ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​គិញ​សម្ងាត់​ហើយ​នៅ​តែ​…​រត់​ប្រសាច​ព្រាតព្រោង

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ យោង​តាម​ការ​ណែនាំ​របស់​លោក​ឧត្តមសេនីយទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត​នោះ កម្លាំង​មន្ត្រី​ក្រោម​ឪ​វាទ​បាន​លួច​ឆ្មក់​បង្ក្រាប​សង្វៀន​បញ្ច​ល់​មាន់​ចំនួន​០២​កន្លែង​ផ្សេង​គ្នា​ក្នុង​នោះ​មាន នៅ​ស្រុក​ក្រូចឆ្មារ និង​ស្រុក​ត្បូងឃ្មុំ ដែល​បាន​ធ្វើ​ឡើង​នៅ​ព្រម​ៗ​គ្នា…

ខេត្ត​ត្បូងឃ្មុំ ៖ យោង​តាម​ការ​ណែនាំ​របស់​លោក​ឧត្តមសេនីយទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត​នោះ
កម្លាំង​មន្ត្រី​ក្រោម​ឪ​វាទ​បាន​លួច​ឆ្មក់​បង្ក្រាប​សង្វៀន​បញ្ច​ល់​មាន់​ចំនួន​០២​កន្លែង​ផ្សេង​គ្នា​ក្នុង​នោះ​មាន
នៅ​ស្រុក​ក្រូចឆ្មារ និង​ស្រុក​ត្បូងឃ្មុំ ដែល​បាន​ធ្វើ​ឡើង​នៅ​ព្រម​ៗ​គ្នា នៅ​ថ្ងៃ​ទី​២១ កុម្ភៈ​នេះ និង​បាន​ដុត​បំផ្លាញ​សង្វៀនមាន់​ចោល តែ​ក្រុម​អ្នក​ញៀន​ល្បែង​បាន​នាំ​គ្នា​រត់​ប្រសាច​គេចខ្លួន​អស់ ដោយសារ
ក្រុម​នេះ​បាន​ដាក់​កម្លាំង​រង់ចាំ​មើលផ្លូវ បើ​មាន​សមត្ថកិច្ច​មក​នោះ​នឹង​ផ្តល់​សញ្ញា​ភ្លាម ។

លោក​វរសេនីយឯក សួ​ស ស៊ា​ង​លី អធិការ​នគរបាល​ស្រុក​ត្បូងឃ្មុំ ប្រាប់​ឲ្យ​ដឹង​ថា ទីតាំង​បញ្ច​ល់​មាន់
មួយ​កន្លែង​នៅ​ខាងកើត​ភូមិ​ស្រឡប់ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ដែល​មាន​មនុស្ស​ជា​ច្រើន​បាន​នាំ​គ្នា​លេង
បញ្ច​ល់​មាន់​ដោយ​ខុសច្បាប់​ជា​ច្រើន​ថ្ងៃ​មក​ហើយ ។ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​កម្លាំង​សង្ងាត់​នោះ
រូប​លោក​បាន​បញ្ជា​ដល់​នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្រឡប់ ឲ្យ​ដឹកនាំ​កម្លាំង​ជា​ច្រើន​នាក់​ចុះ​ទៅ​បង្ក្រាប​ដោយ​បាន​ធ្វើ​ឡើង នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២១ កុម្ភៈ​នេះ ។

អធិការ​នគរបាល​ស្រុក​ត្បូងឃ្មុំ​ប្រាប់​បន្ត​ថា គ្រាន់តែ​បានឃើញ​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​ពី​ចម្ងាយ​នោះ
មាន​អ្នក​មើលផ្លូវ​បាន​ផ្តល់​សញ្ញា​ប្រាប់​ទៅ​អ្នកលេង​នៅ​ខាងក្នុង ដោយ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់
អស់ ដោយ​មាន​បន្សល់​ទុក​តែ​សង្វៀនមាន់ ហើយ​បាន​ដុត​បំផ្លាញ​ចោល និង​បាន​ដាក់​កម្លាំង​តាម​ឃ្លាំ
មើល​នៅ​ថ្ងៃ​ខាង​មុខ ប្រសិនបើ​មាន​ក្រុម​អ្នក​ញៀន​ល្បែង មក​លេង​បន្ត​ទៀត​នោះ​នឹង​ត្រូវ​វិធានការ​ក្តៅ ។

លោក​វរសេនីយឯក សាំ ហេង អធិការ​នគរបាល​ស្រុក​ក្រូចឆ្មារ​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា នៅ​វេលា​ម៉ោង
១​រសៀល ថ្ងៃ​ទី​២១ កុម្ភៈ ២០១៩ រូប​លោក​បាន​បាន​បញ្ជា​ឲ្យ​លោក​វរសេនីយទោ វ៉ា ស​ម្ប​តិ្ត អធិការរង
នគរបាល​ស្រុក​ទទួល​ផែន​ព្រហ្មទណ្ឌ ដឹកនាំ​កម្លាំង​ចុះ​ទៅ​ត្រង់​ចំនុច​ក្នុង​ព្រៃ​ចម្ការ​ឆ្ងាយ​ពី​ភូមិ​ខ្សាច់​ប្រ
ឆេះ​លើ ឃុំ​ក្រូចឆ្មារ ដោយ​បាន​ទីនោះ​មាន​លេងល្បែង​បញ្ជល់មាន់ ដោយ​លួចលាក់ តែ​ក្រុម​អ្នក​ញៀន
ល្បែង​គ្រាន់តែ​ឃើញ​សមត្ថកិច្ច​ទៅ​ពី​ចម្ងាយ​បាន​នាំ​គ្នា​រត់គេច​ខ្លួន​ព្រាត​អស់ ។ ដោយ​ទទួល​ប
ញ្ជា​ពី​លោកស្នងការ​នគរបាល​ខេត្ត​សង្វៀន​ត្រូវ​បាន​ប្រមូល​ដុត​បំផ្លាញ​ចោល និង​បាន​ស្រាវជ្រាវ​រក
អត្តសញ្ញាណ​ម្ចាស់​សង្វៀន​នោះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ