ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ព្រះអង្គ​ស្ម័គ្រព្រះទ័យ ចុះទៅគង់​នៅ​​ខាង​ក្រោមវិញ

5 ឆ្នាំ មុន
  • សៀមរាប

​ខេត្តសៀមរាប ៖ កាល​ដើមខែកុម្ភៈ ឆ្នាំ២០១៩ នេះ ក្រុមប្រឹក្សាកិច្ចការវត្តអារាម ដែល​មាន​ព្រះ​មេ​គុណ​​ខេត្ត​ ជាប្រធាន បានរៀបចំកិច្ចប្រជុំមួយជាមួយព្រះសង្ឃគង់នៅវត្តលលៃ និង​​មានការចូលរួមពី​អាជ្ញា​ធរ​អប្សរាផងដែរ​…

​ខេត្តសៀមរាប ៖ កាល​ដើមខែកុម្ភៈ ឆ្នាំ២០១៩ នេះ ក្រុមប្រឹក្សាកិច្ចការវត្តអារាម ដែល​មាន​ព្រះ​មេ​គុណ​​ខេត្ត​ ជាប្រធាន បានរៀបចំកិច្ចប្រជុំមួយជាមួយព្រះសង្ឃគង់នៅវត្តលលៃ និង​​មានការចូលរួមពី​អាជ្ញា​ធរ​អប្សរាផងដែរ​ ដើម្បីពិភាក្សាអំពីការសម្រេចព្រះទ័យរបស់ព្រះសង្ឃ ក្នុងការចុះ​មក​គង់​នៅបរិវេណ​ខាង​ក្រោម​វិញ ដើម្បីឱ្យដំណើរការ​អភិរក្ស​ទួល​ខឿនប្រា​សាទល​លៃ​​បានល្អប្រសើរ​ ។​

ការ​ជួបពិភាក្សាគ្នា​ខាងលើ ​មានការចូលរួមនិពន្ធ​ពីក្រុមប្រឹក្សាកិច្ចការវត្តអារាម ព្រះអនុគុណខេត្ត ព្រះសង្ឃ អាចារ្យ និងគណៈ​កម្មការវត្តគោល​ដៅទាំង៣៥វត្តម លោក ហង់ ពៅ អគ្គនាយកស្ដីទីអាជ្ញាធរជាតិអប្សរា, តំណាងអាជ្ញាធរស្រុកប្រាសាទបាគង, មន្រ្តី, បុគ្គលិកនៃអជ្ញាធរជាតិអប្សរា, ពុទ្ធបរិស័ទ សរុបចំនួន​ប្រមាណ​៥០អង្គ/នាក់ និងសម្របសម្រួលដោយ លោក ហេង មណីចិន្តា ។

ព្រះវិន័យធម៌​ខេត្តគណ:កម្មការគ្រប់គ្រង បណ្តោះអាសន្នវត្តលលៃ មានសង្ឃដីកាថា ទីតាំង​វត្តល​លៃ បច្ចុប្បន្នមានព្រះសង្ឃ ដូនជី តាជី និងក្មេងវត្ត គង់​និងស្នាក់នៅច្រើន ដែល​​​អាច​ធ្វើឱ្យប៉ះ​ពាល់​ដល់​សោភ័ណ្ឌ​ភាព និងកិច្ចការពារអភិរក្សប្រាសាទ ដោយចៀសមិនខាន។ ដូច្នេះ ដើម្បីរកដំណោះស្រាយសមស្រប ក៏ដូចជាក្នុងបំណង ដើម្បីបេតិកភណ្ឌផងនោះ គណៈកម្មការវត្តក៏សម្រេចចុះពីទួលប្រាសាទ ដើម្បីឱ្យអាជ្ញា ធរជាតិអប្សរាមានលទ្ធភាពអភិរក្សទីរមណីយដ្ឋាននេះ ឱ្យស័ក្ដិសមជាសម្បត្តិបេតិកភណ្ឌ ។

លោក ហង់ ពៅ អគ្គនាយកស្ដីទី មានប្រសាសន៍ថា ​អាជ្ញាធរជាតិអប្សរាបានធ្វើការ​ងារ​នេះ​ច្រើន​ឆ្នាំមក​ហើយ ដើម្បីឱ្យមានការព្រមព្រៀងមួយ រៀបចំសំណង់ព្រះវិហារចុះពីទួលប្រាសាទបុរាណ ។ ជាក់​ស្ដែង នៅបរិវេណទួលប្រាសាទលលៃនេះ គណៈកម្មការវត្តបានស្ម័គ្រចិត្តព្រះទ័យចុះមកក្រោម ដោយឯកឯង ដោយគ្មានការបង្ខិតបង្ខំអ្វីឡើយ ។ ​

ព័ត៌មានបន្ថែមនឹងផ្សាយជូនលើទំព័រកាសែតកោះសន្តិភាព​។

អត្ថបទសរសេរ ដោយ