ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥទ្ធិពល​វិធានការ​កាត់​បន្ថយ​ហានិភ័យ​ធ្វើ​ឱ្យ​ទីផ្សារ​អចលនទ្រព្យ​សិង្ហ​បុរី​ងើប​ខ្លាំង​មិន​រួច

5 ឆ្នាំ មុន

សិង្ហ​បុរី​៖ ភ្នាក់ងារ​សារព័ត៌មាន The Business Times បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ កន្លង​មកនេះ​ថា តម្លៃ​ផ្ទះ​ក្នុង​ប្រទេស​សិង្ហ​បុរី​មិន​អាច​កើនឡើង​វិញ​ខ្លាំង​ទេ​បន្ទាប់​ពី​រដ្ឋាភិបាល​ចេញ​វិធានការ​កាត់​បន្ថយ​ហានិភ័យ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​ពាក់កណ្តាល​ឆ្នាំ ២០១៨ ។…

សិង្ហ​បុរី​៖ ភ្នាក់ងារ​សារព័ត៌មាន The Business Times បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ កន្លង​មកនេះ​ថា តម្លៃ​ផ្ទះ​ក្នុង​ប្រទេស​សិង្ហ​បុរី​មិន​អាច​កើនឡើង​វិញ​ខ្លាំង​ទេ​បន្ទាប់​ពី​រដ្ឋាភិបាល​ចេញ​វិធានការ​កាត់​បន្ថយ​ហានិភ័យ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​ពាក់កណ្តាល​ឆ្នាំ ២០១៨ ។

លោក Andrew Lim ដែល​ជានា​យក​ផ្នែក​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន CapitaLand បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយនឹង Bloomberg Television កាលពី​ថ្ងៃ​ពុធ​ថា «​ប្រសិនបើ​ពួក​យើង​មើលឃើញ​តម្លៃ​ផ្ទះ​កើនឡើង​បាន ៥%​ខ្ញុំ​គិត​ថា​វា​ជា​ឆ្នាំ​ល្អ​ហើយ​សម្រាប់​ទីផ្សារ​ផ្ទះ​សិង្ហ​បុរី​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា តម្លៃ​ផ្ទះ​សិង្ហ​បុរី​បាន​ធ្លាក់​ចុះ​ជា​លើក​ដំបូង​ក្នុង​រយៈពេល ៦​ត្រីមាស​មកនេះ​កាលពី​ត្រីមាស​ចុង​ក្រោយ​នា​ឆ្នាំ​មុន​ ។

កាលពី​ខែកក្កដា រដ្ឋាភិបាល​សិង្ហ​បុរី​បាន​បង្កើន​ពន្ធ​ឯកសារ និង​រឹត​បន្តឹង​ការ​ផ្តល់​កម្ចី​ទិញ​ផ្ទះ​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ក្នុង​វិស័យ​នេះ ។ មុន​ពេល​រដ្ឋាភិបាល​ចេញ​វិធានការ​នេះ ទីផ្សារ​មើលឃើញ​មានការ​ដេញថ្លៃ​ដី​ដ៏​ប្រកួតប្រជែង​រវាង​ក្រុមហ៊ុន​អចលនទ្រព្យ និង​មាន​កំណើន​ការ​លក់​អគារ​ទាំងមូល​ផង​ដែរ ។

លោក Lim បាន​បន្ថែម​ថា «​ពួក​យើង​យល់​ស្រប​ថា​នឹង​មិន​មាន​ឧបសគ្គ​ធំ​ៗ​កើត​មាន​ឡើង​ក្នុង​ពេល​ឆាប់​ៗ​នេះ​ទេ​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន CapitaLand បាន​កើនឡើង ៧១% មក​ស្មើ ៤៧៥.៧​លាន​ដុល្លារ​កាលពី​ត្រីមាស​ចុង​ក្រោយ​នា​ឆ្នាំ​មុន​ព្រោះ​មានការ​ជំរុញ​ពី​ការ​លក់ និង​ការ​រ​ង្វា​យ​តម្លៃ​អចលនទ្រព្យ​ផង​ដែរ​។

កាលពី​ខែ​មុន ក្រុមហ៊ុន​អចលនទ្រព្យ​នេះ​បាន​ទិញ​ Ascendas និង Singbridge ដែល​ធ្វើ​ឲ្យ​អចលនទ្រព្យ​ក្រោម​ការ​គ្រប់គ្រង​របស់​ពួក​គេ​កើនឡើង​មក​ស្មើ​ច្រើន​ជាង​៨៥​ប៊ី​លាន​ដុល្លារ​ទៅ​ទៀត​ក្នុង​ទីក្រុង​ទាំងអស់ ១៨០​ទីក្រុង​ក្នុង​ប្រទេស​ចំនួន ៣២ ៕

ប្រភព ៖ The Business Times

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ