ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារ​ច្រើន​ពាន់​នាក់​នៃ​ប្រទេស​៣០​ នៅ​គរ​​គ្នា​ក្នុង​ជំរំ

5 ឆ្នាំ មុន

ប្រទេស​ស៊ីរី ៖ អង្គការ​SAVE THE CHILDREN​លាតត្រដាង​កាលពី​ថ្ងៃ​ទី​២១​កុម្ភៈ​ថា កុមារ​ជាង​២៥០០​​នាក់ ជា​កូន​របស់​ជនបរទេស​មក​ពី​ប្រទេស​ជាង​៣០ ក្នុង​នោះ​១១០០​នាក់ រត់​ភៀសខ្លួន​ចាប់​តាំងពី​ខែមករា​មក ចេញពី​ជំរក​ចុង​ក្រោយ​ទាំងឡាយ…

ប្រទេស​ស៊ីរី ៖ អង្គការ​SAVE THE CHILDREN​លាតត្រដាង​កាលពី​ថ្ងៃ​ទី​២១​កុម្ភៈ​ថា កុមារ​ជាង​២៥០០​​នាក់ ជា​កូន​របស់​ជនបរទេស​មក​ពី​ប្រទេស​ជាង​៣០ ក្នុង​នោះ​១១០០​នាក់ រត់​ភៀសខ្លួន​ចាប់​តាំងពី​ខែមករា​មក ចេញពី​ជំរក​ចុង​ក្រោយ​ទាំងឡាយ របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ស៊ី​រី កំពុង​រស់នៅ​គរ​ជើង​គ្នា​ក្នុង​ជំរំ​៣ នា​ភាគ​ឦសាន​ប្រទេស​។

កុមារ​ច្រើន​រយ​នាក់​បាន​រត់គេច ចាប់តាំងពី​ឆ្នាំ​២០១៧​មក ពី​បណ្ដា​អតីត​ទីតាំង​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ដែល​វាយ​ដណ្ដើម​កាន់កាប់​ដោយ​ក្រុម​សម្ព័ន្ធភាព​ឃើ​ត​-​អា​រ៉ាប់​ជួយ​ទ្រទ្រង់​ដោយ​ក្រុមចម្រុះ​អន្តរជាតិ​នាំមុខ​ដោយ​អា​មេ​រិ​ក​។

ចំណែក​រថយន្ត​កា​មី​ញ៉ុ​ង​ជា​ច្រើន​សិប​គ្រឿង​ដែល​ដឹក​បណ្ដាជន​ស៉ី​វិល កាលពី​ថ្ងៃ​ទី​២០​កុម្ភៈ​បាន​បើក​ចាកចេញ ពី​តំបន់​BAGHOUZ ជា​សំបុក​ចុង​ក្រោយ​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម នា​ភាគ​ខាងកើត​ស៊ី​រី ជាប់​ក្នុង​ការ​ឡោម​ព័ទ្ធ​របស់​កងកម្លាំង​ឃើ​ត​-​អា​រ៉ាប់ ស្ថិត​ក្នុង​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី​FDS​។ នោះ​ជា​ការ​ជម្លៀស​ជន​ស៊ី​វិល​ចេញ ពី​ភូមិ​BAGHOUZ ដែល​មុន​នេះ​ស្នងការ​ជាន់ខ្ពស់​ខាង​សិទ្ធិ​មនុស្ស របស់​អ​.​ស​.​ប​មានការ​បារម្ភ​ចំពោះ​វាសនា​មនុស្ស​២០០​គ្រួសារ ដែល​ជាប់​ក្នុងភូមិ​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ