ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​កាល់​ម៉ែ​ត​ល្មម បុក​ផាំង​អូស​ចូល​ពេទ្យ​បាត់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​បើក​ម៉ូតូ​មួយ​គ្រឿងក្នុង​ល្បឿន​យ៉ាង​លឿន​មិន​បាន​ប្រយ័ត្ន​ដោយ​បន្ថយល្បឿន​អោយ​ខាង​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ដឹក​អ្នកជំងឺ​ចូល​ក៏​ជ្រុល​បុក​បណ្តាល​អោយ​ខូចខាត​យ៉ាងដំណំ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​10​នឹង​30​នាទី​យប់ ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស នៅ​ចំណុច​មុខ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​បើក​ម៉ូតូ​មួយ​គ្រឿងក្នុង​ល្បឿន​យ៉ាង​លឿន​មិន​បាន​ប្រយ័ត្ន​ដោយ​បន្ថយល្បឿន​អោយ​ខាង​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ដឹក​អ្នកជំងឺ​ចូល​ក៏​ជ្រុល​បុក​បណ្តាល​អោយ​ខូចខាត​យ៉ាងដំណំ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​10​នឹង​30​នាទី​យប់ ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស នៅ​ចំណុច​មុខ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​សា​ម៉ុ​យ​របស់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ រដ្ឋ​១២ 2-0881​បើកបរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។

ខណៈ​ដែល​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ​រថយន្ត​សា​ម៉ុ​យ​បត់​ឆ្វេង​ដោយ​បើក​សា​រ៉ែ​ន​ក៏​ស្រាប់តែ​មាន​ម៉ូតូ​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​2017 ពាក់​ផ្លា​ក​លេខ ព្រៃវែង 1I-0673 បើកបរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន​អត់​បាន​បន្ថយល្បឿន​នោះ​ទេ ។

លុះ​ពេល​ដែល​រថយន្ត​សង្គ្រោះ​បត់​ចូល​ក្នុង​មន្ទីរពេទ្យ​កាល​ម៉ែ​ត​ក៏​ត្រូវ​រថយន្ត​សា​ម៉ុ​យ​អក​ហ្សើ​ចាប់​ហ្វ្រាំង​មិន​ទាន់​ក៏​ជ្រុល​បុក​ម៉ូតូ​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​អោយ​រង​របួសធ្ងន់​ដឹក​យក​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​កន្លែង​សង្គ្រោះ​បន្ទាន់ រីឯ​ម៉ូតូ​នៅ​ក្រោម​រថយន្ត​ចំណែកឯ​រថយន្ត​សា​ម៉ុ​យ​វិញ​ខូចខាត​ខ្ទេច​មួយ​កំណាត់​ខាង​មុខ ។ ក្រោយ​ពេល​កើតហេតុ​ខាង​រថយន្ត​សា​ម៉ុ​យ​សុខចិត្ត​ចេញថ្លៃ​ខូចខាត និង​ថ្លៃ​ព្យាបាល​របួស​អោយ​ខាង​ជន​រង​គ្រោះ​រង​គ្រោះ​ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ