ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តក្រឡុក​ស៊ីម៉ង់ត៍​បុក​ចូល​ផ្ទះ​ពលរដ្ឋ ផ្អើល​ផ្លូវជាតិលេខ​៣

5 ឆ្នាំ មុន
  • កំពត

​ខេត្តកំពត ៖ រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​មួយ​គ្រឿង​កំពុង​តែ​បើកបរ​ក្នុង​ល្បឿន​លឿន ស្រាប់តែ​រ៉េ​ចង្កូត​ទៅ​ខាងស្តាំ​ដៃ​បុក​រះ​ដើម​ដូង និង​ផ្ទះ​ប្រជាពលរដ្ឋ​ទាំង​កំរោល បណ្តាល​ឲ្យ​មានការ​ខូចខាត​ផ្ទះ​ពលរដ្ឋ​មួយ​ខ្នង ។​ ​ហេតុការណ៍​នេះ​បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​ឋាន​ជាប់​ៗ​គ្នា​នឹង​ផ្ទះ​ដែល​ជួប​ហេតុការណ៍​ខាងលើ​នេះ​កាលពី​វេលា​ម៉ោង​៥​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ…

​ខេត្តកំពត ៖ រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​មួយ​គ្រឿង​កំពុង​តែ​បើកបរ​ក្នុង​ល្បឿន​លឿន ស្រាប់តែ​រ៉េ​ចង្កូត​ទៅ​ខាងស្តាំ​ដៃ​បុក​រះ​ដើម​ដូង និង​ផ្ទះ​ប្រជាពលរដ្ឋ​ទាំង​កំរោល បណ្តាល​ឲ្យ​មានការ​ខូចខាត​ផ្ទះ​ពលរដ្ឋ​មួយ​ខ្នង ។​

​ហេតុការណ៍​នេះ​បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​ឋាន​ជាប់​ៗ​គ្នា​នឹង​ផ្ទះ​ដែល​ជួប​ហេតុការណ៍​ខាងលើ​នេះ​កាលពី​វេលា​ម៉ោង​៥​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ ២០១៩ លើ​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​ភូមិ​តា​ដឹប សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត​។​

​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​មួយ​គ្រឿង​ខាងលើ​មាន​សណ្តោង​ទ្រុង ក្បាល​ពណ៌​ខៀវ ទ្រុង​ពណ៌​ប្រផេះ ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ ៣A-២៦៤៩ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។​

​ចំណែក​ម្ចាស់ផ្ទះ​រង​គ្រោះ​ឈ្មោះ​ផា​ន ឃួ​យ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​ជា​មន្ត្រី​បំរើ​ការងារ​នៅ​មន្ទីរ​សុខាភិបាល​ខេត្ត ។​

​ប្រភព​ពី​បុរស​ជា​ម្ចាស់ផ្ទះ​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ក្រុម​គ្រួសារ​របស់​គាត់​មិន​ទាន់​ទាំង​បាន​ក្រោកពីដំណេក​ផង ស្រាប់តែ​លាន់​ស្នូរ​ពីមុខ​ផ្ទះ​លាន់​យ៉ាង​ខ្លាំង ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​គាត់​ភ្ញាក់​ស្រលាំងកាំង ចេញ​មក​ក្រៅ​ឃើញ​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​មួយ​គ្រឿង​បុក​ជាប់​នឹង​មាត់ទ្វារ​ផ្ទះ​របស់​គាត់​ទៅ​ហើយ ប៉ុន្តែ​មិន​បានឃើញ​អ្នកបើកបរ​នៅ​ក្នុង​រថយន្ត​នោះ​ទេ​។

​ប្រភព​ដដែល​បន្ត​ថា សំណាង​ដែរ មុន​ពេល​ហេតុ​ការ​ណ៍​នេះ​កើតឡើង ក្រុម​គ្រួសារ​របស់​គាត់​គេង​នៅ​ក្នុងផ្ទះ ប៉ុន្តែ​បន្ទប់​ដែល​គេង​នៅ​ឆ្ងាយ​ពី​កន្លែង​កើតហេតុ ដោយ​ផ្ទះ​របស់​គាត់​មាន​បណ្តោយ​២០​ម៉ែត្រ និង​ទទឹង​១២​ម៉ែត្រ ទើប​ពេល​រថយន្ត​រេ​ចង្កូត​មុន​នឹង​បុក​ផ្ទះ​របស់​គាត់ គឺ​រថយន្ត​បាន​បុក​ដើម​ដូង​មុខ​ផ្ទះ​មុន​រួច​រុញ​មក​ដល់​ផ្ទះ​តែ​ម្តង ទើប​រថយន្ត​បន្ថយល្បឿន​ទៅ​មុខ​លែង​រួច​។

​ការ​ខូចខាត​ក្នុង​ហេតុការណ៍​ខាងលើ​នេះ គឺ​បណ្តាល​ឱ្យ​បាក់​ជញ្ជាំង និង​មាត់ទ្វារ​ផ្ទះ និង​គូថ​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន​មួយ​គ្រឿង​ដែល​ចត​ក្នុងផ្ទះ​រង​ការ​ខូចខាត​តិចតួច ចំណែក​សមាជិក​ដែល​គេង​ក្នុងផ្ទះ​រួម​មានកូន​ចំនួន​បី​នាក់ រូប​លោក និង​ប្រ​ព​ន្ឋ សរុប​ទាំងអស់​៥​នាក់​មិន​មាន​រង​របួស​នោះ​ទេ​។

​ក្នុង​ហេតុការណ៍​ខាងលើ​នេះ​ដែរ ក្រោយ​ពី​កំលាំង​នគរបាល​ចរាចរ​ក្រុង​កំពត​ចុះ​ពិនិត្យ​មក​ដល់​កន្លែង​កើតហេតុ និង​រៀបចំ​អូស​រថយន្ត​ចេញពី​កន្លែង​កើតហេតុ ។ ក្រោយ​ពី​ពិនិត្យ​រួចរាល់ សមត្ថកិច្ច​កំពុង​រៀបចំ​យក​រថយន្ត​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពត ដើម្បី​ទំនាក់ទំនង​ទៅ​​រថយន្ត​បង្ក​​ឱ្យ​​ចូល​មក​ដោះស្រាយ​ជាមួយ​គ្រួសារ​រង​គ្រោះ​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ