ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​អត់ថា នៅ​ទីណា​មាន​ម្ហូប​គ្រប់​រសជាតិ​មក​ពី​ជុំវិញ​ពិភពលោក?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជាមួយ​ជម្រើស​នៃ​អាហារ​រសជាតិ​ដើម​ដ៏​សម្បូរ​បែប​មក​ពី​ជុំវិញ​សកលលោក និង​ការ​សម្តែង​សិល្បៈ​សហ​សម័យ​ដ៏​អស្ចារ្យ ណា​ហ្គា​វើ​ល​ដ៍ គឺជា​មណ្ឌល​កម្សាន្ត​ចម្រុះ​ដែល​ផ្តល់​នូវ​បទ​ពិសោធន៍​ថ្មី​ៗ​មិន អាច​បំភ្លេច​បាន និង​ស័ក្តិសម​បំផុត​សម្រាប់​ក្រុម​គ្រួសារ មិត្ត​ភ័ក្តិ និង​ដៃគូ​ពាណិជ្ជកម្ម​របស់​អ្នក​។…

រាជធានី​ភ្នំពេញ ៖ ជាមួយ​ជម្រើស​នៃ​អាហារ​រសជាតិ​ដើម​ដ៏​សម្បូរ​បែប​មក​ពី​ជុំវិញ​សកលលោក និង​ការ​សម្តែង​សិល្បៈ​សហ​សម័យ​ដ៏​អស្ចារ្យ ណា​ហ្គា​វើ​ល​ដ៍ គឺជា​មណ្ឌល​កម្សាន្ត​ចម្រុះ​ដែល​ផ្តល់​នូវ​បទ​ពិសោធន៍​ថ្មី​ៗ​មិន អាច​បំភ្លេច​បាន និង​ស័ក្តិសម​បំផុត​សម្រាប់​ក្រុម​គ្រួសារ មិត្ត​ភ័ក្តិ និង​ដៃគូ​ពាណិជ្ជកម្ម​របស់​អ្នក​។

រីករាយ​ពិសា​ម្ហូបអាហារ​ជា​ច្រើន​មុខ​ច្នៃ​យ៉ាង​ពិសេស​ដោយ​មេ​ចុងភៅ​ជាតិ និង​អន្តរជាតិ​។ ភោជនីយដ្ឋាន​ចិន ប្រណីត​ឈ្នះ​ពានរង្វាន់​លំដាប់​ពិភពលោក Fortune Palace និង Hall of Golden Chimes មាន​បម្រើ​ម្ហូប ដូច​ជា​ទា​ប៉េ​កាំ​ង ក្តាម​អា​ឡាស់​ស្កា​រស់ ខ​ប៉ាវ​ហ៊ឺ​អាហ្វ្រិក និង​ម្ហូប​ជា​ច្រើន​មុខ​ទៀត​។ សម្រាប់​ចុង​ស​ប្តា​ហ៍ និង​ថ្ងៃ​បុណ្យ​ជាតិ អ្នក​អាច​មក​ពិសា​ឌី​ម​សាំ​ពិសេស​តម្លៃ​ចាប់ពី ១៨,៨០$ សម្រាប់​ម្នាក់​នៅ​ភោជនីយដ្ឋាន​ទាំង​ពីរ​ចន្លោះ​ម៉ោង ១១ ព្រឹក និង ២:៣០ រសៀល​។

សម្រាប់​អ្នក​ដែល​ចង់​ភ្លក្ស​ម្ហូប​បារាំង​រសជាតិ​ដើម សូម​អញ្ជើញ​មក​ភោជនីយដ្ឋាន​បារាំង Le Gourmet ដែល​មាន​បម្រើ​ជូន​នូវ​ពងត្រី​ប្រណីត និង​ថ្លើម​ក្ងាន ឬ​អ្នក​អាច​ទៅ​ពិសា​ម្ហូប​ជប៉ុន​ដែល​ចម្អិន​ផ្ទាល់​នៅ​នឹង​មុខ​អ្នក​ជាមួយ​សិល្បៈ​ចម្អិនម្ហូប​ដ៏​ស្ទាត់ជំនាញ​របស់​មេ​ចុងភៅ​ដ៏​ចំណាន​របស់​យើង​។ ក្នុង​ពេល​ដំណាល​គ្នា​នេះ​ដែរ អ្នក​អាច​មក​ភោជនីយដ្ឋាន​ប្រណីត​អ៊ី​តា​លី Bistro Romano ដែល​ឈ្នះ​ពានរង្វាន់​លំដាប់​ពិភពលោក​ឆ្នាំ​២០១៨ ក៏​បាន​ដើម្បី​ភ្លក្ស​ប៉ាស់​ស្តា ភី​ហ្សា និង​អាហារ​អ៊ី​តា​លី​ពិសេស​ជា​ច្រើន​មុខ​ទៀត​។

​សម្រាប់​ភាព​រីករាយ​លក្ខណៈ​គ្រួសារ អ្នក​អាច​មក​ពិសា​អាហារ​ប៊ុ​ហ្វេ​បែប​ខ្មែរ​ពេល​ល្ងាច​ដែល​មាន​ជា​រៀងរាល់ថ្ងៃ​ចាប់ពី​ម៉ោង ៥:៣០ ល្ងាច​នៅ​ភោជនីយដ្ឋាន The Pangea ដែល​មាន​ម្ហូប​ខ្មែរ​មក​ពី​គ្រប់​រាជធានី​ខេត្ត​រួម​ទាំង​ការ​សម្តែង​សិល្បៈ​បុរាណ​ខ្មែរ​ផង​ដែរ​។ ណា​ហ្គា​វើ​ល​ដ៍ ក៏​មាន​ម្ហូប​ដែល​មានការ​ពេញ​និយម​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​ផង​ដែរ នៅ​ភោជនីយដ្ឋាន Indochine ភោជនីយដ្ឋាន Chopstick និង​ភោជនីយដ្ឋាន​វិមាន​ស៊ី​ធី​វ៉ក​។

ចំណែក​អ្នក​ដែល​ចង់ទៅ​ពិសា​ម្ហូប​ពិសេស​តម្លៃ​សមរម្យ សូម​អញ្ជើញ​ទៅ​ភោជនីយដ្ឋាន​កូរ៉េ Korean Grill ភោជនីយដ្ឋាន​បែប​ហុងកុង Golden Bowl ភោជនីយដ្ឋាន​ក្រោម​ដី​បែប​អាស៊ី Food Pavilion តម្លៃ​ចាប់ពី ១,៥០$ ប៉ុណ្ណោះ​។ ភោជនីយដ្ឋាន​ផ្សេង​ទៀត​របស់​ណា​ហ្គា​វើ​ល​ដ៍ មាន​បើក​បម្រើ ២៤ ម៉ោង​សម្រាប់​បំពេញតម្រូវការ​របស់​ភ្ញៀវ​មិន​ឲ្យ​ខកចិត្ត​ឡើយ​។

ភោជនីយដ្ឋាន​មួយទៀត ដែល​អ្នក​ត្រូវ​តែ​សាកល្បង គឺ​ភោជនីយដ្ឋាន​ប្រណីត 2Pangea ដែល​មាន​អាហារ​ប៊ុ​ហ្វេ​អន្តរជាតិ​ដែល​មាន​ទីតាំង​ជាប់​សាល​មហោស្រព NABA ។ រាល់​អ្នក​ញ៉ាំ​ទី ២ ចំណាយ​តែ ៨$ ប៉ុណ្ណោះ​។ រីករាយ​តាម​ចិត្ត​!

បន្ទាប់​ពី​ស្រស់ស្រូប​អាហារ​ពេល​ល្ងាច​រួច អ្នក​អាច​ទៅ​សាល​មហោស្រព NABA នៅ​ណា​ហ្គា​ទី ២ ដើម្បី​ទស្សនាការ​សម្តែង​សិល្បៈ​នៃ​ក្តី​ស្រឡាញ់​ដែល​ជា​ការ​សម្តែង​បែប​សហ​សម័យ​ដ៏​អស្ចារ្យ ផ្តល់​ជូន​ពី​ម៉ោង ៨ យប់ ពី​រៀងរាល់ថ្ងៃ​ព្រហស្បតិ៍​ដល់​អាទិត្យ រហូត​ដល់​ថ្ងៃ​ទី ៣ មីនា​។ សំបុត្រ ផ្តល់​ជូន​ឥត​គិតថ្លៃ​នៅ​ណា​ហ្គា​វើ​ល​ដ៍​សម្រាប់​ការ​សម្តែង​រយៈពេល ៤៥ នាទី​នេះ និង​ស័ក្តិសម​សម្រាប់​គ្រប់​វ័យ​។

វា​ជា​ការ​សម្តែង​នៃ​ដំណើររឿង​ស្នេហា​ដ៏​រ៉ូ​មែន​ទិ​ក​របស់ Justin និង Cherry លាយឡំ​ជាមួយ​អ្នក​សម្តែង​អន្តរជាតិ​ដ៏​ប៉ិន​ប្រសប់​នៅ​ក្នុង​សាល​មហោស្រព​បច្ចេកវិទ្យា 3D mapping ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​។ បន្ទាប់​ពី​ទស្សនា​រួច អ្នក​អាច​ទៅ​ពិសា​ប៊ុ​ហ្វេ​បង្អែម​ដ៏​ឈ្ងុយ​ឆ្ងាញ់ តម្លៃ ១២$ ប៉ុណ្ណោះ​សម្រាប់​ម្នាក់​នៅ​ភោជនីយដ្ឋាន 2Pangea ៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ