ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្សិលមិញ ស្លា.ប់​៤​នាក់ របួសធ្ងន់​ស្រាល​២៨​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា :​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​២១ ខែកុម្ភៈ ឆ្នាំ​២០១៩ ​កើតឡើង​១០​លើក​(​យប់​៥​លើក​) ស្លាប់​ប្រុស​៤​នាក់ របួសធ្ងន់​១៣​នាក់​(​ស្រី​៧​នាក់​)​របួសស្រាល​១៥​នាក់​(​ស្រី​៧​នាក់​) ។…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា :​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​២១ ខែកុម្ភៈ ឆ្នាំ​២០១៩ ​កើតឡើង​១០​លើក​(​យប់​៥​លើក​) ស្លាប់​ប្រុស​៤​នាក់ របួសធ្ងន់​១៣​នាក់​(​ស្រី​៧​នាក់​)​របួសស្រាល​១៥​នាក់​(​ស្រី​៧​នាក់​) ។ មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៦​លើក​ស្លាប់​៣​នាក់​,​មិន​គោរព​សិទ្ធិ​៣​លើក​ស្លាប់​១​នាក់​,​ប្រជែង​១​លើក ។ សរុប​ស្លាប់​៤​នាក់ ម៉ូតូ​ស្លាប់​៤​នាក់​(​មិន​ពាក់មួក​៣​នាក់​) ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​ម៉ូតូ​៥​លើក​ស្លាប់​១​នាក់​, ម៉ូតូ​និង​រថយន្ត​តូច​៣​លើក​ស្លាប់​២​នាក់​, ម៉ូតូ​និង​រថយន្ត​ធំ​១​លើក​ស្លាប់​១​នាក់​,​រថយន្ត​តូច​និង​រថយន្ត​តូច​១​លើក​។​បណ្តាល​ឲ្យ​ខូចខាត​យាន​២៦​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​១៣​គ្រឿង​,​រថយន្ត​តូច​៥​គ្រឿង​,​រថយន្ត​ធំ​១​គ្រឿង​,​ផ្សេង​ៗ៧​គ្រឿង ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៨​លើក​,​រថយន្ត​តូច​២​លើក ។

គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​២​លើក​,​ផ្លូវ​ខេត្ត​៨​លើក ។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ភ្នំពេញ​៣​លើក ស្លាប់​១​នាក់​របួស​១៥​នាក់​, ខេត្តតាកែវ​១​លើក​ស្លាប់​១​នាក់​របួស​២​នាក់​, ខេត្តកំពង់ស្ពឺ​១​លើក​ស្លាប់​១​នាក់ និង​ខេត្តកណ្តាល​១​លើក​ស្លាប់​១​នាក់​របួស​២​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៩ : មធ្យោបាយ​ចូល​គោលដៅ​៤៧៤៦​គ្រឿង (​ម៉ូតូ​៦៣%) មធ្យោបាយ​ល្មើស​៨៨០​គ្រឿង (៣១%) អប់រំ​២៧៥ គ្រឿង (​ម៉ូតូ​៧៦%) មធ្យោបាយ​ពិន័យ​៦០៥​គ្រឿង (​ម៉ូតូ​៨៤%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៩​បាន​ចុះ​អនុវត្ត​៥៤​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​២៨៧៩​គ្រឿង អប់រំ​២១១​គ្រឿង ពិន័យ​ចំនួន​សរុប​៤៩៨​គ្រឿង (​មួក​៣៧៣​គ្រឿង កញ្ចក់​១១១​គ្រឿង ស្រវឹង​គ្មាន ផ្សេង​ៗ១៤​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ