ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​ជា​ប្រញាប់​ទៅ​ណា…២​គ្រឿង​ពន្លះ​គ្នា​ខ្ទាត​ជាង​២០​ម៉ែត្រ​ម្តុំ​ស្ពាន​នាគ​កោះ​ពេជ្រ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ទឹកកក​អនាម័យ​មួយគ្រឿង​បើកបរ​ដោយ​យុវជន​ម្នាក់ ទំនងជា​ប្រញាប់​ខ្លាំង ទើប​បើក​បោះពួយ​យ៉ាង​លឿន​ទៅ​បុក​ជាមួយ​រថយន្ត​ម៉ាក​ព្រូស​កំពុង​បើកបរ​ចេញពី​កោះ​ពេជ្រ បណ្តាល​ឱ្យ​រថយន្ត​ម៉ាក​ព្រូស​ក្រ​ពិត​មួយ​ចំហៀង​ខាងឆ្វេង​រង​ការ​ខូចខាត​យ៉ាងដំណំ ចំណែក​រថយន្ត​ដឹក​ទឹកកក​អនាម័យ​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២២ ខែកុម្ភៈ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ទឹកកក​អនាម័យ​មួយគ្រឿង​បើកបរ​ដោយ​យុវជន​ម្នាក់ ទំនងជា​ប្រញាប់​ខ្លាំង ទើប​បើក​បោះពួយ​យ៉ាង​លឿន​ទៅ​បុក​ជាមួយ​រថយន្ត​ម៉ាក​ព្រូស​កំពុង​បើកបរ​ចេញពី​កោះ​ពេជ្រ បណ្តាល​ឱ្យ​រថយន្ត​ម៉ាក​ព្រូស​ក្រ​ពិត​មួយ​ចំហៀង​ខាងឆ្វេង​រង​ការ​ខូចខាត​យ៉ាងដំណំ ចំណែក​រថយន្ត​ដឹក​ទឹកកក​អនាម័យ​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅ​ចំណុច​ផ្លូវបំបែក​ជា​៤​មុខ​ក្បាលស្ពាន​នាគ​កោះ​ពេជ្រ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។

រថយន្ត​មួយ​គ្រឿង​ម៉ាក​ព្រូស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ២AY-៨៤៧៩ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ។ ចំណែក​រថយន្ត​ដឹក​ទឹកកក​អនាម័យ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ២B-៨៧៧២ បើកបរ​ដោយ​យុវជន​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​ម៉ាក​ព្រូស បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ឆ្លងស្ពាន​នាគ​ចេញ​ពី​ទីក្រុង​កោះ​ពេជ្រ ។

ប្រភព​ដដែល​បាន​បន្ត​ថា ពេល​ដែល​រថយន្ត​ម៉ាក​ព្រូស​បើក​ឆ្លងស្ពាន​នាគ​ចេញ​មក​ផុត​ពី​កោះ​ពេជ្រ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​ត្រូវ​បាន​រថយន្ត​ដឹក​ទឹកកក​អនាម័យ​មួយ​គ្រឿង បើកបរ​ដោយ​យុវជន​ម្នាក់ បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​យ៉ាង​លឿន ទំនងជា​ប្រញាប់​ដឹក​ទឹកកក​យក​ទៅ​ឱ្យ​ម៉ូយ​ផង ក៏​បាន​ទៅ​បុក​រថយន្ត​ម៉ាក​ព្រូស​ចំពាក់​កណ្តាល ពេញទំហឹង ខ្ទាត​ជាង​១០​ម៉ែត្រ បណ្តាល​អោយ​រថយន្ត​ម៉ាក​ព្រូស​ក្រពឹត​ផ្នែក​ខាងឆ្វេង​មួយ​ចំហៀង​រង​ការ​ខូចខាត​យ៉ាងដំណំ​តែ​ម្តង​។ ចំណែក​រថយន្ត​ដឹក​ទឹក​កបាន​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ខាងលើ ធ្វើការ​វាស់វែង​រក​ខុស​ត្រូវ ហើយ​អោយ​ភាគី​ទាំង​សងខាង​ធ្វើការ​ដោះស្រាយ​គ្នា ដោយ​ភាគី​ខាង​រថយន្ត​ដឹក​ទឹកកក​អនា
ម័យ​យល់​ព្រមយក​រថយន្ត​ម៉ាក​ព្រូស​ទៅ​ធ្វើការ​ជួសជុល​ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ​ភ្លាម​ៗ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ