ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ពេទ្យ​យោធា​ម្នាក់​នៅ​ស្ទឹង​មាន​ជ័យ មានសំណាង​ដល់​ម្លឹង​!

5 ឆ្នាំ មុន
  • ភ្នំពេញ

មន្ត្រី​ពេទ្យ​យោធា​ម្នាក់​មានឈ្មោះ សុង រតនា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ បច្ចុប្បន្ន​មាន​ទីលំនៅ​ភូមិ​ឬ​ស្សី​១ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មានសំណាង​បាន​ឈ្នះ​រង្វាន់​ធំ​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង…

មន្ត្រី​ពេទ្យ​យោធា​ម្នាក់​មានឈ្មោះ សុង រតនា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ បច្ចុប្បន្ន​មាន​ទីលំនៅ​ភូមិ​ឬ​ស្សី​១ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មានសំណាង​បាន​ឈ្នះ​រង្វាន់​ធំ​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ នូវ​ចំនួន​ទឹកប្រាក់​១០០​លាន​រៀល ។

ថ្លែងប្រាប់​ក្រុមការងារ​ដែល​ចុះ​ទៅ​ប្រគល់​រង្វាន់​ធំ​នូវ​ចំនួន​ទឹកប្រាក់ 100 លាន​រៀល ដល់​លំនៅ​ដ្ឋា​ន​ផ្ទាល់ ដែល​ស្ថិត​នៅ​ភូមិសាស្ត្រ​ខាងលើ​នេះ​ថា លោក សុង រតនា បាន​ប្រាប់​ឱ្យ​ដឹង​ថា កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ បន្ទាប់​ពី​ហាត់ប្រាណ​រួច លោក​បាន​ទិញ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ខា​រ៉ា​បាវ​មួយ​កំប៉ុង​ទទួលទាន លុះ​ពេល​គាស់​ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់​១០០​លាន​រៀល​នៅ​នឹង​ក្រវិល​កំប៉ុង​តែ​ម្ដង​។

ភ្លាម​នោះ លោក​ស្ទើរតែ​មិន​ជឿ​ភ្នែក​ខ្លួនឯង ហើយ​ក៏​ហៅ​ប្រពន្ធ និង​ឪពុក​ដែល​រស់នៅ​ជាមួយ​គ្នា​ឱ្យ​ជួយ​មើល ទើប​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង ហើយ​ក៏​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តាម​រយៈ​លេខ​ទូរស័ព្ទ​ដែល​មាន​ស្រាប់​នៅ​នឹង​ក្រវិល​កំប៉ុង​។

លោក​បាន​បញ្ជាក់​ទៀត​ថា វា​ពិតជា​អស្ចារ្យ​ខ្លាំង​ណាស់ ដែល​រាល់ដង​ធ្លាប់តែ​ឃើញ​គេ​ឡើង​ទទួល​រង្វាន់​១០០​លាន​រៀល​នៅ​លើ​កញ្ចក់​ទូរទស្សន៍ ហើយ​នឹកគិត​ថា ថ្ងៃ​ណាមួយ​លោក​នឹក​មានសំណាង​បាន​ឈ្នះ​ដូច​គេ​ដែរ តែ​ពេល​នេះ ក្ដី​ស្រ​ម៉ៃ​របស់​លោក​បាន​ក្លាយជា​ការ​ពិត​ហើយ​។ បន្ទាប់​ពី​ទ​ទួ​ឡ​បាន​ប្រាក់​រង្វាន់​១០០​លាន​រៀល​នេះ លោក​នឹង​យក​មួយ​ចំនួន​ទៅ​សងបំណុល​ធនាគារ​ខ្លះ ហើយ​ទុក​មួយ​ចំនួន​ទៀត​ទៅ​បង្កើត​មុខរបរ​សម្រាប់​ប្រពន្ធ​លក់ដូរ​នៅផ្ទះ ដើម្បី​ជួយ​ទ្រទ្រង់​ជីវភាព​គ្រួសារ​ទៅ​ថ្ងៃ​អនាគត​។ នៅ​ក្នុង​ឱកាស​នោះ លោក​ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ ដែល​បាន​ជួយ​កែប្រែ​ជីវិត និង​ជោគវាសនា​គ្រួសារ​ឱ្យ​មាន​ភាពល្អ​ប្រសើរ​។

​សូម​បញ្ជាក់​ផង​ដែរ​ថា ជា​ការ​ថ្លែងអំណរគុណ​ដល់​អតិថិជន ក្រុមហ៊ុន ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បង្កើន​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់​នូវ​ចំនួន​ទឹកប្រាក់​រហូត​ដល់ 100​លាន​រៀល ចំនួន​60​រង្វាន់ ម៉ូតូ HONDA Dream 125 ចំនួន​60 រង្វាន់​, ទូរស័ព្ទ​ដៃ iPhone ចំនួន​60​រង្វាន់ រួម​ជាមួយ​ការ​ផ្តល់​ជូន​រង្វាន់​1​ក​ប៉ុង រាប់​លាន​កំប៉ុង និង​គ្មាន​ការ​កំណត់​កាលបរិច្ឆេទ​នោះ​ទេ​។ អ្នក​ទទួលទាន​អាច​មានសំណាង​បាន​ឈ្នះ​រង្វាន់​100​លាន​រៀល ដោយឡែក​អ្នកលក់​ដែល​ដាក់​តាំង​ច្រើន ហើយ​ស្អាត នៅ​ពេល​ក្រុម​ការងារ​ចុះ​ទៅ​ឃើញ​នឹង​ទទួល​បាន​ប្រាក់​លើកទឹកចិត្ត​ចំនួន​1​លាន​រៀល ភ្លាម​ៗ​ចំនួន​5​នាក់​។

សូម​ចំណាំ ៖ សម្រាប់​រង្វាន់​ពិតប្រាកដ គឺ​មាន​តែ​នៅ​សម្បក​កំប៉ុង ដែល​មាន​អក្សរ​ខ្មែរ​ជា​សញ្ញា​សម្គាល់​តែ​ប៉ុណ្ណោះ ៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ