ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ខណ្ឌដង្កោ​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀ.ន​ចំនួន​២​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន និង​កម្លាំង​នគរបាល​ផ្នែក​អន្តរា​គម​ន៏​ខណ្ឌដង្កោ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ​ បាន​ចុះ​ធ្វើការ​បង្ក្រាប​ក្រុម​ជនសង្ស័យ​​ជួញដូរ​គ្រឿងញៀន ដោយ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ និង​ដកហូត​គ្រឿងញៀន…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន និង​កម្លាំង​នគរបាល​ផ្នែក​អន្តរា​គម​ន៏​ខណ្ឌដង្កោ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ​ បាន​ចុះ​ធ្វើការ​បង្ក្រាប​ក្រុម​ជនសង្ស័យ​​ជួញដូរ​គ្រឿងញៀន ដោយ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ និង​ដកហូត​គ្រឿងញៀន ព្រមទាំង​វត្ថុ​តាង​មួយ​ចំនួន​ទៀត​។

ប្រតិបត្តិការ​ចុះបង្ក្រាប​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​កម្ភៈ ឆ្នាំ​២០១៩ នៅ ត្រង់​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង សិ្ថ​ត​នៅ​ក្នុងភូមិ​ស្រុក​ចេក សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ដែល​ត្រូវ​ឃាត់ខ្លួន ក្នុង​នោះ​ម្នាក់​ឈ្មោះ ហន ហេង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ សុំ ឡាយ អាយុ​៣៦​ឆ្នាំ ។ ជន​ស​ង្ស័​៧​ទាំ​២​នាក់​មាន​ទីលំនៅ ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង សិ្ថ​ត​នៅ​ក្នុងភូមិ​ស្រុក​ចេក សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ចំណែក​វត្ថុ​តាង​ដែល​សមត្ថកិច្ច​ដកហូត​​បាន​រួម​មាន​ថ្នាំ​ញៀន​ចំនួន​៦​កញ្ចប់ ក្នុង​នោះ​មាន​កញ្ចប់​ធំ​ចំនួន​២​កញ្ចប់ កញ្ចប់​តូច​ចំនួន​៤​កញ្ចប់ ទុយោ​ជ័រ​សម្រាប់​ចូក​ថ្នាំ​ញៀន​ចំនួន​៣​កំណាត់ ថង់​សម្រាប់​ច្រកថ្នាំ​ញៀន​មួយ​ចំនួន សម្ភារៈ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ និង​ទូរស័ព្ទ​ម៉ាក​ណូ​គា​អិន​ចុច​ពិល​១​គ្រឿង​។

នគរបាល​បាន​និយាយ​ថា មុន​និង​ឈាន​ដល់​ការ​ចុះ​បង្ក្រាប​ក្រុម​ជនសង្ស័យ​ខាងលើ គឺ​លោក​វរសេនីយ៍ឯក​ជឹ​ម ស៊ី​ថា អធិការ​នគរ​បាន​ខណ្ឌដង្កោ បាន​ដឹកនាំ​កម្លាំង​នគរបាល​ទាំង​២​ផ្នែក​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ រក​បទល្មើស​ផ្សេង​ៗ​នៅ​ក្នុង​មូលដ្ឋាន ។ ពេល​នោះ​បាន​ទទួល​ព័ត៌មាន​ពី​សកម្មភាព​របស់​ជនសង្ស័យ ទើប​ចុះ​ទៅ​បង្ក្រាប និង​ចាប់ខ្លួន​ជាក់ស្តែង រួច​នាំ​ទៅ​សាកសួរ​និង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ