ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

U22 កម្ពុជា​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក្រោយ​ឈ្នះ U22 មី​យ៉ា​ន់​ម៉ា 2-0

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​បាល់​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជា (U22​កម្ពុជា​)​បាន​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ ព្រ័ត្រ ពានរង្វាន់ AFF U22 Championship 2019​ក្រោយ​ពី​យកឈ្នះ​ក្រុម​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម​២២​ឆ្នាំ​មី​យ៉ា​ន់​ម៉ា​(U-22​មី​យ៉ា​ន់​ម៉ា​)…

រាជធានី​ភ្នំពេញ ៖ ក្រុម​បាល់​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជា (U22​កម្ពុជា​)​បាន​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ ព្រ័ត្រ ពានរង្វាន់ AFF U22 Championship 2019​ក្រោយ​ពី​យកឈ្នះ​ក្រុម​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម​២២​ឆ្នាំ​មី​យ៉ា​ន់​ម៉ា​(U-22​មី​យ៉ា​ន់​ម៉ា​) ក្នុង​លទ្ធផល​បច្ចេកទេស​២-០ ក្នុង​ជំនួប​នៅ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​នា​ល្ងាច​ថ្ងៃ​ទី​២០ កុម្ភៈ កន្លង​ទៅ​នេះ ។

គ្រាប់​បាល់​ជ័យជម្នះ​របស់​ក្រុម​U22​កម្ពុជា​រកបាន​ដោយ​កីឡាករ យ៉ើ សា​ហ្វី នៅ​នាទី​ទី​២៦ និង​ស៊ិ​ន សុ​ផា​ណាត់ នៅ​នាទី​ទី​៥០ ដែល ធ្វើ​ឱ្យ​ក្រុម​ម្ចាស់ផ្ទះ​ឈ្នះ​មី​យ៉ា​ន់​ម៉ា ក្នុង​លទ្ធផល ២-០​ជួយ​ឱ្យ​U-22​កម្ពុជា​ឡើង​ទៅ​វគ្គ​ពាក់ កណ្តាល​ផ្តាច់ព្រ័ត្រ​ទោះបី​នៅ​សល់​មួយ​ប្រកួត​ដែល​ត្រូវ​ជួប​ជាមួយ​ឥណ្ឌូ​ណេ​ស៊ី នៅ​ថ្ងៃ​ទី​២២ កុម្ភៈ យ៉ាងណា​ក្តី ។

ជាមួយ​គ្នា​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ផ្ញើ​សារ​កោតសរសើរ​ដល់​ក្រុម​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជា ដែល​បាន​ខិតខំ​លេង​យ៉ាង​ល្អ​រហូត​យកឈ្នះ​ក្រុម​ជម្រើស​ជាតិ​យុវជន​អាយុ​ក្រោម​២២​ឆ្នាំ​ប្រទេស​មី​យ៉ា​ន់​ម៉ា​២-០ ក្នុង​ព្រឹត្តិការណ៍​ពានរង្វាន់​យុវជន​អាស៊ី​អាគ្នេយ៍ AFF U22 Championship 2019 ។ សម្ដេច​ក៏​បាន​អរគុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​គាំទ្រ​វិស័យ​កីឡា ជា​ពិសេស​ក្មួយ​ៗ​ដែល​បាន​ចូលរួម​ទស្សនា​ផ្ទាល់​និង​តាម​កញ្ចក់​ទូរទស្សន៍​។

ពេល​នេះ U-22 កម្ពុជា​ឈរ​លេខ​១​មាន​៦​ពិន្ទុ​ពេញ​ដោយ​២​ប្រកួត​ឈ្នះ​ទាំង​ពីរ​ប្រកួត ខណៈ មី​យ៉ា​ន់​ម៉ា ឥណ្ឌូ​ណេ​ស៊ី និង​ម៉ា​ឡេ​ស៊ី មាន​១​ពិន្ទុ​ដូច​គ្នា ។ U-22 កម្ពុជា អាច​ឡើង​ទៅ​ជួប U-22 ថៃ ឬ U-22 វៀតណាម ដែល​ស្ថិត​នៅ​ពូ​ល A ខណៈ​ពួក​គេ​ត្រូវ​ប៉ះ​គ្នា​ដើម្បី​រក​ក្រុម​លេខ​១​និង​លេខ​២​ក្នុង​ប្រកួត​ចុង​ក្រោយ ស្រប​ពេល U-22 ហ្វ៊ី​លី​ពី​ន និង U-22 ទី​ម័​រ​ខាងកើត ត្រូវ​ប៉ះ​គ្នា​ដើម្បី​បង្គ្រប់កិច្ច​ក្នុង​ប្រកួត​ចុង​ក្រោយ​របស់​ពួក​គេ​នៅ​ថ្ងៃស្អែក​ដែរ ។

សូម​បញ្ជាក់​ថា វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៩ ដោយ​ក្រុម​លេខ​១​ក្នុង​ពូ​ល A ត្រូវ​ប៉ះ​ក្រុម​លេខ​២​ក្នុង ពូ​ល​B ខណៈ​ក្រុម​លេខ​១​ក្នុង​ពូ​ល B ត្រូវ​ជួប​ក្រុម​លេខ​២ ក្នុង​ពូ​ល​A វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ