ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​នឹង​ទុក​ទាហាន​២០០​នាក់​នៅ​ស៊ី​រី

5 ឆ្នាំ មុន

ប្រទេស​ស៊ី​រី​-​អា​មេ​រិ​ក ៖ ប៉ុន្មាន​ស​ប្ដា​ហ៍​ក្រោយ​ការ​ប្រកាស របស់​លោក​ដូ​ណា​ល់​ត្រាំ ពី​ការ​ដក​កង​ទាហាន​អា​មេ​រិ​ក​ចេញ​ពីស៊ី​រី សហរដ្ឋអាមេរិក គូសបញ្ជាក់​នា​ថ្ងៃ​ទី​២១​កុម្ភៈ​ថា ទីបំផុត​ខ្លួន​នឹង​រក្សា​ទុក​ទាហាន​២០០​នាក់​ក្នុង​ប្រទេស​នោះ មួយ​រយៈពេល​ទៀត​។ នា​ថ្ងៃ​ទី​២១​កុម្ភៈ​អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី…

ប្រទេស​ស៊ី​រី​-​អា​មេ​រិ​ក ៖ ប៉ុន្មាន​ស​ប្ដា​ហ៍​ក្រោយ​ការ​ប្រកាស របស់​លោក​ដូ​ណា​ល់​ត្រាំ ពី​ការ​ដក​កង​ទាហាន​អា​មេ​រិ​ក​ចេញ​ពីស៊ី​រី សហរដ្ឋអាមេរិក គូសបញ្ជាក់​នា​ថ្ងៃ​ទី​២១​កុម្ភៈ​ថា ទីបំផុត​ខ្លួន​នឹង​រក្សា​ទុក​ទាហាន​២០០​នាក់​ក្នុង​ប្រទេស​នោះ មួយ​រយៈពេល​ទៀត​។

នា​ថ្ងៃ​ទី​២១​កុម្ភៈ​អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី SARAH SANDERS គូសបញ្ជាក់​ថា ក្រុម​រក្សា​សន្តិភាព​តូច​មួយ មាន​ទាហាន​អា​មេ​រិ​ក​ប្រមាណ​ជា​២០០​នាក់ នឹង​ស្ថិត​នៅ​ស៊ីរី​មួយ​រយៈពេល​ទៀត​។ សេចក្ដីថ្លែងការណ៍​នោះ ដែល​ពុំ​មានការ​បញ្ជាក់​ដទៃ​ៗ​ទៀត កើត​មាន​ក្រោយ​ការ​ទាក់ទង​គ្នា​តាម​ទូរស័ព្ទ រវាង​លោក​ដូ​ណា​ល់​ត្រាំ​និង​ប្រធានាធិបតី​តួ​ក​គី លោក​រី​សុ​ី​ប​តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន​។

កាលពី​ស​ប្ដា​ហ៍​មុន អធិការបតី​អា​ល្លឺ​ម៉​ង់​លោកស្រី​អេ​ន​ចឺ​ឡា​ម័​រ​កែ​ល បាន​ចោទ​ជា​សំនួ​រថា តើ​នោះ​ជា​គំនិតល្អ​មួយ​ឬ ដែល​អា​មេ​រិ​ក​ប្រញាប់ប្រញាល់​ដក​កង​ទាហាន​របស់​ខ្លួន​ចេញ​ពីស៊ី​រី? លោកស្រី​យល់​ថា បែប​នោះ​អាច​ឲ្យ​រុ​ស្សុ​ី​និង​អី​ុ​រ៉​ង់ ពង្រឹង​ឥទ្ធិពល​របស់​ពួក​គេ​ក្នុង​ប្រទេស​នេះ​។

ការ​ចាកចេញ​របស់​កង​ទាហាន​អា​មេ​រិ​ក​ចេញ​ពីស៊ីរី​ត្រូវធ្វើ នា​ប៉ុន្មាន​ស​ប្ដា​ហ៍​ខាង​មុខ​នេះ ខណៈ​ដែល​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម កំពុង​ឈាន​ទៅ​រក​ការ​រលំរលាយ ក្នុង​ទីតាំង​ចុង​ក្រោយ​របស់​គេ​នៅ​ភាគ​ខាងកើត​ស៊ីរី​។ ដោយ​សន្យា​បន្ត​ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម ក្រុង​វ៉ា​ស៊ិន​តោន​បាន​ស្នើ​ដល់​បណ្ដា​សម្ព័ន្ធ មិត្ត​ក្នុង​ផ្ទៃ​ក្រុមចម្រុះ​ប្រឆាំង​ពួក​ជី​ហា​ដ បង្កើត​ជា​កម្លាំង​អ្នកសង្កេតកា​ណ៍​មួយ នា​ភាគ​ឦសាន​ស៊ីរី ដើម្បី​ធានា​សន្តិសុខ​របស់​សម្ព័ន្ធមិត្ត​ឃើ​ត​ស៊ី​រី ដែល​ជា​អ្នក​ប្រយុទ្ធ​នៅ​លើ​ដី ប្រឆាំង​ពួក​ជី​ហា​ដ​នៅ​ស៊ី​រី ហើយ​កំពុង​រង​ការ​គំរាម​កំហែង​​វាយប្រហារ​ពី​សំណាក់​កងទ័ព​តួ​ក​គី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ