ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យាន​រ៉ូ​បូ​ចុះ​លើ​អាចម៍ផ្កាយ​ធំ​មួយ

5 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ ទីភ្នាក់ងារ​ស្រាវជ្រាវ​អវកាស​ជប៉ុន JAXA ដែល​គ្រប់គ្រង​លើ​បេសកកម្ម នៃ​ការ​បញ្ជូន​យាន​​រ៉ូ​បូ​មួយ ទៅ​កាន់​អាចម៍ផ្កាយ​ធំ​មួយគូ​សបញ្ជាក់​ថា រ៉ូ​បូ​អវកាស​HAYABUSA2 កាលពី​ព្រឹក​ថ្ងៃ​ទី​២២​កុម្ភៈ អាច​ចុះ​ក្នុង​រយៈពេល​ខ្លី…

ប្រទេស​ជប៉ុន ៖ ទីភ្នាក់ងារ​ស្រាវជ្រាវ​អវកាស​ជប៉ុន JAXA ដែល​គ្រប់គ្រង​លើ​បេសកកម្ម នៃ​ការ​បញ្ជូន​យាន​​រ៉ូ​បូ​មួយ ទៅ​កាន់​អាចម៍ផ្កាយ​ធំ​មួយគូ​សបញ្ជាក់​ថា រ៉ូ​បូ​អវកាស​HAYABUSA2 កាលពី​ព្រឹក​ថ្ងៃ​ទី​២២​កុម្ភៈ អាច​ចុះ​ក្នុង​រយៈពេល​ខ្លី លើ​អាចម៍ផ្កាយ​RYUGU ជាមួយ​ការ​ប្រុង​ប្រយ័ត្ន​ខ្លាំង​បំផុត​។

អ្នកនាំពាក្យ​ម្នាក់​របស់​JAXA​ថ្លែង​ថា យើង​ត្រូវ​នៅ​វិភាគ​លើ​ទិន្នន័យ​ផ្សេង​ៗ ដែល​យើង​ទទួល​បានជា​បន្តបន្ទាប់​មុន​ពេល​អះអាង​បែប​ណាមួយ ប៉ុន្តែ​យើង​គិត​ថា​នោះ​ជា​ជោគជ័យ​មួយ​។

អាចម៍ផ្កាយ​RYUGU​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​៣៤០​គីឡូម៉ែត្រ​ពី​ផែនដី ដែល​បង្ហាញ​ថា​គេ​ត្រូវការ​ពេលវេលា​បន្ថែម​ទៀត មុន​ពេល​បណ្ដា​ទិន្នន័យ​មក​ដល់ មជ្ឈមណ្ឌល​ត្រួតពិនិត្យ​បេសកកម្ម​។ សន្និសីទ​សារព័ត៌មាន​មួយ​គ្រោង​ធ្វើ​នា​ពេល​ខាង​មុខ ដើម្បី​ផ្ដល់​ភាព​លម្អិត​លើ​ប្រតិបត្តិការ​។ ការ​ចុះ​របស់​យាន​រ៉ូ​បូ​HAYABUSA2 ឆ្ពោះទៅ​អាចម៍ផ្កាយ​RYUGU​ចាប់ផ្ដើម​នា​ថ្ងៃ​ទី​២១​កុម្ភៈ វេលា​ម៉ោង​១៣​និង​១៥​នាទី​ម៉ោង​ក្នុងស្រុក ជាមួយ​ការ​យឺតយ៉ាវ​ជាង​ការ​គ្រោងទុក តែ​យាន​ទីបំផុត​បាន​មក​ដល់​អាចម៍ផ្កាយ​នោះ​។

ដូច​ការ​គ្រោងទុក​រ៉ូ​បូ​នោះ ប្រហែលជា​ចត​នៅ​លើ​អាចម៍ផ្កាយ​RYUGU​តែ​ប៉ុន្មាន​វិនាទី​។ បន្ទាប់​មក​ទៀត​គេ​ត្រូវការ​ពេលវេលា​ច្រើន​ថ្ងៃ ដើម្បី​ឲ្យ​ប្រាកដ​ថា​យាន​នោះ​ពិតជា​បាន​ប្រមូល​បណ្ដា​គំរូ​ដី​នៃ​អាចម៍ផ្កាយ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ