ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​រៀបចំ​ជំនួប​ធុរកិច្ច​ទេសចរណ៍​នៅ​ភ្នំពេញ និង​សៀមរាប

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមាគម​ទេសចរណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​(PATA) នឹង​រៀបចំ​ជំនួប​ធុរជន​ក្នុង​វិស័យ​ទេសចរណ៍​ធំ​មួយ​នៅ​រាជធានី​ភ្នំពេញ​និង​ខេត្តសៀមរាប ក្នុង​ខែមេសា ឆ្នាំ​២០១៩​ខាង​មុខ​នេះ ដើម្បី​ទាក់ទាញ​អ្នកទេសចរ​អន្តរជាតិ មក​ទស្សនា​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន​ថែម​ទៀត​។ ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក លោក…

រាជធានី​ភ្នំពេញ ៖ សមាគម​ទេសចរណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​(PATA) នឹង​រៀបចំ​ជំនួប​ធុរជន​ក្នុង​វិស័យ​ទេសចរណ៍​ធំ​មួយ​នៅ​រាជធានី​ភ្នំពេញ​និង​ខេត្តសៀមរាប ក្នុង​ខែមេសា ឆ្នាំ​២០១៩​ខាង​មុខ​នេះ ដើម្បី​ទាក់ទាញ​អ្នកទេសចរ​អន្តរជាតិ មក​ទស្សនា​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន​ថែម​ទៀត​។

ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក លោក ធួន ស៊ី​ណា​ន បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​ប្រកាស​ជា​ផ្លូវការ​នៃ​ជំនួប​ពាណិជ្ជកម្ម​ទេសចរណ៍​លើក​ទី​២ កាលពី​ល្ងាច​ថ្ងៃ​ទី​១៩ កុម្ភៈ កន្លង​មក​ថា ជំនួប​ពាណិជ្ជកម្ម​ទេសចរណ៍​នេះ នឹង​ធ្វើ​ឡើង​នៅ​ខេត្ដសៀមរាប ដោយ​មាន​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ទេសចរណ៍ មក​ពី​ជាង​៨០​ប្រទេស​នៅ​លើ​ពិភពលោក​ចូលរួម ។ លោក​បន្ត​ថា វា​ជា​ព្រឹត្តិការណ៍​ជួប​គ្នា​រវាង​អ្នកលក់ និង​អ្នកទិញ​ដោយ​ខេត្ដសៀមរាប ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៩ និង​នៅ​ភ្នំពេញ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៩ ។ គម្រោង​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ពិភាក្សា​ពិគ្រោះ​យោបល់ ជាមួយ​ប្រតិបត្ដិ​ករ​ទេសចរណ៍​មក​ពី​តាម​បណ្ដា​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ និង​ក្រុមហ៊ុន​ទេសចរណ៍ ដោយ​បាន​សហការ​ជាមួយ​សហព័ន្ធ​ទេស​ស​ចរណ៍ និង​ប្រតិបត្ដិ​ទេសចរណ៍​គ្រប់​វិស័យ​នៅ​កម្ពុជា​ផង​ដែរ ។

លោក​ក៏​បា​អំពាវនាវ​ដល់​ក្រុម​ប្រតិបត្ដិ​ករ​ទេសចរណ៍​ទាំងអស់​នៅ​កម្ពុជា ចូលរួម​នៅ​ក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម​កម្ពុជា​អន្ដរជាតិ​នេះ ដែល​លោក​ថា​នេះ​ជា​លើក​ទី​២​ហើយ​នៅ​ប្រទេស​កម្ពុជា ។ ក្រុម​ប្រតិបត្តិ​ករ​ទេសចរណ៍​បាន​លើក​ឡើង​ស្រ​ដៀង​គ្នា​ថា ពួក​គេ​បាន​គាំទ្រ​ចំពោះ​ការ​ធ្វើ​ជំនួប​ពាណិជ្ជកម្ម​ទេសចរណ៍​នេះ ព្រោះ​ការ​ធ្វើ​កន្លង​មក​បាន​ទទួលលទ្ធផល​ជោគជ័យ ដែល​មាន​កំណើន​ភ្ញៀវ​ទេសចរ​មក​កាន់​ប្រទេស​កម្ពុជា កាន់តែ​ច្រើន​ជា​បន្ដបន្ទាប់​។ ពួក​គេ​បាន​បន្ដ​ថា ចាប់ពី​ខែមេសា​ទៅ​ជា​រដូវ​កាល​មិនសូវ​សម្បូរ​ភ្ញៀវ ដូច្នេះ​ក្រុម​អ្នក​ប្រតិបត្ដិ​ករ​ទេសចរណ៍ រូ​ម​គ្នា​រៀប​ស្វែងរក​ភ្ញៀវ​ទេសចរ​ឲ្យ​ស្គាល់​ប្រទេស​កម្ពុជា ជា​ពិសេស​ប្រាសាទអង្គរវត្ដ​ឲ្យ​កាន់តែ​ច្រើន ។

ប្រធាន​ក្រុមហ៊ុន​ទេសចរណ៍​មក​ពី​ប្រទេស​ឥណ្ឌា​មួយ​រូប​លើក​ឡើង​ថា ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​ឥណ្ឌា មានការ​កើន​ឡើងជា​បន្ដបន្ទាប់ បើ​ទោះបី​រដូវ​កាល​មិន​សម្បូរ​ភ្ញៀវ​ក៏​ដោយ ដោយ​លោក​ថា រយៈពេល​៣​ឆ្នាំ​មកនេះ កម្ពុជា​ទទួលភ្ញៀវ​ពី​ប្រទេស​ឥណ្ឌា​ប្រមាណ​២​ពាន់​នាក់ និង​នៅ​ពាក់កណ្ដាល​ខែសីហា​ខាង​មុខ ជនជាតិ​ឥណ្ឌា​គ្រោង​នឹង​មក​ទស្សនា​នៅ​កម្ពុជា​បន្ថែម​ទៀត ។ កម្ពុជា​បាន​ព្យាករណ៍​ថា ក្នុង​ឆ្នាំ​២០២៣​ខាង​មុខ កម្ពុជា​នឹង​ទទួល​ទេសចរ​ចិន​បាន ៣​លាន​នាក់ ហើយ​ឆ្នាំ​២០២៥​ទទួល​ទេសចរ​ចិន​បាន​៥​លាន​នាក់ ក្នុង​ចំនួន​ទេសចរ​សរុប​១១​លាន​នាក់ និង​ឆ្នាំ​២០៣០ ទទួល​ទេសចរ​ចិន​បាន​៨​លាន​នាក់ ក្នុង​ចំនួន​ទេសចរ​សរុប​១៥​លាននាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ