកក្មេក​ដែល​រង​គ្រោះ​នេះ​ឈ្មោះ ផ​ន ប្រេ​ម
អាយុ​៨៥​ឆ្នាំ ចំណែក​កូនប្រសា​ប្រុស​ឈ្មោះ សាន ចឹក អាយុ​៦៥​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ខ្ជាយ ឃុំ​សសរស្ដម្ភ ស្រុក​ពួក បច្ចុប្បន្ន​នៅ​ភូមិ​គោក​ត្របែក ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ។

លោក​អធិការ​បន្ត​ថា មូលហេតុ​នាំ​ឱ្យ​កើតមាន​អំពើ​ហិង្សា​នេះ គឺ​ខណៈ​កូនប្រសា​ឈ្មោះសាន ចឹក ទាស់សម្តី​គ្នា​ជាមួយ​ប្រពន្ធ​ឈ្មោះ សែន អាក់ អាយុ​៣៨​ឆ្នាំ ដោយសារ​ការ​ប្រចណ្ឌ​ប្រពន្ធ​របស់​ខ្លួន និង​បាន​ឈ្លោះ​ប្រកែក​គ្នា​មួយសន្ទុះ ហើយ​ក៏​ចាប់​ប្រពន្ធ​ដាក់​ក្នុងផ្ទះ​បិទទ្វារ​ជិត ។ ពេល​នោះ​ ប្រពន្ធ​បាន​លោត​ចុះពីលើផ្ទះ​មក​ដី​វិញ​តាម​ទ្វារ​ក្រោយ ហើយ​ឪពុក​បង្កើត​ឃើញ​ក៏ស្ដីបន្ទោស​កូនប្រសា​ប្រុស ។

ខណៈនោះ ជន​នេះ​ខឹង​ឪពុកក្មេក​ស្តីឱ្យ​ក៏​ចូល​ទៅ​ក្នុងផ្ទះ​ទាញ​យក​កាំបិត​ខ្វែវ​មក​កាប់​ឪពុកក្មេក ចំនួន​៣​កាំបិត គឺ​ចំ​ក្បាល​ផ្នែក​ខាង ឆ្វេង​និង​ផ្នែក​ខាង​មុខ និង​ចំ​ស្មា​ខាងស្ដាំ បណ្ដាល​ឱ្យ​ឪពុកក្មេក​ដួល​ស្លាប់​នៅ​នឹង​កន្លែង​មុខ​ផ្ទះ​របស់​ខ្លួន ។ ពេល​កាប់​ហើយ​ឃើញ​ឪពុកក្មេក​ស្លាប់ កូនប្រសា​ចិត្តសាហាវ​នេះ​ក៏​រត់គេច​ខ្លួន​ទៅ​បាត់ តែ​ម្តង ។

បច្ចុប្បន្ន នគរបាល​ស្រុក​អង្គរជុំ​កំពុង​ស្រាវជ្រាវ​ស៊ើបអង្កេត​បន្ត​តាម​នីតិវិធី ដើម្បី​នាំ​ខ្លួន​ជនសង្ស័យ​មក​កាត់ទោស​ទៅ​តាម​ផ្លូវច្បាប់​ឱ្យ​ខាង​តែ​បាន ។ តាម​ព័ត៌មាន​ចុង​ក្រោយ​ឲ្យ​ដឹង​ថា ពេល​នេះ​កូនប្រសា​ដៃដល់​នោះ​ត្រូវ​នគរបាល​ចាប់ខ្លួន​បាន​ហើយ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២១ ខែកុម្ភៈ នៅ​តាម​ដងផ្លូវ​មួយ​ក្នុង​ឃុំ​សសរស្តម្ភ ស្រុក​ពួក ។ ការ​ចាប់​ឃាត់ខ្លួន​បាន​នេះ គឺ​ខណៈ​ជនសង្ស័យ​កំពុង​ដើរ​ចេញពី​ព្រៃ​មករ​កបាយ​អ្នកស្រុក​ហូប ហើយ​ក្រោយ​ពី​ឃាត់ខ្លួន​ក៏​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​សាកសួរ រួច​បញ្ជូន​បន្ត​ទៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ និង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ៕ ​

អត្ថបទសរសេរ ដោយ